ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តីថា៖ ​ក្រពេ​ក​ក៏ត្រូវប្រពន្ធលើកដៃ​សំពះ​សុំ​ចេញទៅ​រក​ជីវិត​ថ្មី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាច​ចាត់​ទុក​ថា បណ្តាល​មក​ពី​ព្រេងវាសនា បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ភរិយា​ដែល​មាន​វ័យ​ស្រករ​គ្នា​លុតជង្គង់​សំពះ ដោយស្ពាយ​បង្វិចចុះ​ចោល​បំណង​ទៅ​រក​ស្វាមី​ថ្មី ដែល​​មាន​ជីវភាព​ធូរធា​​ជាង​ខ្លួន ដោយ​បន្សល់​ទុក​កូនប្រុស​ចំនួន​៤​នាក់ រស់នៅ​រង​ទុក្ខវេទនា​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​…

ខេត្តមណ្ឌលគិរី ៖ អាច​ចាត់​ទុក​ថា បណ្តាល​មក​ពី​ព្រេងវាសនា បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ភរិយា​ដែល​មាន​វ័យ​ស្រករ​គ្នា​លុតជង្គង់​សំពះ ដោយស្ពាយ​បង្វិចចុះ​ចោល​បំណង​ទៅ​រក​ស្វាមី​ថ្មី ដែល​​មាន​ជីវភាព​ធូរធា​​ជាង​ខ្លួន ដោយ​បន្សល់​ទុក​កូនប្រុស​ចំនួន​៤​នាក់ រស់នៅ​រង​ទុក្ខវេទនា​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ ហើយបច្ចុប្បន្ន គាត់​បានសុំ​ដី​គេ​នៅ ស្ថិតក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

បុរស​ពោះម៉ាយ​ឈ្មោះ វុ​ធ ម៉ៅ អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់​ថា រូប​គាត់​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ឈ្មោះ សុខ គៀត អាយុ​៣៥​ឆ្នាំ ស្រុក​កំណើត​មក​ពី​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​។ ដោយ​គ្មាន​មុខរបរ​ត្រឹមត្រូវ​ ក៏បាន​នាំ​ប្រពន្ធ​មក​ស៊ីឈ្នួល​គេ​នៅ​ក្នុងស្រុក​កែវ​សីមា​នេះ និង​បង្កើតកូន​ប្រុស​បាន​ចំនួន​៥​នាក់ ក្នុង​នោះ​ កាលពី​ប៉ុន្មាន​ខែ​មុន កូនប្រុស​ម្នាក់​ត្រូវ​ពោះ
​ពឹ​ស​ចឹក​ បណ្តាល​ឱ្យបាត់បង់ជីវិត ។

​បុរស​ដដែល​បន្ត​ថា ប្រពន្ធ​គាត់ដោយ​ទ្រាំ​និង​ជីវភាព​ក្រលំបាក​ពេក បាន​លុតជង្គង់​សំពះ​វិច​បង្វិច​ចាក​ចេញពី​ជីវិត​លោក គ្មាន​ស្តាយស្រណោះ​កូន​ៗ​តូច​ៗ​ទាំង​៤​ឡើយ ដោយ​ប្រពន្ធ​ប្រាប់​ថា និង​ទៅ​យកប្តី​ថ្មី​ដែល​គេ​មាន​ជីវភាព​ធូរធា​ជាង​លោក​។ លោក​វុ​ធ ម៉ៅ នៅ​បន្ត​ទាំង​អួល​ដើម​.​កថា រាល់ថ្ងៃ​ពេល​ព្រឹក​ លោក​បាន​ទុក​កូន​តូច​ៗ២​នាក់ ឲ្យ​កូនច្បង​មើល​នៅផ្ទះ ឯ​លោក​ទៅ​រើស​អេ​ត​ចាយ មួយ​ព្រឹក​ជាង​១​ម៉ឺន​រៀល​ដែរ​។

​លុះ​ពេល​រសៀល​ លោក​នៅ​មើល​កូន​តូច​វិញ​ម្តង ដោយ​កូនច្បង​ដែល​មាន​អាយុ​១២​ឆ្នាំ និង​កូន​បន្ទាប់​អាយុ​៨​ឆ្នាំ ដើរទៅ​រើស​អេ​ត​ចាយ​ម្តង ផ្សែផ្សំ​គ្នា គ្រាន់​បាន​ទិញ​ចំណី​អា​ហារ​។​ បុរស​រូប​នេះ​ថា បើ​មាន​អង្គការ​ទទួលយក​កូន​ទៅ​ចិញ្ចឹម លោក​ព្រម​ប្រគល់​កូន​ៗ​ដែល​ចង់ទៅ​នៅ​ជាមួយ​អង្គការ ប៉ុន្តែ​បើ​កូន​មិន​ចង់ទៅ គាត់​នៅ​តែ​ប្រឹងប្រែងរ​ករបរ​អេ​ត​ចាយ​ចិញ្ចឹម​បន្ត​ដដែល​។

អភិបាលស្រុក​កែវ​សីមា​ លោក​នួន សា​រ៉​ន ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​បាន​ឲ្យ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​និង​បញ្ជាក់​ថា ជា​ពលរដ្ឋ​ចំណូល​ថ្មី​។​ ហើយ​ក្រោយ​ពិនិត្យ​ក៏​បាន​ផ្តល់​អំណោយ​របស់​សាខា​កាក​បាត​ក្រហម​ជួយ​ជ្រោមជ្រែង​មួយ​ផ្នែក​ផង​ដែរ​។ តាម​រយៈ​អ្នក​សារព័ត៌មាន លោក សូ សុវណ្ណ និង​លោក​ម៉ី អាន ស្នងការ​រង​នគរបាល​ខេត្តមណ្ឌលគិរី បាន​ជួយ​ជា​ថវិការ​និង​អង្ករជូន​គ្រួសារ​ក្រីក្រ​ខាងលើ​ផង​ដែរ​​។

អត្ថបទសរសេរ ដោយ