ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​គ្នារឿងទិញ​លក់​ដី ក្រុម​ហ៊ុន​បុរីអង្គរលែនម៉ាក្ស​​ត្រៀមប្តឹង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​ក្រុមហ៊ុនបុរីអង្គរលែ​ន​ម៉ា​ក្ស ត្រៀម​ដាក់​ពាក្យ​ប្តឹងលោកស្រី លី អ៊ុំអេ​ង​ទៅ​កាន់​តុលាការ​ ករណី​យក​លុយ​ពី​ក្រុមហ៊ុន​អស់​ បែរ​ចោទ​ក្រុមហ៊ុន​ទទួល​បាន​សែក​ស្អុយ​ទៅ​តុលាការ​ក្នុង​ពេល​ឆាប់​ៗ ខណៈ​លោកស្រី​មិន​ព្រម​ចូល​ចរចា​ដើរ​ស្រែក​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​តាមរយៈសា​រព័​ត៌​មាន ។…

ខេត្តសៀមរាប​ ៖ ​ក្រុមហ៊ុនបុរីអង្គរលែ​ន​ម៉ា​ក្ស ត្រៀម​ដាក់​ពាក្យ​ប្តឹងលោកស្រី លី អ៊ុំអេ​ង​ទៅ​កាន់​តុលាការ​ ករណី​យក​លុយ​ពី​ក្រុមហ៊ុន​អស់​ បែរ​ចោទ​ក្រុមហ៊ុន​ទទួល​បាន​សែក​ស្អុយ​ទៅ​តុលាការ​ក្នុង​ពេល​ឆាប់​ៗ ខណៈ​លោកស្រី​មិន​ព្រម​ចូល​ចរចា​ដើរ​ស្រែក​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​តាមរយៈសា​រព័​ត៌​មាន ។

ក្រុមហ៊ុន​បុរី​អង្គរ​លែ​ន​ម៉ា​ក្ស​ចេញ​មុខ​បកស្រាយ​លើ​ករណី​ការ​បណ្តឹង​របស់​លោក​ស្រី លី អ៊ុំ​អេ​ង​» បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​ឱ្យ​អ្នក​សារព័ត៌មាន​សរសេរ​គ្មាន​ការ​ពិត​នៅ​លើ​ទំព័​រវ៉េប​​សាយ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ថា «លក់​ដី​បាន​សែក​ស្អុយ​ទៅ​វិញ គ្មាន​ការ​ពិត ព្រោះ​លោកស្រី លី អ៊ុំអេ​ង យក​លុយ​ពី​ក្រុមហ៊ុន​បុរី​អង្គរ លែ​ន​ម៉ា​ក្ស អស់ហើយ ខណៈ​ពេល​នេះ ក្រុមហ៊ុន​អង្គរ​លែ​ន​ម៉ា​ក្ស​ និង​ត្រៀម​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខេត្តសៀមរាប ប្រសិនបើ​លោក​ស្រីលី អ៊ុំអេ​ង មិន​ព្រម​ចូល​មក​ដោះស្រាយ​តាម​សម្រួល​លើ​បញ្ហា​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​ស្នើ​សុំ​។ ករណី​ដីធ្លី​នោះ​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិសណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លោក ទូ​ស សា​ភឿន និងមេធាវី តំណាង​ក្រុមហ៊ុនអង្គរ​លែ​ន​ម៉ា​ក្ស បាន​ចេញ​មុខ​បក​ស្រាយឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់របស់​លោកស្រី​លី ​​អ៊ុំអេ​ង ដែលថា ក្រុមហ៊ុន​ចេញ​ស៊ែ​ក​គ្មាន​លុយ ឬសែកបើក​លុយ​មិន​បាន នៅ​ចំពោះ​មុខ​ភ្នាក់ងារ​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២​ កញ្ញា​ ​​ថា តំណាងក្រុមហ៊ុន​បុរី​អង្គរ​លែ​ន​ម៉ា​ក្ស បាន​ឆ្លើយ​តប​ដូច​ខាង​ក្រោម ៖

១-សែក​១២​សន្លឹក ដែល​បាន​ចេញ ឱ្យទៅម្ចាស់​ដី ឈ្មោះលី អ៊ុំអេ​ង សុទ្ធតែ​មាន​ទឹកប្រាក់​ទាំងអស់ ហើយ​ម្ចាស់​ដី​ឈ្មោះ លី អ៊ុំ​អេ​ង ក៏​បាន​បើក​លុយ​នោះ​អស់​លើស​ចំនួន​ដី​ដែល​បាន​ប្រគល់​អោយ​ក្រុមហ៊ុន​ទៀត ចំណែកសែក​ដែល​លោកស្រី លី អ៊ុំ​អេ​ង បើក​មិន​បាន​ចំនួន​៤​សែក​នោះ គឺ​ក្រុមហ៊ុន​បាន​សុំ​រក្សា​ការពារ​ពី​តុលាការ និង​ស្នើ​សុំ​បិទ​នៅ​ធនាគារ ដោយសារ លោកស្រីមិន​គោរព​តាម កិច្ចសន្យា​ទិញ​លក់​។

២-ជាក់ស្តែង ក្នុង​សែក​លុយ​១​លាន​ប៉ែតសិប​ម៉ឺន​ដុល្លារ​គត់ ហើយ​បាន​សរសេរ​ថា «ទូ​ទាត់​ថ្លៃ​ដី​ប្លង់​រឹង​» ដែល​ក្នុង​កិច្ចសន្យានោះ ភាគី​អ្នកលក់​(​លោកស្រី លី អ៊ុំអេ​ង​) ត្រូវធ្វើ​ឱ្យ​ហើយ​យ៉ាង​យូររយៈ​ពេល​៩០​ថ្ងៃ តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២ ​កញ្ញា ឆ្នាំ​២០២០ នេះ មានរយៈ​ពេល​ជាង​១​ឆ្នាំ​ហើយ អ្នកលក់​(​លោកស្រី​លី អ៊ុំអេ​ង​) នៅ​តែ​ធ្វើ​មិន​បាន ហើយ​យក​ស៊ែ​ក​នេះ​ មក​បំ​ភាន់​ភ្នែក​សា​ធារ​ណៈជន និង​បណ្តាញ​សារ​ព័​ត៌​មាន​មួយ​ចំនួន​។

៣-​ក្នុង​កិច្ចសន្យា​ទិញ​-​លក់ ក៏​មាន​សរសេរ​ថា «កាត់​ឆ្វៀល​ចេញ ដី​ដែល​ប៉ះពាល់​តំបន់​អប្សរា និង​តំបន់ហាមឃាត់​របស់​រដ្ឋ​ផ្សេង​ៗ តែ​លោកស្រី លី អ៊ុំ​អេ​ង នៅ​តែ​បង្ខំ​ក្រុមហ៊ុន​ឱ្យ​ទិញ​យក និង​ទាមទារ​បើក​លុយ​ដោយ​មិន​ព្រម​ដោះស្រាយ​ដី​ជាប់​តំបន់ហាមឃាត់​របស់​អាជ្ញារ​ធរ​អ​ប្សា​រា​ចំនួន​១៧.៨ ហិ​កតា ទៀត​ឱ្យ​។

៤-លោកស្រី បាន​ប្តឹង​ក្រុមហ៊ុន អង្គរ​លែ​ន​ម៉ា​ក្ស ដែល​ជា​ភាគី​អ្នកទិញ​ដី ទៅ​តុលាការ​៧​ដង​រួច​ហើយ តែ​លោក​ស្រី បាន​ចាញ់​បណ្តឹង​ទាំង​៧​ដង​ថែម​ទៀត តែ​មិន​គោរព​តាម​សាលដីកា​របស់​តុលាការ​ទេ នៅ​តែ​បំពាន​ផ្គើន​ និង​សាលដីកា។ បច្ចុប្បន្ន ក្រុមហ៊ុន​នៅ​តែ​អត់ធ្មត់​រង់ចាំ​ការ​ចរចា​​ដំណោះស្រាយ​ពី​លោកស្រី លី អ៊ុ​អេ​ង ប៉ុន្តែ​លោកស្រី នៅ​តែ​មិន​សម្របសម្រួល​ដោយ​សន្តិវិធី ចូល​ចិត្ត​យក​តុលាការ​ជា​ផ្ទះ អាង​គំរាម​និង​បង្ហោះ​ហែកកេរ្តិ៍តាម​បណ្តា​យ​ហ្វេ​ស​បុក និង​តាម​បណ្តា​យ​សារ​ព័ត៌​មាន​ផ្សេង​ៗ​។

ក្រុមហ៊ុន សំណូមពរ​ដល់​សា​ធារ​ណៈ​ជន ជា​ពិសេស បណ្តាញ​សារ​ព័​ត៌​មាន​ទាំងឡាយ មុន​នឹងធ្វើការ​ចុះ​ផ្សាយ សូម​សួ​នាំ​ពី​ភាគី​ក្រុមហ៊ុន​ជា​មុន​សិន ចៀសវៀង​ការ​ចុះ​ផ្សាយ​ណាមួយ​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ក្រុមហ៊ុន​ ។

អត្ថបទសរសេរ ដោយ