រថយន្តស្ព័រទំនើបមួយគ្រឿងម៉ាក Lam borghini Gallard L 140 ត្រូវបានយកមកវាយកម្ទេចចោលនៅចំពោះមុខមនុស្សយ៉ាងច្រើនកុះករនៅក្នុងទីក្រុង Qingdao ខេត្តសានទុង ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី១៥ មីនា កន្លងមក ។ តាមសេចក្តីរាយការណ៍ថា ម្ចាស់រថយន្តទំនើបនេះដែលមានតម្លៃរាប់ម៉ឺនដុល្លារ បានជួលមនុស្សឱ្យវាយរថយន្តរបស់ខ្លួនកម្ទេចចោលដោយសារដឹងថា រថយន្តនេះមិនដំណើរការធម្មតាក្រោយពីជួសជុលរួចហើយ៕
ចែករំលែកព័តមាននេះ