ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David Silva តេស្ត​វិជ្ជមាន​កូ​វី​ដ នៅ​ថ្ងៃ​បង្ហាញខ្លួន​​ជាមួយ​ក្លិប​ថ្មី

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប Real Sociedad បាន​ប្រកាស​ថា សមាជិក​ថ្មី​របស់​ខ្លួន​គឺ កីឡាករ David Silva…

អេ​ស្ប៉ា​ញ ៖ ក្លិប Real Sociedad បាន​ប្រកាស​ថា សមាជិក​ថ្មី​របស់​ខ្លួន​គឺ កីឡាករ David Silva បាន​ធ្វើតេស្ត​វិជ្ជមាន​​វីរុស​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​អតីត​ខ្សែបម្រើ​របស់​ក្រុម Manchester City រូប​នេះ កំពុង​នៅ​ដាច់​ដោយឡែក​ពី​គេ ដោយ​ពុំ​មាន​បង្ហាញ​រោគ​សញ្ញា​នៃ​វីរុស​នេះ​។

អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣៤​ឆ្នាំ​ខាងលើ បាន​សម្រេចការ​ផ្ទេរ​មក​ចូលរួម​ជាមួយ Real Sociedad ក្នុង​ក្រប​ខណ្ឌ La Liga កាលពី​ថ្ងៃ​ទី ១៧ ខែ សីហា កន្លង​ទៅ ដោយគ្មានតម្លៃខ្លួន (Free Transfer) បន្ទាប់​ពី​ចំណាយពេល ១០​ឆ្នាំ ជាមួយ Man City ដោយ​បង្ហាញខ្លួន​ចំនួន ៤៣៦​ប្រកួត ​និង​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន ១៤ នៅ​ទីនោះ​។

សូមបញ្ជាក់ថា ក្លិប Real Sociedad បានប្រកាសពីដំណឹង​នេះ នៅក្នុង​ថ្ងៃ​តែ​មួយ​ដែល​កីឡាករ​ David Silva បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ ជាមួយ​ឯកសណ្ឋាន​ក្លិប​ថ្មី នៅ​ឯ​កីឡដ្ឋាន Anoeta ផ្ទាល់​តែ​ម្តង​៕ (ប្រភពពី Real Sociedad)