ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ទទូច​តុលាការ​ទម្លាក់​ការ​ចោទ ដើម្បី​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គូសបញ្ជាក់​ដោយ​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​លើក​លោក​នឹង​ឲ្យ​មាន​សេរីភាព ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ពលរដ្ឋ ។ សម្រាប់​ខួប​៣​ឆ្នាំ នៃ​ការ​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គូសបញ្ជាក់​ដោយ​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​លើក​លោក​នឹង​ឲ្យ​មាន​សេរីភាព ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ពលរដ្ឋ ។

សម្រាប់​ខួប​៣​ឆ្នាំ នៃ​ការ​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក កឹ​ម សុខា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា រហូត​មក​ដល់​ថ្ងៃនេះ​អស់​រយៈពេល​បី​ឆ្នាំ​ហើយ (០២/០៩/២០១៧-០២/០៩/២០២០) ដែល​ខ្ញុំ​បាត់បង់​នូវ​សិទ្ធិ​សេរីភាព ពិសេស​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ ដើម្បី​បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ។

លោក​បន្ត​ថា ប្រឈម​នឹង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ប្រទេស​ជាតិ​យើង​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​បោះ​ជំហាន​វិជ្ជមាន ជា​ជាង​ការ​ជាប់​មន្ទិល​សង្ស័យ​នៃ​ភាព​អវិជ្ជមាន​ណាមួយ ។

លោក​បញ្ជាក់​ថា​៖«​កាលៈទេសៈ​នេះ ខ្មែរ​គួរតែ​មានការ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ហើយ​ខ្ញុំ​គួរតែ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដើម្បី​អាច​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង ជា​ពិសេស​ចូលរួម​រក​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ប្រឈម​ដ៏​សំខាន់​បំផុត គឺ​«​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​» ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​ផ្ទាល់ និង​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក » ។

លោក​ក៏​បាន​លើក​ឡើង​ថា ឆ្លង​តាម​សវនាការ​នៅ​តុលាការ​កន្លង​មក​ខ្ញុំ​មើលឃើញ​ថា មិន​មាន​ភស្តុ​តាង​ដាក់បន្ទុក​ជាក់លាក់ និង​គ្រប់គ្រាន់​ដែល​អាច​ចោទ​ខ្ញុំ​ថា បាន​ប្រព្រឹត្តិ​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ហើយ​ក្នុង​នោះ​ខ្ញុំ​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់ និង​បង្ហាញ​សព្វគ្រប់​ហើយ​ថា​ទាំង​កន្លង​មក បច្ចុប្បន្ន និង​ទៅ​អនាគត​ខ្ញុំ​មិន​មាន​ចេតនា​មិន​បាន​ប្រព្រឹត្តិ និង​មិន​គាំទ្រ​នូវ​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ដាច់ខាត ។

លោក​បន្ថែម​ថា ម្យ៉ាងទៀត ខ្ញុំ​ជឿជាក់​ថា មាន​មតិ​ជាតិ មតិ​អន្តរជាតិ ជា​ពិសេស​សមត្ថកិច្ច ថ្នាក់ដឹកនាំ ក៏​ដូច​ជា ចៅក្រម​ផង​ដែរ បាន​យល់ និង​ទទួលស្គាល់​ថា​ខ្ញុំ​មិន​មាន​ចេតនា​មិន​បាន​ប្រព្រឹត្តិ និង​មិន​គាំទ្រ​នូវ​អំពើ​ហិង្សា​ឡើយ ។ ដូច្នេះ ឈរ​លើ​ស្មារតី​ខាងលើ​នេះ រួម​ទាំង​ស្មារតី​ផ្សះផ្សា​ជាតិ​បង្រួម​បង្រួម​ជាតិ ខ្ញុំ​សូម​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​បទចោទប្រកាន់​មក​លើ​រូប​ខ្ញុំ និង​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បន្ត​ចូលរួម​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​កាលៈទេសៈ នៃ​ស្ថានភាព​បច្ចុប្បន្ន​នេះ និង​ទៅ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ