ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​ធ្វើ​ពី​ស្នោ​ពុះ​ជា​២ ជាទី​ពេញ​និយម​ថតរូប​កម្សាន្ត ត្រូវ​បាន​ប្រធាន​មន្ទីរ​ខេត្តកំពង់ចាម ឲ្យ​រុះរើ

3 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ យោង​តាម​លិខិត​របស់​ប្រធាន​មន្ទីរ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម ចុះ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ នេះ​សម្រាប​ស្នើ​សុំ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ ធ្វើការ​រុះរើ​រូប​សិប្បនិម្មិត តួ​ប៉ម​ប្រាសាទ​នគរ​បា​ជ័យ…

ខេត្តកំពង់ចាម ៖ យោង​តាម​លិខិត​របស់​ប្រធាន​មន្ទីរ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម ចុះ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ នេះ​សម្រាប​ស្នើ​សុំ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ ធ្វើការ​រុះរើ​រូប​សិប្បនិម្មិត តួ​ប៉ម​ប្រាសាទ​នគរ​បា​ជ័យ ដែល​ធ្វើ​ឡើង​អំពី​ស្នោ ហើយ​ពុះ​តួ​ប៉ម​ប្រាសាទ​ញ៉ែ​ក​ចេញ​ជា​២​ចំណែក ដែល​មា​នទី​តាំងនៅ​ក្នុង​ភោជនីយដ្ឋាន ស្មៅ​ទន្លេ ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

ក្រុមការងារ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ចាម សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម និង​ការិយាល័យ​នគរបាល​បេតិកភណ្ឌ​ខេត្តកំពង់ចាម បាន​ចុះ​ត្រួតពិនិត្យ​ឃើញ​ថា រូប​សិប្បនិម្មិត​តួ​ប៉ម​ប្រាសាទ​នគរ​បា​ជ័យ ដែល​បាន​ដាក់​តាំងនៅ​ភោ​ជី​យ​ដ្ឋា​ន​ស្មៅ​ទន្លេ ជា​ប្រភេទ​រូប​សិប្បនិម្មិត​តួ​ប៉ម​ប្រាសាទ​នគរ​បា​ជ័យ មាន​សណ្ឋាន​ខុស​នឹង​ទម្រង់​ទ្រុងទ្រាយ​ដើម រចនាបថ​ខ្មែរ ដោយ​យក​គំរូ​តួ​ប៉ម​ប្រាសាទ​នគរ​បា​ជ័យ មក​ពុះ​ញ៉ែ​ក​ចេញ​ជា​ពីរ​ចំណែក ។

ហេតុ​ដូច្នេះ មន្ទីរ​ស្នើ​អោយ​ម្ចាស់​ភោជនីយដ្ឋាន​ធ្វើការ​សហការ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ន័យ​ការពារ​ថែរក្សា អភិរក្ស និង​លើក​ត​ម្កើ​ន​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឲ្យ​មាន​ភាព ឧត្តុ​ង​ឧត្តម និង​ជា​កេរ្តិ៍​តំណែល​របស់​ជាតិ ដោយ​រុះរើ​រូប​សិប្បនិម្មិត​តួ​ប៉ម​ប្រាសាទ​នគរ​បា​ជ័យ​នេះ​ទាំងស្រុង​ក្នុង​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ជម្រាប​ជូន​នេះ ។

ជុំវិញ​ការ​ឲ្យ​រុះរើ​រូប​សិប្បនិម្មិត សាង​ពី​ស្នោ​នេះ មាន​មតិ​ខ្លះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​លើក​ឡើង​ថា «​សោកស្តាយ​ណាស់​! តួ​ប៉ម​ប្រាសាទ​សិប្បនិម្មិត​ធ្វើ​ពី​ស្នោ​ទេ ហើយ​ច្នៃ​ដូច​នៅ​កោះ​បាលី ។ អ្នក​ណា​មិន​ល្បី​ថា នៅ​ខេត្តកំពង់ចាម មាន​ភោជនីយដ្ឋាន​មួយ​កន្លែង​មានឈ្មោះ​ថា ស្មៅ​ទន្លេ បាន​រៀបចំ​តុបតែង​កន្លែង​ថតរូប​កម្សាន្ត ច្នៃ​ប្លែក​ៗ ស្រស់​ស្អាត សម្រាប់​ថតរូប​ដឹង​តែ​ស្អាត អស់ទាស់ ! ហើយ​អ្វី​ដែល​គ្រប់​គ្នា ចាប់អារម្មណ៍ គឺ​ការ​ធ្វើ​ប៉ម​សិប្បនិម្មិត ច្នៃ​លំនាំ​តាម​ប្រាសាទ ដែល​ពុះ​តួ ប្រាសាទ​ជា​២ ដូច​ជា​ក្លោ​ង​ទ្វារ​ប្រាសាទ​មួយ​កន្លែង នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ តែបែរជាឲ្យ​រុះរើចេញវិញ» ។

យ៉ាងណា ក៏​មាន​មតិ​ខ្លះ​ទៀត គាំទ្រ​ឲ្យមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្វើការ​រុះរើ​ចេញ ព្រោះតែ​រូបសំណាក​ស្នោនេះ បាន​កែ​លំនាំ​តាម​ប្រាសាទបុរាណ​ខ្មែរ គឺ​ប្រាសាទ​នគរ​បា​ជ័យ​ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ចាម ឲ្យ​ខុស​ទម្រង់​ដើម​រចនាបថ​ខ្មែរ​តែ​ម្តង ដោយ​ធ្វើ​ជា ពុះ​ញ៉ែ​ក​តួ​ប្រាសាទ​ជា​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ