ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកទោស​​៧​នាក់​​ត្រូវ​អាជ្ញាធរ​ថៃ​ដោះ​លែ​ង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​ ៖ ​ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែ​ង​អ្នកទោស​​ចំនួន​៧​នាក់ឱ្យ​មាន​សេរីភាព​វិញ​ និង​នាំ​ខ្លួនយកមក​​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១ ​សីហា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ​ ៖ ​ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែ​ង​អ្នកទោស​​ចំនួន​៧​នាក់
ឱ្យ​មាន​សេរីភាព​វិញ​ និង​នាំ​ខ្លួនយកមក​​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១ ​សីហា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​​ដែល​អាជ្ញាធរ​ថៃ​ដោះ​លែ​ង​ឱ្យ​មាន​សេរីភាព និង​​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​កម្ពុជា
​វិញ​ រួមមាន ១-ឈ្មោះ​វេ​ង ស្រន់​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​សង្កែ​រូង ឃុំ​រហ័ស ស្រុក​រវៀង ​ខេត្តព្រះ​វិហារ ២-ឈ្មោះ ញៀន គុណ​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ ៣-ឈ្មោះ​សៀវ សាន់​ ភេទ​ប្រុស អាយុ​៣៨ឆ្នាំ ៤-ឈ្មោះ​ប៉េង ធូ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ៥-ឈ្មោះ​ឆុ​ម ផ​ន ភេទ​ប្រុស អាយុ​​៤១​ឆ្នាំ ៦-ឈ្មោះខុ​ម ឃី​ម ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ (អ្នក​ទាំង​៥​រស់នៅ​ភូមិ​មាន​ជ័យ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ) ។ អ្នក​ទោស​ទាំង​៦​នាក់​ ត្រូវ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣​ កុម្ភៈ​ ឆ្នាំ​២០១៧​ ​ដោយឡែក​​ម្នាក់​ទៀត​ឈ្មោះ​ធន សំបូ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​១៤​ សីហា​ ឆ្នាំ​២០១៨​ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​ ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដាក់​ការ​ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូងចូល​តាម​ច្រក​ម៉ា​ឡៃ​ ជាប់​ពន្ធនាគារ​​នៅ​ខេត្ត​សុ​ខន​បុរី ប្រទេស​ថៃ​។

ក្រុម​មន្ត្រី​ដែល​បម្រើ​ការងារ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ឱ្យ​ដឹងថា​ ក្រោយ​ពី​ទទួល​អ្នកទោស
​៧​នាក់​ពី​ក្រុម​អាជ្ញាធរ​ថៃ​រួច​ សមត្ថ​កិច្ច​បាន​ធ្វើការ​អប់រំ​ ​និង​ធ្វើ​កិច្ចសន្យា​រួច​ឱ្យ​វិល
ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​។

​គួ​រ​រំលឹក​ថា​ ក្រុម​អ្នកទោស​ទាំង​៧​នាក់​នេះ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ឱ្យ​កម្ពុជា​មិនមែន​ជា​លើក​ទី​មួយ​ទេ កន្លង​មក​ថៃ​បាន​ធ្វើការ​ដោះ​លែ​ង​ជា​បន្តបន្ទាប់​មក​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ