ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​2​របស់​ជប៉ុន​ប្រារព្ធ « ទិវា​និ​ន​ចា »

9 ឆ្នាំ មុន

ទីក្រុង​អីុកា ខេត្ត​មី​អេ និង​ទីក្រុង​កូ​កា ខេត្ត​ស៊ី​កា ប្រទេស​ជប៉ុន ប្រារព្ធ «​ទិវា​និ​ន​ចា​» កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៥ ដោយ​មាន​មន្ត្រី​ពី​សាលាក្រុង​ស្លៀកពាក់​ឈុត​និ​ន​ចា

ទីក្រុង​អីុកា ខេត្ត​មី​អេ និង​ទីក្រុង​កូ​កា ខេត្ត​ស៊ី​កា ប្រទេស​ជប៉ុន ប្រារព្ធ «​ទិវា​និ​ន​ចា​» កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៥ ដោយ​មាន​មន្ត្រី​ពី​សាលាក្រុង​ស្លៀកពាក់​ឈុត​និ​ន​ចា បម្រើ​ការងារ និង​អ្នកស្រុក​រួម​គ្នា​ផ្សព្វផ្សាយ​ពី​ប្រវត្តិ​និ​ន​ចា ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ទីក្រុង​ទាំង​២​នោះ ។

អង្គភាព​លើក​ស្ទួយ​ផ្នែក​ទេសចរណ៍ និង​វប្បធម៌​នៅ​ទីក្រុង​អីុ​កា និង​កូ​កា បាន​សហការ​ជាមួយ​ពលរដ្ឋ​រៀបចំ​ពិធី​ដង្ហែ​ក្បួន​និ​ន​ចា ខណៈ​ពេល​ហាង​ទំនិញ​នានា​តុបតែង​លម្អ​ជា​លក្ខណៈ​និ​ន​ចា​ដែរ ។ ចំណែក​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ដែល​ចូលរួម​បាន​ទទួល​រូប «​ផ្កាយ​កងចក្រ​ច្នៃ​ពី​ក្រដាស​» ទុកជា​អនុស្សាវរីយ៍៍​។

ពាក្យ «​និ​ន​ចា​» មាន​ន័យ​ថា អ្នក​អត់ធ្មត់ ប្រើ​សម្រាប់​ហៅ​បុគ្គល​ដែល​ហ្វឹកហាត់​វិជ្ជា​គុន​ដើរ​សម្រាល​ខ្លួន​រហូត​មានឈ្មោះ​ថា ជា​ក្រុម គេញ​សម្ងាត់ នៅ​ក្នុង​យុគសម័យ​គ្រប់គ្រង​ដោយ​មេទ័ព ឬ​មេកង​របស់​ជប៉ុន ។ «​និ​ន​ចា​» ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង​ពួក «​សា​មូ​រ៉ៃ​» ដោយ​ពួក​សា​មូ​រ៉ៃ ប្រៀបប្រដូច​ជា​អ្នកតស៊ូ​នៅ​ជួរ​មុខ ខណៈ​ពេល​ពួក​និ​ន​ចា ជា​អ្នកតស៊ូ​នៅ​ពីក្រោយ បំពេញការងារ​ជា​គេញ​សម្ងាត់​ដែល​ក្រុម​សា​មូ​រ៉ៃ មិន​អាច​ប្រតិបត្តិ​បាន​ដូច​ជា​ការ​ស៊ើបអង្កេត ឬ​យកការណ៍ ចាប់ជំរិត លួច​ដុត រួម​ទាំង​លួច​ធ្វើឃាត​ជាដើម ។

និ​ន​ចា ត្រូវ​ទទួល​ការ​ហ្វឹកហាត់​វិជ្ជា​គុន​យ៉ាងច្រើន​ដូច​ជា​វិជ្ជា​គុន សម្រាល​ខ្លួន ការ​បន្លំ​ខ្លួន ជំនាញ​ផ្នែក​តស៊ូ ការ​ប្រើ​អាវុធ​សម្ងាត់ និង​ដាក់​ថ្នាំ​សណ្តំ ៕