ស្អែកសីលសែនក្បាលទឹកសែនសំណាង ឆ្នាំទាំង៦ង៉ូវហេងឡើងកប់
គ្រូហុងស៊ុយចិនសែបានអះអាងថា ស្អែកនេះជាថ្ងៃឧបោសថសីលត្រូវនឹងថ្ងៃសែនក្បាលទឹក សែនមហាសំណាងនៃអ្នកកើតឆ្នាំ ជូត ថោះ មមែ រោង មមី កុរ ង៉ូវហេង៣៦០មានលាភធំ…
គ្រូហុងស៊ុយចិនសែបានអះអាងថា ស្អែកនេះជាថ្ងៃឧបោសថសីលត្រូវនឹងថ្ងៃសែនក្បាលទឹក សែនមហាសំណាងនៃអ្នកកើតឆ្នាំ ជូត ថោះ មមែ រោង មមី កុរ ង៉ូវហេង៣៦០មានលាភធំ…
គ្រូហុងស៊ុយចិនសែបានអះអាងថា ស្អែកនេះជាថ្ងៃឧបោសថសីលត្រូវនឹងថ្ងៃសែនក្បាលទឹក សែនមហាសំណាងនៃអ្នកកើតឆ្នាំ ជូត ថោះ មមែ រោង មមី កុរ ង៉ូវហេង៣៦០មានលាភធំ ប្រជុំង៉ូវហេង ដួងរាសីឡើងខ្ពស់ត្រដែតមានលាភ មាស ប្រាក់ហូរចូលជុំទិស និងបានឡើងបុណ្យស័ក្តិខ្ពង់ខ្ពស់ហើយត្រូវផ្លាស់ប្ដូរខ្សែជីវិតប្តូរជោគជតារាសីពីអាក្រក់ប្រែជាល្អប្រជុំចូលមហាសំណាងស្រោចស្រពជីវិតជោកជាំដោយសិរីមង្គល ។ ដើម្បីលើករាសីកែប្រែខ្សែជីវិតឱ្យត្រចះត្រចង់ដូចពន្លឺរស្មី សូមម្ចាស់ឆ្នាំបួងសួងសុំលាភសក្ការៈឥឡូវនេះអ្វីៗនឹងបានសម្រេចដូចបំណងប្រាថ្នា ។
ឆ្នាំជូត ស្តេចកណ្តុរសនាំលាភសំណាង ជើងលេខ២៦៩ប្រាប់ថា នៅថ្ងៃសីលសែនក្បាលទឹកនេះដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច លាភលុយហូរចូលមកទាំង៩ទិស បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច និងបានផលកម្រៃយ៉ាងក្រាស់ក្រៃ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។
ឆ្នាំថោះ ទន្សាយមាសមានឫទ្ធិនាំលាភ១៦៨ នៅថ្ងៃសែនក្បាលទឹកនេះជាពេលវេលានាំលាភធំប្រមូលផ្តុំហូរចូលផ្ទះ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា ពណ៌នាំសំណាង មាស លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់ ។
ឆ្នាំមមែ ពពែមានសំណាង៣៦៩ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរ ហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរខ្លាំងណាស់ នៅក្នុងថ្ងៃសែនក្បាលទឹកនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយនឹងគ្នាជានិច្ច ។
ឆ្នាំរោង នាគរាជធំលើករាសី លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមលេខហេង៦៦៦បានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងថ្ងៃសីលសែនក្បាលទឹកនេះ និងជាអ្នកមានបញ្ញាវាងវៃអាចសម្រេចរាល់ការងារបានល្អប្រសើរ ។
ឆ្នាំមមី សេះសទេវតាថែរក្សា ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃសីលសែនក្បាលទឹកនេះមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរ ហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ ។ តាមលេខហេង៣៦០បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យ លាភលុយ លាភមាស លាភប្រាក់ហូរចូលភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមរកគ្នាជានិច្ច ។
ឆ្នាំកុរ ស្តេចជ្រូកនាំសំណាង លោកអ្នកនឹងក្លាយជាឆ្នាំល្អបំផុតនៅក្នុងថ្ងៃសីលសែនក្បាលទឹក មានលាភ មានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ។ តាមទំនាយកំពូលហោរាចិនសែបានកំណត់ថា ជើងលេខ៣៣៣ក្នុងថ្ងៃសីលធំនេះលោកអ្នកមានលាភធំ លុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែត បើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អត្រឡប់មកវិញ និងទទួលផ្លែផ្កាយ៉ាងគាប់ប្រសើរ ឯអ្នកមិនទាន់មានគូគាប់ភ្ជាប់និស្ស័យ ទ្រព្យរស់នោះក៏ចូលមកដល់ដែរ ។ សាន សារិន
ចែករំលែកព័តមាននេះ