ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​ម្នាក់ ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង និង​ប្រគល់​ឱ្យ​កម្ពុជា​វិញ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ម្នាក់ ឱ្យ​មាន​សេរីភាព​វិញ និង​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣០ សីហា ២០២០ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្មាច់…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ម្នាក់ ឱ្យ​មាន​សេរីភាព​វិញ និង​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣០ សីហា ២០២០ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមាន​ជ័យ​។

អ្នកទោស​ខ្មែរ​ម្នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែង​មានឈ្មោះ​អឿ​ន កឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ដែល​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ រយៈពេល​២​ឆ្នាំ​៤​ខែ ពី​បទ​លួច​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ ដោយ​ចូល​តាម​ផ្លូវ​ខាងលិច​ច្រក​អន្តរជាតិ​ជាំ និង​ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ២០១៧ ត្រង់​ចំណុច​អូរ​ថ្លាន់ ស្ថិត​ក្នុងស្រុក​ប៊ូ​ឆេ​ត ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។

មន្ត្រី​កម្ពុជា​បម្រើ​ការងារ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ម្នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង ហើយ​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​បន្ត​ទៀត និង​បានឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ