ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ខ្វះ​ការ​ប្រយ័ត្ន បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​នៅ​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែកញ្ញា…

ខេត្តសៀមរាប ៖ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​នៅ​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ តែ​ភាគី​ខាង​ម៉ូតូ​ឡើង​វ៉ា​ជែង​រថយន្ត សណ្តោង​រ៉ឺ​ម៉ក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​ធ្ងន់​នៅ​នឹង​កន្លែង យ៉ាង​អាណោចអាធ័ម​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០២ ខែ កញ្ញា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ចំណុច​គីឡូម៉ែត្រ​លេខ​៣៣២-៣៣៣ ក្នុងភូមិ​ដូន​ទ្រ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។ លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​ថា មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-8765 សណ្តោង​ស៊ឺ​មី​រ៉ឺ​ម៉ក​ពណ៌​បៃតង ពាក់​ស្លាក​លេខ កំពង់ចាម 4A0-229 បើកបរ​ដោយ ឈ្មោះ វន ចាន់​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ចំការអណ្តូង ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​បុក​ម៉ូតូ​ម៉ា​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1B-0764 ។

បើកបរ​ដោយ​ឈ្មោះ ទូច ពយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប (​មាន​មួក​)(​ស្លាប់​) និង​អ្នក​ឌុ​ប​ឈ្មោះ រ័​ត្ន សាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ដំណាក់​ស្លា​ញ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប (​អត់​មួក​) បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត (​របួសធ្ងន់​)​។ លោក​បញ្ជាក់​ទៀត​ថា ចំពោះ​ម៉ូតូ​របស់​ជន​រង​គ្រោះ ខូច ខាត​ធ្ងន់ និង​រថយន្ត​១​គ្រឿង​ស្រាល​។ លោក​បន្ថែម​ថា មូលហេតុ​អ្នកបើកបរ​ម៉ូតូ​ឡើង​វ៉ា​ជែង​រថយន្ត ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង​ដល់​កន្លែង​កើតហេតុ និង បាន​សង្គ្រោះ​ជន​រង​គ្រោះ ដែល​របួសធ្ងន់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ប្រគល់​។ ចំណែក​សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ