ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អ្វី? ល្បី​ថា កុ​ល ដា​វី កំពុង​ពរ​ផ្ទៃ​ពោះ ​ស្រាប់តែ​ចូល​ពេទ្យ​សង្គ្រោះ​​បន្ទាន់ភ្លាម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មុន​នេះ​បន្តិច ទាំង​អ្នកសិល្បៈ​ និង​មហាជន​អ្នកគាំទ្រ​គូស្នេហ៍​អ្នកសិល្បៈ​នាង​កុល ដា​វី និង​ស្វាមី លោក សុខ រក្សា…

រាជធានី​ភ្នំពេញ ​៖ មុន​នេះ​បន្តិច ទាំង​អ្នកសិល្បៈ​ និង​មហាជន​អ្នកគាំទ្រ​គូស្នេហ៍​អ្នកសិល្បៈ​នាង​កុល ដា​វី និង​ស្វាមី លោក សុខ រក្សា បាន​ទទួល​ដំណឹង​ដ៏​សោកសៅ​ពី​គូ​ស្វាមី​-​ភរិយា​មួយគូ​នេះ បន្ទាប់​ពី​មាន​ដំណឹង​ថា ​តារា​សម្តែង​ស្រី​រូប​នេះ​បាន​ជួប​រឿង​មិនល្អ​ដោយសារ​តែ​បាន​បាត់បង់​កូន​ក្នុង​ផ្ទៃ ដែល​ជា​កូន​ដំបូង​សម្រាប់​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ ។

ជាក់ស្តែង លោក សុខ រក្សា តារាចម្រៀង​ប្រុស​សំបូរ​ស្រអែម​ដែល​មាន​វាសនា​ខ្ពស់​ឆក់​យក​បេះ​ដូង​ស្រី​ស្អាត​សិច​ស៊ី នាង កុ​ល ដា​វី ជា​ភរិយា​ពេញ​ច្បាប់​នោះ​បាន​បង្ហោះ​សារ​យ៉ាង​កំសត់ ជុំវិញ​រឿងរ៉ាវ​នៃ​ការ​បាត់បង់​កូន​ដំបូង​របស់​ខ្លួន ដោយ​លោក​បាន​បង្ហោះ​រូបភាព​នាង​កុ​ល ដា​វី ដាក់​ដូច​ជា​ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​មិនសូវ​រឹង​មាំ ។

តារាចម្រៀង​ប្រុស​រូប​នេះ​ បាន​បង្ហោះ​សារ​លើកទឹកចិត្ត​ភរិយា​ដែល​មាន​ខ្លឹមសារ​ថា «​តាំង​អារម្មណ៍​​តាំង​ស្មា​រតី​អោយ​រឹង​មាំ​ណា​ប្រពន្ធ​សំលាញ់​ចិត្តរ​បស់បង អូន​មាន​ប្តី​នៅ​ជិត​អូន​ហើយ ធ្វើ​ម៉េច​​និស្ស័យ​កូន​ហើយ និង​ពួក​យើង​បាន​ត្រឹមតែ​ប៉ុណ្ណឹង សំខាន់​បំផុត​គឺ​សុខភាព​របស់​អូន 😔»។

ក្រោយ​ពី​លោក​បាន​បង្ហោះ​សារ​ខាងលើ​នេះ​ភ្លាម​ក្នុង​បណ្តាញ​សង្គម អ្នកគាំទ្រ​តារា​ទាំង​ពីរ​ដួង​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​កូន​ដំបូង​របស់​ពួក​គេ ហើយ​អ្នកគាំទ្រ​បាន​សរសេរ​សារ​លើកទឹកចិត្ត​នាង កុ​ល ដា​វី ឲ្យ​ឆាប់​ជា​សះស្បើយ ​និង​ត្រូវ​រឹង​មាំ​បន្តដំណើរ​ទៅ​មុខ​ទៀត ។ បង​ប្អូន​អ្នកគាំទ្រ​ខ្លះ​ទៀត ក៏​បាន​សរសេរ​សារ​ថា «​ជូនពរ​ដា​វី​ឆាប់​ជា​សះស្បើយ រឿង​ល្អ​ៗ​និង​ចូល​មក​ក្រោយ​ពី​គ្រោះ​ផុត​ទៅ​» ។

សូម​រម្លឹក​ថា តារា​សម្តែង​រូប​ស្រស់ និង​សិច​ស៊ី​ស្រស់​ស្អាត​នាង កុ​ល ដា​វី កាលពី​ប៉ុន្មាន​ខ្មែរ​មុន​បាន​បង្ហើប​ដំណឹង​ដល់​អ្នកគាំទ្រ​ថា នាង​បាន​ពពោះ​កូន​ដំបូង​ទៅ​តាម​បំណង ជា​ពិសេស​នាង​តែង​តែ​ទទួល​បាន​នូវ​ភាព​កក់ក្តៅ​ណាស់​ពី​ប្តី និង ។ កន្លង​មក​នាង កុ​ល ដា​វី បាន​ដកឃ្លា​ពី​ការងារ​សម្តែង​និង​ការងារ​សិល្បៈ​ជា​ច្រើន ដោយ​នាង​ទុក​ពេល​ដើម្បី​ថែរក្សា​គភ៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ