ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាន់តែ​ផ្អើលញាក់សាច់ ​ក្រោយប្តី​ដក​​កាំភ្លើងគំរាម​​ជីវិត​ប្រពន្ធ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ជម្លោះ​រវាងប្តីនិងប្រពន្ធ១គូ បាន បង្កការភ្ញាក់ផ្អើលមនុស្ស​យ៉ាងខ្លាំង បន្ទាប់ពីពួកគេ​ឈានដល់​ការប្រើ​ហិង្សា​ដាក់គ្នា រហូតប្រើកាំបិតនិងកាំភ្លើង ។ ក្នុងហេតុការណ៍…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ជម្លោះ​រវាងប្តីនិងប្រពន្ធ១គូ បាន បង្កការភ្ញាក់ផ្អើលមនុស្ស​យ៉ាងខ្លាំង បន្ទាប់ពីពួកគេ​ឈានដល់​ការប្រើ​ហិង្សា​ដាក់គ្នា រហូតប្រើកាំបិតនិងកាំភ្លើង ។ ក្នុងហេតុការណ៍ គឺបាន​បង្កឱ្យ​​ស្ត្រីជាប្រពន្ធរងរបួសដៃហូរ​ឈាម​កក្លាក់​​ដោយ​កាំបិត កើតឡើង​នៅវេលាម៉ោង​០៩និង​៣០នាទីព្រឹក​ថ្ងៃទី​០១ កញ្ញា នេះ ស្ថិតត្រង់​ចំណុច​​ភូមិ​ប្ញស្សី​២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ​​មានជ័យ​ ។

សេចក្តីរាយការណ៍បន្តថា អ្វី​ដែល​កាន់តែ​​ផ្អើលថែមទៀត គឺបុរស​ជា​ប្តី​​បានដក​កាំភ្លើង​មក​​គំរាមបាញ់​ប្រពន្ធរបស់ខ្លួន ប៉ុន្តែភ្លាម​ៗត្រូវកម្លាំងចុះទៅ​អន្តរាគមន៍ទាន់​ពេល​ដោយធ្វើការ​ឃាត់ខ្លួនបុរសជាប្តីនាំមកសាកសួរនៅ​ប៉ុស្តិ៍ ។

ទោះបីជាយ៉ាងណា អត្តសញ្ញាណ​ឈ្មោះប្តីប្រពន្ធ១គូខាងលើនេះ នៅទាន់ស្គាល់ ដឹង​ត្រឹម​ប្តីជា​មន្ត្រីយោធាម្នាក់ តែមិនដឹងនៅ​អង្គភាពណានៅឡើយ ។ រីឯ​ជម្លោះ​​ ក៏ពុំ​មិន​ទាន់​ដឹង​ផ្តើម​ចេញពីអ្វីច្បាស់នោះដែរ ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ ។ ។

កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ