ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

9​នាក់​ក្នុង​ចំណោម​101​នាក់ ត្រូវ​​បញ្ជូន​ទៅ​តុលាការ​ ក្រោយ​បង្ក្រាប​ខារ៉ាអូខេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត មាន​មនុស្ស​តែ​៩​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​១០១​នាក់ បាន​ត្រូវ​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូងកាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា​កន្លង​ទៅ ដែល​មុននេះ​គ្រោង​ទៅ​ដល់​២០​នាក់​ឯណោះ ដើម្បី​ឱ្យ​តុលា​ការ​សាក​សួរ​និង​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត មាន​មនុស្ស​តែ​៩​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​១០១​នាក់ បាន​ត្រូវ​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូងកាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា​កន្លង​ទៅ ដែល​មុននេះ​គ្រោង​ទៅ​ដល់​២០​នាក់​ឯណោះ ដើម្បី​ឱ្យ​តុលា​ការ​សាក​សួរ​និង​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ ចាត់ចែង និង​សម្រួល​ឲ្យ​ប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន និង​សមគំនិត​ប្រព្រឹត្ត​នៅ​ហាង​ខារ៉ាអូខេ Go១៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។

មនុស្ស​ចំនួន​៩​នាក់​នេះ​មាន ៖ ១-​ឈ្មោះ Huang Fei Xiong ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​ផ្នែក​គណ​នេ​យ្យ​ក្លិប​១៣KTV ស្នាក់​នៅ​ខុន​ដូ​អូ​ឡាំ​ព្យា​អគារ​C១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា, ២-​ឈ្មោះ Huang Fei Hao ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​ផ្នែក​​គណ​នេ​យ្យ​ក្លិប​១៣KTV ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក, ៣-​ឈ្មោះ Lin Kang Lai ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​ផ្នែក​សេវាកម្ម​ក្លិប​១៣ KTV ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​៤-​ឈ្មោះ Zhang Jin Wei ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​ផ្នែក​សេវាកម្ម​ក្លិប​១៣KTV ស្នាក់​នៅ​ខុន​ដូ ក្នុង​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ។

៥-​ឈ្មោះ វី សាល​បុត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ប្រធាន​សន្តិសុខ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ, ៦-​ឈ្មោះ Ngoc Giau ភេទ​ស្រី អាយុ​២០ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​ខុន​ដូ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ៧-​ឈ្មោះ យ៉ា​យ វុ​ធ​ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, ៨-​ឈ្មោះ សៅ សុខ​គា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សន្តិសុខ ស្នាក់​នៅ​ក្នុង​ក្លិប​១៣KTV សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ​ខណ្ឌ​ទួលគោក និង​៩-​ឈ្មោះ ទិ​ត្យ ចាន់​កក្កដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សន្តិសុខ ស្នាក់​នៅ​ក្នុង​ក្លិប​១៣KTV សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួល​គោក ។

ជាមួយនឹង​ការ​បញ្ជូន​ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ភ្ជាប់​ជាមួយនឹង​វត្ថុ​តាង​រួម​មាន ដប​ថ្នាំ​ទឹក ចំនួន​១៩​ដប​សង្ស័យ​ជា​សារធាតុ​ញៀន ដប​ថ្នាំ​ពណ៌​ផ្កាឈូក​១៤​ដប និង​ដប​ថ្នាំ​ទឹក​ម៉ាក Rel deil ១ដប ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​២៧​កញ្ចប់​តូច ថ្នាំ​គ្រាប់ពណ៌​បៃតង​២៣​កញ្ចប់​តូច ដប​ថ្នាំ​ចម្រុះ​ពណ៌​មាន​អក្សរ​ចិន​៦៣​ដប ម្សៅ​កញ្ចប់​ម៉ាក Sidomuucul binary stawlna ពណ៌​បៃតង​១៦​កញ្ចប់​តូច ម្សៅ​កញ្ចប់​ពណ៌​តែ​២០​កញ្ចប់​តូច ម្សៅ​កញ្ចប់​រូប​ផ្លែ​ឈើ​១០​កញ្ចប់ កញ្ចប់​រូប​ផ្លែ​ប៉ោម​ពណ៌​ខៀវ​៦​កញ្ចប់ និង​ថ្នាំ​គ្រាប់​ពណ៌​ក្បឿង​៥​គ្រាប់ ។

ក្រោយ​ពេល​បញ្ជូន​ជនសង្ស័យ​ទាំង​៩​នាក់ និង​ដាក់​ជូន​វត្ថុ​តាង​ដល់​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សំណុំរឿង​នេះ​ត្រូវ​បាន​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង​បើក​ការ​សាកសួរ​ពេញ​មួយ​ព្រឹក ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចប់​ទេ ហើយ​តំណាង​អយ្យការ​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ ដោយ​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា​ទៀត ។ ពួក​គេ​កំពុង​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ ជួញដូរ ចាត់ចែង និង​សម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន និង​សមគំនិត ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ខែសីហា ឆ្នាំ​២០២០២ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​កម្លាំង​អន្តរាគមន៍​ពិសេស​បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​នៅ​ខារ៉ាអូខេ Go១៨ ស្ថិត​នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​២០៦​និង​ផ្លូវ​លេខ​២១៩ ម្តុំ​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក ដែល​មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ចូល​ទៅ​ប្រើប្រាស់​ថ្នាំ​គ្រវី និង​ជួញដូរ​គ្រឿងញៀន ។

ក្នុង​ប្រ​តិ​បត្ត​ការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​រហូត​ដល់​១០១​នាក់ មាន​ចិន ខ្មែរ និង​វៀត​ណាម ប៉ុន្តែ​ជាក់ស្តែង​មាន​តែ​៩​នាក់​ទេ ដែល​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន ។ មនុស្ស​ទាំង​៩​នាក់​នោះ​ទៀត ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​ដែរ លុះត្រា​តំណាង​អយ្យការ​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ទើប​ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ