ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វាចា!​ សាង​ស្នេហ៍​ថ្មី រៀប​​ផែន​ការ​ជាមួយ​ប្រុស​ស្នេហ៍​ផ្តាច់​ជីវិត​ប្តី​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្រី្ត​ម្នាក់​ដែល​ផិត​ប្តី​និង​ប្រុសស្នេហ៍​របស់​ខ្លួន បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រោយ​ពីពួក​គេ​រៀប​គម្រោង​សម្លាប់​ប្ដី​តែ​មិន​បាន​សម្រេច។ អ្វី​ដែល​ជា​ការ​ហួសចិត្ត​បំផុត​នោះ គឺ​ក្រោយ​ពី​ផែនការ​ពួក​គេ​មិន​បាន​សម្រេច ក៏​បាន​ដឹក​ដៃ​គ្នា​ទៅ​សាង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​នៅ​ឯ​ទីរួមខេត្ត​ធ្វើ​ព្រងើយ ហាក់បីដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​អ៊ីចឹ​ង ។…

ខេត្តកំពង់ស្ពឺ ៖ ស្រី្ត​ម្នាក់​ដែល​ផិត​ប្តី​និង​ប្រុសស្នេហ៍​របស់​ខ្លួន បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រោយ​ពីពួក​គេ​រៀប​គម្រោង​សម្លាប់​ប្ដី​តែ​មិន​បាន​សម្រេច។ អ្វី​ដែល​ជា​ការ​ហួសចិត្ត​បំផុត​នោះ គឺ​ក្រោយ​ពី​ផែនការ​ពួក​គេ​មិន​បាន​សម្រេច ក៏​បាន​ដឹក​ដៃ​គ្នា​ទៅ​សាង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​នៅ​ឯ​ទីរួមខេត្ត​ធ្វើ​ព្រងើយ ហាក់បីដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​អ៊ីចឹ​ង ។

ជន​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០
បន្ទាប់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​អង្គ​តា​ឯកឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ។

ស្រី្ត​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ឈ្មោះ ស្រី​រ័​ត្ន អាយុ​១៨​ឆ្នាំ ចំណែក​ប្រុស​ស្នេហ៍​ឈ្មោះ ធឹ​ម ធា អាយុ​២០​ឆ្នាំ ។ ឯ​បុរស​ជា​ប្តី​ដែល​រួច​ផុត​ពី​ការ​រៀប​គម្រោង​សម្លាប់​ពី​សំណាក់​ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ ជឿន ធា​រ៉ា អាយុ​១៧​ឆ្នាំ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែសីហា​កន្លង​ទៅ ប្រពន្ធ​បាន​ប្រើ​ល្បិច​ឲ្យ​ប្តី​របស់​ខ្លួន​ឈ្មោះ ជឿន ធា​រ៉ា ដឹក​ទៅ​ហូប​មី​ហឹរ​នៅ​ផ្សារ​ថ្នល់ទទឹង លុះ​ពេល​ហូប​ហើយ​ក៏​ដឹក​គ្នា​ត្រឡប់
ទៅ​​ផ្ទះ​វិញ ។ ក្នុងអំឡុងពេល​ទៅ​ហូប​មី​ហឹរ ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ធឹ​ម ធា ហៅ​ហ័​ង
ជា​ប្រុស​ស្នេហ៍ ឲ្យ​រៀប​គម្រោង​ស្ទាក់ផ្លូវ​ដើម្បី​សម្លាប់​ប្ដី​របស់​ខ្លួន​នៅ​យប់​នោះ​តែ​ម្ដង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ពួក​គេ​ទូរស័ព្ទ​ណាត់គ្នា​រួច​ហើយ ស្រី​រូប​នេះ​ក៏​ឱ្យ​ប្ដី​ដឹក​ត្រឡប់​​ទៅ​ផ្ទះ​វិញ ។ លុះ​ទៅ​ដល់​ចំណុច​វត្ត​អង្គ​តា​ឡឹ​ក ក្នុងភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង
ទង ស្រាប់តែ​លេចមុខ​ជន​ឈ្មោះ ធឹ​ម ធា ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ គ្មាន​ផ្លា​ក​លេខ ប្រដាប់​ដោយ​ដាវ​១​ដើម​ស្ទាក់ផ្លូវ ។

នៅ​ពេល​ឃើញ​សភាពការណ៍​មិន​ស្រួល ជន​រង​គ្រោះ​ក៏​រក​វិធី​ដើម្បី​ការពារ​ខ្លួន តែ​ពេល​នោះ​ជន​​ឈ្មោះ ធឹ​ម ធា មិន​បាន​កាប់​ជន​រង​គ្រោះ​ទេ បែរជា ស្រី​រ័​ត្ន ជា​ប្រពន្ធ​ចុះ​ពីលើ​ម៉ូតូ​ទៅ​យក​ដាវពី​​ប្រុស​ស្នេហ៍​មក​បម្រុង​កាប់​ប្ដី​ខ្លួន​ទៅ​វិញ ។ ប៉ុន្តែបំណង​របស់​ស្ត្រី​រូប​នេះ​មិន​បាន​សម្រេច​ទេ ដោយ
ប្តី​បាន​បើក​ម៉ូតូ​រត់​ចេញពី​កន្លែង​កើតហេតុ ហើយ​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​តែ​ម្តង ។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន ស្ត្រី​ជា​ប្រពន្ធ​បាន​ឆ្លើយ​ថា បន្ទាប់​ពី​គម្រោង​របស់​ពួក​គេ​នៅ​យប់​នោះ​មិន​បាន​សម្រេច រូបគេ​និង​ប្រុស​សហាយ​បាន​ដឹក​គ្នា​ទៅ​អង្គុយ​លេង​នៅ​សួនច្បារ​ឯ​ទីរួមខេត្ត ។ លុះ​រហូត​ដល់​យប់​ជ្រៅ​សន្សើម​ធ្លាក់​ត្រជាក់​ៗ​ផង​នោះ ពួក​គេ​ក៏​រក​ផ្ទះសំណាក់​ដេក​នៅ​ទីនោះ​សាង​ស្នេហ៍​ជាមួយ​គ្នា​យ៉ាង​ផ្អែម​ល្ហែម​ជាទី​បំផុត ដោយ​មិន​នឹក​ស្មានថា​ព្រឹក​ឡើង​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​សោះឡើយ ។

ចំណែក​បុរស​ជា​ប្ដី​បាន​ប្រាប់​សមត្ថកិច្ច​ថា រូប​គេ​បាន​រួច​ផុត​រស់រាន​មាន​អាយុជីវិត​បាន​ប៉ុណ្ណេះ​គឺ​ចាត់​ទុក​ថា​ជា​គ្រោះល្អ​ណាស់​ទៅ​ហើយ ហើយ​ក៏​មិន​ចង់​ជួបជុំ​គ្នា​ជាមួយ​ស្រី​ចិត្តចើក​ស្រី​ចិត្ត​ពស់
វែក​នេះ​តទៅ​ទៀត​ដែរ ។ រូបគេ​រៀប​ការ​ជាមួយ​ប្រពន្ធ​នេះ​ទើបតែ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​កូនចៅ​ជាមួយ​គ្នា​ជា​ចំណង​ឲ្យ​ជាប់ជំពាក់​វាក់​វិ​ន​ដែរ និង​ស្នើ​ឲ្យ​ច្បាប់​ចាត់ការ​ជនសង្ស័យ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ទៅ​តាម​ច្បាប់​ចុះ ។

បន្ទាប់​ពី​ស្ដាប់​ចម្លើយ​សារភាព និង​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​រួច​មក នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ក៏​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ស្រី​ចិត្តចើក​និង​ប្រុស​សហាយ​ទៅ​កាន់​អយ្យ​ការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ