ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំងឺ​គ្រុនផ្តាសាយ​ធំ​កំពុង​វាយលុក​នៅ​ក្នុង​ពន្ធ​គារ​ខេត្តព្រះវិហារ​និង​មានការ​ចម្លង​បន្ត​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះ​វិហារ ​៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ជំងឺ​គ្រុនផ្តាសាយ​ធំ (Influenza A)…

ព្រះ​វិហារ ​៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ជំងឺ​គ្រុនផ្តាសាយ​ធំ (Influenza A) បាន​កើតឡើង​លើ​ក្រុម​មនុស្ស​នៅ​ក្នុង​ពន្ធ​គារ​ខេត្តព្រះវិហារ​ដោយ​មានការ​ចម្លង​បន្ត​គ្នា មិនមែន​ជា​ករណី​ជំងឺ​កូ​វី​ដ​-១៩ នោះ​ទេ ។

រូបតំណាង

លោកស្រី​បាន​បន្ត​ថា នា​ព្រឹក​វេលា​ម៉ោង ០៧​និង​១៥​នាទី​នៃ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​ទទួល​ព័ត៌មាន​អំពី មាន​ហេតុ​ការ​ណ៌​ករណី​សង្ស័យ​ជំងឺ​គ្រុន​ផ្ដាសាយធំ ជា​ច្រើននាក់ បាន​កើតឡើង​លើ​ក្រុម​អ្នក​កំពុង​ជាប់​ក្នុង​មណ្ឌល​ឃុំឃាំង នៃ​ពន្ធ​ធនាគារ​ខេត្តព្រះវិហារ​។ ភ្លាម​ៗ​នោះ ក្រោយ​ពី​ការ​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​ស្ថានភាព​ជំងឺ ដោយ​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់ និង​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ តាម​លក្ខណ​:​បច្ចេកទេស អ្នកជំងឺ និង​អ្នក​សង្ស័យ​ថា​ឆ្លង​ជំងឺ ត្រូវ​បាន​ធ្វើការ​បែងចែក​ចេញ​ដូច​ខាងក្រោម​៖

រូបតំណាង

១. អ្នកជំងឺ​ចំនួន ១៤៧​នាក់ (​ស្ត្រី ១៩​នាក់​) ដាក់​ក្នុង​បន្ទប់​ដាច់​ដេា​យ​ឡែក ផ្តល់​ការ​ព្យាបាល និង​បាន​យក​វត្ថុ​សំណាក​ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩
២. អ្នក​សង្ស័យ​ឆ្លង​ជំងឺ​ផ្តាសាយធំ​ចំនួន ១១​នាក់ ត្រូវ​បាន ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់​ដោយឡែក​ផ្សេង​មួយទៀត និង
៣. អ្នក​ដែល​មិន​សង្ស័យ​ឆ្លង​ជំងឺ​ចំនួន ៣២៦​នាក់ (​ស្ត្រី ២០​នាក់​) ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​ដាច់​ដេ​ា​យ​ឡែក​ផ្សេង​ៗ​គ្នា​។

នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ លទ្ធផល​វិភាគ​វត្ថុ​សំណាក​ទទួល​បាន​ពី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណ​: បាន​បង្ហាញ ថា អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ទាំងអស់​គ្នា ដូច្នេះ មិនមែន​ជា​ករណី​ជំងឺ​កូ​វី​ដ​-១៩ នោះ​ទេ ហើយ​លទ្ធផល​វិភាគ មន្ទីរ​ពិសោធ​ន៌ ក៏​បាន​បញ្ជាក់​ដែរ​ថា ជា​ករណី​ជំងឺ​ផ្តាសាយធំ (Influenza A) ដែល​ជា​ជំងឺ​អាច​ឆ្លង​បន្ត​គ្នា បាន​ក្នុង​ទ្រង់ទ្រាយ​បែប​នេះ​ដែរ ប្រ​សិន​បេី​បុគ្គល ម្នាក់​ៗ មិន​បាន​អនុវត្ត​កិច្ច​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ​ទេ​នោះ​។ ក្រុមការងារ ក៏​បាន​ធ្វេី​ការ​អប់រំ សុខភាព ដេី​ម្បី​ឲ្យ​អ្នក​នៅ​ក្នុង​ពន្ធ​គារ​ទាំងអស់​ចេះ​ការពារ​ខ្លួន កុំ​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា​បន្ថែម​ទៀត​។

បច្ចុប្បន្ន ស្ថានភាព​សុខភាព​របស់​អ្នកជំងឺ មាន​សភាព​ល្អ​ប្រ​សេី​រ​ជាប​ណ្តេ​ី​រ​ៗ និង​ស្ថិត​ក្រោម​ការ​តាមដាន​ដោយ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​។

លោកស្រី​បាន​បញ្ជាក់​ថា «​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លេី សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​អនុវត្ត​វិធានការ​ការពារ​កុំ​ឲ្យ​មានការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ ផង និង​ការពារ​ជំងឺ​ផ្តាសាយធំ ផង ដែល​ជា​ជំងឺ​អាច​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ទៀត ឫ​ឆ្លង​នៅ​ក្នុង​ក្រុម​គ្រួសារ ឫ​នៅ​ក្នុង​ក្រុម​មនុស្ស​ណាមួយ​នោះ​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ