មានមិត្តប្រុសអាចជាការដកពិសោធមួយក្នុងជីវិតយុវវ័យ ប៉ុន្តែវាក៏អាចងាយនឹងបែកបាក់គ្នាទៅវិញដែរ ប្រសិនជាភាគីបុរសចាប់ផ្តើមបង្ហាញចរិត ប្លែកៗ។
ដូចនេះសូមណែនាំរបៀបឈ្វេងយល់ពីមិត្តប្រុសរបស់អ្នក តើគេកុហកអ្នកឬយ៉ាងណា ៖
១-គេបញ្ចេញឥរិយាបទប្លែកៗជាមួយអ្នក ។
២-គេមិនសូវប្រើក្រសែភ្នែកផ្តោតលើអ្នកច្រើនដូចដែលធ្លាប់អនុវត្តកន្លងមក ។
៣-គេតែងតែនិយាយពីនារីដទៃចំពោះមុខអ្នកច្រើនជាងសព្វមួយដង ឬក៏ពុំធ្លាប់មានពីមុនមក ។
៤-គេមិនសូវចំណាយពេលវេលាច្រើនជាមួយអ្នកដូចកន្លងមក ។
៥-នៅពេលគេកំពុងនិយាយទូរស័ព្ទជាមួយអ្នក ហើយលើកឡើងថា ត្រូវទៅនេះទៅនោះ ពីព្រោះជាប់រវល់ ហើយពេលអ្នកហៅទូរស័ព្ទទៅគេវិញ បែរជាទូរស័ព្ទជាប់រវល់ ។
៦-មិនសូវទូរស័ព្ទ ឬជជែកជាមួយអ្នកដូចសព្វមួយដង ។
៧-គ្រាន់តែធ្វើខុសតិចតួច សុំទោសអ្នកខុសពីធម្មតា ។
៨-និយាយ ឬជជែកតែពីរឿងរីករាយទៅជាទម្លាប់ច្រើនជាងនិយាយពីរឿងអ្នក ។
៩-យកចិត្តទុកដាក់កាន់តែច្រើនជាមួយនឹងមនុស្សស្រីនៅចំពោះមុខ ជាក់ស្តែងជាងអនុវត្តជាមួយអ្នក ។
១០-តែងតែធុញថប់ ឬមួម៉ៅពេលអ្នកសួរថា កំពុងនៅឯណា ។
១១-អ្នកជួប ឬឃើញគេនៅជាមួយស្រីដទៃ ខណៈដែលគេថា នៅកន្លែងផ្សេងពីទីនោះ ។
១២-អ្នកតាមទាន់ពេលឃើញកំពុងស្និទ្ធស្នាលជាមួយស្រីដទៃ ។
១៣-គេសារភាពប្រាប់អ្នកពីរឿងទាក់ទងស្រីម្នាក់នោះដោយខ្លួនឯង ។
១៤-និយាយអំពីនារីម្នាក់នោះឱ្យអ្នកដឹង ។
១៥-បាត់បង់ ឬឈប់ចាប់អារម្មណ៍អ្នក ។
១៦-លាក់លៀមពីការប្រើប្រាស់ ការទាក់ទងតាមហ្វេសប៊ុក ។
១៧-មិនទទួលទូរស័ព្ទនៅចំពោះមុខអ្នក ។
វិធីសាស្ត្រសម្រាប់ឆ្លើយតប
-ប្រសិនជាគេកំពុងកុហក អ្នកគួរតែបែកផ្លូវគ្នាជាមួយគេទៅទើបប្រសើរ ។
-កុំឱ្យគេដឹងថា អ្នកបានដឹងរឿងគ្រប់យា៉ងឱ្យសោះរហូតវាក្លាយជាការណ៍ពិត ។
-ប្រសិនជាអ្នកគិតថា គេកំពុងកុហកអ្នកគឺអ្នកត្រូវក្លាហាន ហើយសួរ ពេលនោះគេប្រហែលជាកុហកអ្នកទៀតមិនខាន ប៉ុន្តែប្រសិនជាគេមិនមើលអ្នកក្នុងក្រសែភ្នែកទាំងគូនោះ ប្រហែលជាកុហកមែនហើយ ។
-កុំអៀនខ្មាសឱ្យសោះ ពីព្រោះអ្នកអាចបញ្ចប់បញ្ហាដ៏ធ្ងន់នេះ ។
-ត្រូវច្បាស់ថាគេមិនសង្ស័យថាអ្នកកំពុងតាមដានគេឡើយ ។
បម្រាម
-កុំព្យាយាមបា៉ន់ស្មានថា មិត្តប្រុសរបស់អ្នកកំពុងកុហកអ្នកដោយពុំមានភស្តុតាងឱ្យសោះ ។
-កុំព្យាយាមស្មានរឿង ផ្សេងៗ ពោលគឺអង្គុយចុះ ហើយជជែកជាមួយគេតាមសម្រួល ។
-ព្យាយាមតាមឱ្យទាន់ជាន់កែងឱ្យជាប់ ៕
ចែករំលែកព័តមាននេះ