ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនមីឆែលីន សូមណែនាំនូវសំបកកង់ “MICHELIN AGILIS 3” ថ្មី សម្រាប់ប្រភេទរថយន្តដឹកទំនិញធុនស្រាល !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាក្រុមហ៊ុនផលិតសំបកកង់រថយន្តឈានមុខគេលំដាប់ពិភពលោក ក្រុមហ៊ុនមីឆែលីន (MICHELIN) បានបញ្ចេញនូវផលិតផលសំបកកង់រថយន្ត MICHELIN Agilis 3 នៅលើទីផ្សារសំបកកង់រថយន្តដឹកទំនិញធុនស្រាល…

រាជធានីភ្នំពេញ ៖ ជាក្រុមហ៊ុនផលិតសំបកកង់រថយន្តឈានមុខគេលំដាប់ពិភពលោក ក្រុមហ៊ុនមីឆែលីន (MICHELIN) បានបញ្ចេញនូវផលិតផលសំបកកង់រថយន្ត MICHELIN Agilis 3 នៅលើទីផ្សារសំបកកង់រថយន្តដឹកទំនិញធុនស្រាល ដែលកំណត់គោលដៅលើ អតិថិជនដឹកទំនិញធម្មតា ដែលធ្វើសកម្មភាពដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ។ សំបក កង់ដែលទើបតែដាក់ចេញឱ្យប្រើប្រាស់ថ្មីនេះ មានគោលបំណងចាប់យកចំណែកទីផ្សារ សំបកកង់រថយន្តដឹកទំនិញធុនស្រាល និងមានសក្ដានុពលខ្ពស់ កាន់តែទូលំទូលាយជាង មុន ដោយផ្ដល់ជូននូវដំណោះស្រាយដ៏ល្អពិសេសប្រកបទៅដោយសុវត្ថិ ភាព សមត្ថភាព ដំណើរការ និងមិនប៉ះពាល់ដល់បរិស្ថាន ។

This image has an empty alt attribute; its file name is c4ca4238a0b923820dcc509a6f75849b-2-1024x127.jpg

លោក Shane Chadderton ប្រាធានផ្នែកទីផ្សារ (B2B) បង្ហើបប្រាប់ឱ្យដឹងថា ៖ «ដើម្បីឱ្យ ស្របជាមួយនឹងការសន្យារបស់ម៉ាកសញ្ញារក្រុមហ៊ុនមីឆែលីន (MICHELIN) សំបកកង់ MICHELIN ផលិតឡើងសម្រាប់ការប្រើប្រាស់ជាប់ធន់ និងមានសុវត្ថិភាពរហូតដល់ ដំណាក់ កាលសឹករឹល» «សំបកកង់ MICHELIN Agilis 3 ថ្មីនេះ មានបំពាក់ទៅដោយ បច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងលក្ខណៈពិសេសជឿនលឿនទាន់សម័យសម្រាប់ការប្រើ ប្រាស់ជាប់ធន់បានយូររហូតដល់ដំណាក់កាលសឹករឹល ដែលផ្ដល់នូវសុវត្ថិភាពកម្រិតខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន ។ គុណភាព និងសមត្ថភាពទាំងនេះមិនត្រឹមតែផ្ដល់នូវឧត្ថ មភាពប្រកួតប្រជែងលើសពីដៃគូប្រកួតប្រជែងបច្ចុប្បន្ននៅក្នុងចំណែកទីផ្សារតែមួយ ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានពង្រឹងបន្ថែមនូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) ក្នុងការផ្ដល់នូវការធ្វើដំណើរកាន់តែមានចីរភាពទៀតផង ។ ចំណុចសំខាន់ជាងនេះទៅទៀត សំបកកង់នេះត្រូវបានកំណត់ជំហរយ៉ាងល្អប្រសើរសម្រាប់ជាគ្រឿង ជំនួយដល់កំណើនទីក្រុងដែលមានចីរភាព ។ របកគំហើញថ្មីៗនេះគឺបញ្ជាក់បន្ថែម ពីភស្តុតាងនៃយុទ្ធសាស្ត្រសមិទ្ធផលមានចីរភាព ដែលផ្ដល់នូវការធ្វើដំណើរកាន់តែមាន សុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន អាចប្រើប្រាស់បានកាន់តែយូរជាមុន និងកាន់តែមាន ប្រសិទ្ធភាព» ។

This image has an empty alt attribute; its file name is a87ff679a2f3e71d9181a67b7542122c-1-1024x1024.jpg

បច្ចេកវិទ្យា និងលក្ខណៈពិសេសសំខាន់ដែលបានដាក់បញ្ចូលទៅក្នុងសំបកកង់ MICHELIN Agilis 3 រួមមាន ៖ បច្ចេកវិទ្យារុញថ្មចេញពីក្រឡាកង់ របារផ្ដេកនៅក្នុងចង្អូរ ក្រឡាត្រូវបានរចនាឡើងដើម្បីកាត់បន្ថយកុំឱ្យដុំថ្មជាប់ ដែលជួយឱ្យសំបកកង់អាច បញ្ជៀសបញ្ហាដែលនឹងកើតមានតាមដងផ្លូវរបស់អតិថិជន និងជួយកាត់បន្ថយថ្លៃចំណាយ ប្រតិបត្តិការបានយ៉ាងច្រើនផងដែរ ។ បច្ចេកវិទ្យាការពារជញ្ជាំងសំបកកង់ ដែលធ្វើឡើង ពីសមាសធាតុផ្សំនៃជ័រការពារការដាច់រហែក ផ្ដល់នូវការការពារបន្ថែមដល់ស្មាជញ្ជាំង សំបកកង់ដែលមានកម្រាស់រហូតទៅដល់ 1.5មម ធៀបនឹងសំបកកង់ជំនាន់មុនៗ ដោយ មិនធ្វើឱ្យប៉ះពាល់ដល់ភាពបត់បែនរបស់សំបកកង់ឡើយ ។

សមាសធាតុផ្សំមានភាពច្នៃប្រឌិតខ្ពស់ ជាមួយដង់ស៊ីតេខ្ពស់នៃសារធាតុស៊ីលីកា និង កាបូនខ្មៅ ជួយបង្កើនសមត្ថភាពខាំជាប់នឹងផ្លូវសើមបានល្អ សន្សំសំចៃប្រេង និងអាយុ កាលប្រើប្រាស់ស្វិតជាប់ធន់បានយូរអង្វែង ។ ចង្អូរក្រឡារាងអក្សរ U ជួយជម្លៀសទឹក ចេញបានកាន់តែច្រើនផ្ដល់នូវសមត្ថភាពខាំជាប់នឹងផ្លូវសើមបានយ៉ាងល្អរហូតដល់ពេលសឹករឹល ។ ក្រឡាទទឹងតូចៗនៅលើសំបកកង់មានជម្រៅជ្រៅ ធានានូវភាពបត់បែនបាន យ៉ាង ល្អរបស់ចន្លោះក្រឡាកង់ដើម្បីបង្កើនសមត្ថភាពខាំជាប់នឹងផ្លូវសើមបានយ៉ាងល្អ ឈានមុខគេលើទីផ្សារ ទាំងនៅពេលសំបកកង់ថ្មី និងសឹករិល ហើយក្រឡាខាងក្រោម ជួយរក្សាសីតុណ្ហភាពពេលធ្វើដំណើរឱ្យនៅត្រជាក់ ធ្វើដូចនេះជួយកាត់បន្ថយថ្លៃចំណាយ លើប្រេងឥន្ធនៈ ។

ជាមួយនឹងបច្ចេកវិទ្យា និងលក្ខណៈពិសេសដែលបានលើកឡើងខាងលើ សំបកកង់ MICHELIN Agilis 3 ផ្ដល់នូវអត្ថប្រយោជន៍លេចធ្លោរចំនួន 3 ៖ ចម្ងាយចាប់ហ្រ្វាំងលើផ្លូវ សើមខ្លីជាងមុន 5% ឬខ្លីជាងមុនរហូតដល់ទៅ 1.9 ម៉ែត្រនៅពេលសំបកកង់ថ្មី និង 11% ឬខ្លីជាងមុនរហូតដល់ 3.8 ម៉ែត្រនៅពេលសឹករឹល បើធៀបជាមួយនឹងសំបកកង់របស់ គូប្រកួតប្រជែងធំៗ 1 ។ អាយុកាលប្រើប្រាស់ស្វិតជាប់ធន់បានយូរអង្វែងជាងមុន 25% បើធៀបជាមួយនឹងសំបកកង់ជំនាន់មុនរបស់វា ដោយកាត់បន្ថយបញ្ហាដែលកើតមាន តាមដងផ្លូវបណ្ដាលមកពីការខូចសំបកកង់ 2 ។ សមត្ថភាពកាត់បន្ថយកម្លាំងកកិតបាន យ៉ាងល្អ 12% បូកជាមួយនឹងការស៊ីប្រេងតិចជាងមុន 90ml/100km និងបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីតតិចជាងមុន 228g/100km តិចជាងគូប្រជែងកម្រិតមធ្យម 3 ។

This image has an empty alt attribute; its file name is c81e728d9d4c2f636f067f89cc14862c-3.jpg

លោកTim Mitchell ប្រធានតំណាងការិយាល័យមីឆែលីន នៅកម្ពុជា បានមានប្រសាសន៍ បន្ថែមថា៖ «ដោយសារតែ 97% នៃសំបកកង់ MICHELIN Agilis 3 គឺត្រូវបានផ្គត់ផ្គង់នៅ ក្នុងតំបន់ នោះយើងអាចធានាបាននូវការដឹកជញ្ជូនតាមតម្រូវការនៅតាមប្រទេសទូទាំង តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងថ្លៃចំណាយ លើការដឹកជញ្ជូនផងដែរ ។ លើសពីនេះទៅទៀត សំបកកង់ដែលទើបតែដាក់ចេញឱ្យ ប្រើប្រាស់ថ្មីនេះ គឺត្រូវបានរចនាឡើងជាពិសេសដោយមាននូវបន្ថែមគុណភាពក្នុងការ ធ្វើអោយផ្ទៃជញ្ជាំងស្វិតធន់ រឹងមាំជាងមុន ដើម្បីបំពេញតាមបញ្ហាប្រឈមនៃការប្រើប្រាស់ និងស្ថានភាពផ្លូវនៅក្នុងតំបន់ ។ ជាមួយនឹងសមត្ថភាព ដ៏ល្អឥតខ្ចោះ បូករួមជាមួយនឹងអត្ថ ប្រយោជន៍ និងគុណសម្បត្តិទាំងអស់ដែលភ្ជាប់មកជាមួយសំបកកង់នេះ នៅក្រោមពាក្យ ស្លោកថា «ផ្ដល់នូវសុវត្ថិភាពយូរអង្វែង» យើងជឿជាក់ថា សំបកកង់ MICHELIN Agilis 3 នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងការកោតសរសើរយ៉ាងខ្លាំងនៅក្នុង ប្រទេសកម្ពុជា» ។

ហើយអ្វីដែលកាន់តែពិសេសទៀតនោះក៏មានការផ្តល់ជូនយ៉ាងពិសេសេផងដែរ គឺរាល់ ការជាវសំបកកង់ MICHELIN Agilis 3 ចំនួន ៤គ្រាប់ នឹងទទួលបានការធានាលើសំបក កង់ចំពោះបញ្ហាផ្សេងៗតាមដងផ្លូវភ្លាមៗ ហើយក៏នឹងមានឱកាសឈ្នះរង្វាន់សំបកកង់ MICHELIN Agilis 3 ចំនួន ៤គ្រាប់ ដែលអាចប្តូរជាសាច់ប្រាក់វិញបាន សូមរួសរាន់ឡើង ការផ្តល់ជូននេះមានកំណត់ (លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត) ។

This image has an empty alt attribute; its file name is eccbc87e4b5ce2fe28308fd9f2a7baf3-2.jpg

សំបកកង់ MICHELIN Agilis 3 ថ្មីនេះ បច្ចុប្បន្នមានលក់នៅតាមដេប៉ូលក់សំបកកង់ ធុន ស្រាល នៅទូទាំងប្រទេសកម្ពុជា ។ សំបកកង់មានគ្រប់ទំហំទាំងអស់ (ដោយបន្ថែម 4 ទំហំថ្មី) ចាប់ពីរង្វង់លេខ 13- ទៅ 17 អ៊ីញ ដែលគ្របដណ្ដប់ចំណែកទីផ្សាររថយន្តដឹក ទំនិញធុនស្រាលទាំងអស់ដែលធ្វើការផ្ទុកទំនិញចាប់ 1 ដល់ 3 តោននៅក្នុងប្រទេស កម្ពុជា ។

១-ការធ្វើតេស្តចាប់ហ្វ្រាំងលើផ្លូវសើម ដែលធ្វើឡើងដោយក្រុមហ៊ុន TUV Rheinland Thailand Ltd, តាមសំណើរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) នៅក្នុងខែមិថុនា ឆ្នាំ 2020 ចំពោះសំបកកង់ទំហំ 215/70R15C បំពាក់នៅលើរថយន្ត Toyota Hiace Commuter ដែល មានសមត្ថភាពផ្ទុកទំនិញទម្ងន់ 2,950 kg GVW ដោយប្រៀបធៀបសំបកកង់ MICHELIN Agilis 3 ថ្មី និងសឹករឹល ជាមួយនឹងសំបកកង់ម៉ាកផ្សេងរបស់ក្រុមហ៊ុនប្រជែងចំនួនបី ។ ស្ថានភាពសឹករឹល៖ សំបកកង់ដែលធ្វើតេស្តនៅជម្រៅក្រឡាដែលសល់ប្រវែង 2mm ។

២- លទ្ធផលតេស្តពីការធ្វើតេស្តផ្ទៃក្នុងរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) ដែលបាន ធ្វើឡើងនៅលើផ្លូវជាក់ស្ដែងនៅក្នុងប្រទេសថៃ ដោយប្រើសំបកកង់ទំហំ 215/70R15C បំពាក់លើរថយន្ត Ford Ranger (រថយន្តប្រភេទភីកអាប់) ។ បន្ទុក ៖ ភ្លៅខាងមុខ ៖ 1446kg/ ភ្លៅខាងក្រោយ៖ 1443kg ។ សន្ទស្សន៍សឹករេចរឹលនៃអាយុកាលប្រើប្រាស់ត្រូវ បានគណនាដោយប្រើ «មធ្យម Harmonic» នៃកង់ទាំង 4 ដោយសន្មត់លើការចលនា វិលនៃសំបកកង់តាមការប្រើប្រាស់ប្រចាំរបស់អតិថិជន ។

៣- ការធ្វើតេស្តលើការកាត់បន្ថយកម្លាំងកកិត ដែលបានធ្វើឡើងនៅវិទ្យាស្ថាន Thailand Automotive Institute និងបញ្ជាក់ទទួលស្គាល់ដោយក្រុមហ៊ុន TUV Rheinland Thailand Ltd តាមសំណើរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) នៅខែធ្នូ ឆ្នាំ 2019 ចំពោះសំបក កង់ទំហំ 215/70R15C ដោយប្រៀបធៀបសំបកកង់ MICHELIN Agilis 3 RC ជាមួយនឹង សំបកកង់ម៉ាកផ្សេងរបស់ក្រុមហ៊ុនប្រជែងផ្សេងទៀត ។

អំពីក្រុមហ៊ុន MICHELIN ៖
ជាក្រុមហ៊ុនផលិតសំបកកង់ដែលឈានមុខគេនៅលើពីភពលោក ក្រុមហ៊ុនមីឆែលីន (MICHELIN) បានប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន រក្សានិរន្តរភាព ការរចនា និងការចែកចាយនូវសំបកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយអាជីវកម្ម តាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌី ជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅរកការបង្កើនផាសុកភាពនៅពេលធ្វើ ដំណើរ ព្រមទាំងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារៈប្រកប ដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ ។

ក្រុមហ៊ុនមីឆែលីន (MICHELIN) មានទីសា្នក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុម ហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុង 170 ប្រទេស មានបុគ្គលិកបម្រើការជាង 127,000 នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន 69 រោងចក្រ ដែលរោងចក្រទាំង អស់នេះបានផលិតសំបកកង់រថយន្តសរុបប្រមាណជា 200 លានសំបកកង់នៅក្នុងឆ្នាំ 2019 ហើយសម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.michelin.com.kh ឬទំនាក់ទំនងក្រុមហ៊ុននាំចូល និងចែក ចាយផ្តាច់មុខរបស់មីឆែលីន គឺក្រុមហ៊ុន វើលដ៏ ប្រីដត្រេឌីង តាមរយៈទូរស័ព្ទលេខ ០៧០ ៣៣១ ១៣១ ឬ ០១៥ ២២២ ៨៨៦ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ