ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវជន​បន្ត​ដាក់​ញត្តិ​ទាមទារ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន និង​អ្នក​ផ្សេង​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ដែល​គោរព​ស្រឡាញ់ លោក រ៉ុ​ង ឈុ​ន​ប្រធាន​សហជីព និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទី​ជប៉ុន និង​ទូត​អា​ម្លឺ​ម៉​ង់​ទាមទារ​ឲ្យ​មា​ការ​ដោះ​លែង​រូប​លោក រ៉ុ​ង ឈុ​ន…

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ដែល​គោរព​ស្រឡាញ់ លោក រ៉ុ​ង ឈុ​ន​ប្រធាន​សហជីព និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទី​ជប៉ុន និង​ទូត​អា​ម្លឺ​ម៉​ង់​ទាមទារ​ឲ្យ​មា​ការ​ដោះ​លែង​រូប​លោក រ៉ុ​ង ឈុ​ន និង​អ្នកមួយ​ចំនួន​ទៀត ដែល​សមត្ថកិច្ច ចាប់ខ្លួន​កន្លង​មក ។

លោក ជុំ ហួត ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម​បាន​ឲ្យ​ដឹង​នៅ​ពេល​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ជប៉ុន និង​ទូត​អា​ម្លឺ​ម៉​ង់​នា​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០​ថា ការ​ដាក់​ញត្តិ​របស់​ក្រុម​យុវជន​ថ្ងៃនេះ ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា តុលាការ​ដោះ​លែង​លោ ក​រ៉ុ​ង ឈុ​ន និង​ទោស​ស​មនៈសិការ​ផ្សេង​ទៀត ដែល​បាន​ចាប់ខ្លួន​កន្លង​មក ។

លោក​បញ្ជាក់​ថា ៖«​យើង​ដាក់​ញត្តិ​ថ្ងៃនេះ​ក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​២៣ តុលា ១៩៩១ ដើម្បី​ទាមទារ​ឲ្យ​គេ​ជួយ​អន្តរាគមន៍​ឲ្យ​មក​រាជរដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​លោក​រ៉ុ​ង ឈុ​ន និង​អ្នក​ដទៃ​ទៀត​ដែល​បាន​ចាប់ខ្លួន​» ។ លោក​ក៏​បាន​លើក​ឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ គឺ​កំពុង​រំលោភ​នីតិរដ្ឋ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ហើយ​អ្វី​ដែល​ក្រុម​យុវជន កម្មករ ប្រជាពលរដ្ឋ ធ្វើ​នេះ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ប៉ុណ្ណោះ ។

លោក​ថា ៖«​យើង​នៅ​តែ​ចេញ​មុខ​ទាមទារ​ជា​និច្ច​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ណាមួយ ដើម្បី​ជូន​ពួក​គាត់ ហើយ​ខ្ញុំ​សុំ​ណូ​ម​ពរ និង​ទទូច​ដល់​រាជរដ្ឋាភិបាល​គិតគូរ​ឡើង​វិញ​អំពី​រដ្ឋធម្មនុញ្ញ និង​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​អ្វីមួយ​ស្រប​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក ជុំ ហួត ក៏​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ជប៉ុន និង​ស្ថានទូត​អា​ម្លឺ​ម៉​ង់ ។ ការ​ដាក់​ញត្តិ​នេះ​គេ​ក៏​បាន​ស្វាគមន៍ និង​យក​ញាត្តិ​យើង​ហើយ ។ គេ​ថា នឹង​ជជែក​ជាមួយ​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ឲ្យ​រដ្ឋាភិបាល​បន្ទន់ឥរិយាបថ​សណ្តោស​ប្រណី​ធ្វើ​យ៉ាងណា ដោះ​លែង​ពួក​គាត់ ។ បើ​តាម​លោក​ជុំ ហួត​ក៏​បាន​លើក​ឡើង​ថា ក្រុម​យុវជន​កំពុង​ជជែក​គ្នា​ក្នុង​ការ​បន្ត​ដើរ​ដាក់​ញត្តិ​អន្តរាគមន៍​ទៅ​កាន់​ស្ថានទូត​ផ្សេង​ទៀត ។

ស្ថានទូត​ដែល​ដាក់​នោះ គឺ​ស្ថិត​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ។ លោក​ថា​៖«​ពួក​យើង​តំណាង​យុវជន កម្មករ ប្រជាពលរដ្ឋ​ក៏​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ ។ ដោយសារ​នៅ​ពេល​ដាក់​ញត្តិ​តែងតែ​មានការ​រារាំង​ពី​កំលាំង អាជ្ញាធរ​ក៏​ដូច​ជា មានការ​គំរាមកំហែង​ខ្លះ​ពី​មន្ត្រី​ផង​ដែរ ។ ដូច្នេះ​យើង​ក៏​មានការ ភ័យ​ខ្លាច​ផង ដែរ​»​។

បើ​តាម​ការ​អះអាង​របស់​លោក ជុំ ហួត បាន​លើក​ឡើង​ថា ការ​ដាក់​ញត្តិ​នេះ​ក្រុម​យុវជន មិន​បាន​ស្នើ​សុំ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ ព្រោះថា ការ​ធ្វើ​បែប​នេះ​សំអាង​ទៅ​លើ​ច្បាប់​ស្តី​ពី​បាតុកម្ម កូដកម្ម​ដែល​អាច​ជួបជុំ​បាន​ប៉ុន្មាន​នាក់ ។

ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ការ​ជួបជុំ​គ្នា​មាន​ច្រើន​លើស​ពី​ច្បាប់​កំណត់​ក្រុម​លោក​នឹង​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ។ លោក​ថា ការ​ដាក់​ញត្តិ​នៅ​ថ្ងៃនេះ​មាន​សកម្មជន​ប្រមាណ​១០០​នាក់ បាន​មក​ជួបជុំ​គ្នា ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២០​កន្លង​មក​ក្រុម​យុវជន​ខាងលើ​បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី ព្រឹក​នេះ​ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ដែល​គោរព​ស្រលាញ់​លោកគ្រូ រ៉ុ​ង ឈុ​ន និង​អ្នកទោស​មនៈសិការ​ជាតិ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​បាន​ធ្វើការ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី ដើម្បី​ឲ្យ​មានការ​ដោះ​លែង​ពួក​គាត់ ។

ខ្លឹម​ផ្សា​ញត្តិ​មាន​ពីរ​ចំនុច​សំខាន់​ៗ ១- សូម​អោយ​ស្ថានទូត​អូស្ត្រាលី​ជួយ​អន្តរាគមន៍​អោយ​ដោះ​លែង​លោកគ្រូ រ៉ុ​ង ឈុ​ន លោក សួង សុ​ភ័ន លោក ហ៊ុន វណ្ណៈ អ្នក​នាង ឈឿ​ន ដា​រ៉ា​វី និង​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ​ដទៃ​ទៀត ឲ្យ​មាន​សេរីភាព​ឡើង​វិញ ។ ២- សូម​ឲ្យ​ស្ថានទូត​អូស្ត្រាលី​ជួយ​លើកកម្ពស់​ស្ដារ​អនុវត្ត និង​គោរព​លទ្ធិប្រជាធិបតេយ្យ​ជា​ពិសេស​គោរព​សិ​ទិ្ធ​សេរីភាព​បញ្ចេញមតិ និង​ការ​ជួបជុំ​តវ៉ា​ទាមទារ​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ក៏​ដូច​ជា យុត្តិធម៌​ជូន​សង្គម​ជាតិ ។

គួរ​រ​ឮ​កថា ក្រៅពី​លោក រ៉ុ​ង ឈុ​ន គឺ​មាន​អ្នកគាំទ្រ​៤​នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ គឺ​មាន​កញ្ញា ឈឿ​ន ដា​រ៉ា​វី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា និង លោក សួង សោ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ។

ការ​ចាប់ខ្លួន លោក រ៉ុ​ង ឈុ​ន នៅ​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា គឺ​ក្រោយ​ពេល​ដែល​លោក​ថ្លែង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ ។ បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ កាលពី​ថ្ងៃ​ទី​២៥ សីហា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក៏​បញ្ជា​ឲ្យ​លោក វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចុះ​ជួប​ប្រជាពលរដ្ឋ​ជាក់ស្តែង ដែល​អះអាង​ថា បាត់បង់​ដីស្រែ ដោយសារ​តែ​ការ​បោះបង្គោល​ព្រំដែន​នោះ ។

បន្ថែម​ពី​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​តាម​រយៈ​ហ្វេ​ស​ប៊ុ​កថា នឹង​បើក​សិក្ខាសាលា​មួយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ សិស្ស និស្សិត​ចូល​ស្តាប់ និង​សួរ​អំពី​រឿង​ព្រំដែន​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ