ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយ​ក្រុង​តូ​ក្យូ​បើកឱកាស​ឱ្យ​គូស្នេហ៍​ភេទ​ដូច​គ្នា​ចុះបញ្ជី​គ្រួសារ

9 ឆ្នាំ មុន

ខណ្ឌ​ស៊ី​ប៊ូ​យ៉ា ក្នុង​ក្រុង​តូ​ក្យូ បាន​ផ្តល់​ឱកាស​ដល់​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​ចុះបញ្ជី​ជា​ក្រុម​គ្រួ​សារបាន ។ ជា​លើក​ដំបូង​ហើយ​នៅ​ប្រទេស​ជប៉ុន​ដែល​មានច្បាប់​យោគយល់​

ខណ្ឌ​ស៊ី​ប៊ូ​យ៉ា ក្នុង​ក្រុង​តូ​ក្យូ បាន​ផ្តល់​ឱកាស​ដល់​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​ចុះបញ្ជី​ជា​ក្រុម​គ្រួ​សារបាន ។ ជា​លើក​ដំបូង​ហើយ​នៅ​ប្រទេស​ជប៉ុន​ដែល​មានច្បាប់​យោគយល់​ចំពោះ​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា ។

នាង​កូ​យូគី ហ៊ី​ង៉ា​ស៊ី និង​នាង​ហុ​ី​រ៉ូ​ភូ ម៉ា​ស៊ូ​ហា​រ៉ា ជា​គូស្នេហ៍​បាន​សម្រេច​ផ្លាស់​ប្តូរ​លំនៅ​ឋាន​ទៅ​រស់នៅ​រួម​គ្នា​ក្នុង​ខណ្ឌ​ស៊ូ​ប៊ូ​យ៉ា ក្រុង​តូ​ក្យូ បន្ទាប់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​បាន​ប្រកាស​ថា​នឹង​ផ្តល់​ឱកាស​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​ចុះបញ្ជី​ជា​គ្រួ​សារបាន ទោះបី​មិនមែន​ជា​ការ ចុះបញ្ជី​អាពាហ៍ពិពាហ៍​តាម​ច្បាប់​របស់​ជប៉ុន​ក៏​ដោយ ប៉ុន្តែ​ចាត់​ទុក​ថា​ជា​លើក​ដំបូង​ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ការ​ធានា​លើ​ផ្នែក​ច្បាប់​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ។

តាម​រដ្ឋធម្មនុញ្ញ​ជប៉ុន មាត្រា​២៤ បញ្ជាក់​ថា  «​ការ​រៀប​អាពាហ៍ពិពាហ៍ នឹង​ត្រូវ​អាស្រ័យ​លើ​ការ​ពេញចិត្ត​របស់​ទាំង​២​ភេទ​» ។ មាត្រា​នេះ​បង្ហាញ​ភាព​មិន​ច្បាស់លាស់​ថា ច្បាប់​ហាម​រៀប​ការ​រវាង​គូស្នេហ៍​មាន​ភេទ​ដូច​គ្នា​ឬ​អត់ ?​ដូច្នេះ​ទើប​គ្មាន​ស្រុក ឬ​ខណ្ឌ​ណាមួយ​ព្រម​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ដល់​គូស្នេហ៍​ភេទ​ដូច​គ្នា ។  អ្វី​ដែល​អភិបាល​ខណ្ឌ​ស៊ី​ប៊ូ​យ៉ា​ចាប់ផ្តើម​ឡើង គឺ​ការ​ចេញ​ប័ណ្ណធានា​គូស្នេហ៍​ភេទ​ដូច​គ្នា ធ្វើ​ឱ្យ​ពួក​គេ​មាន​លក្ខណៈ​ជា​បុគ្គល​ក្នុង​គ្រួសារ​អាច​ទិញ​អចលនទ្រព្យ​រួម​គ្នា​បាន ។

អភិបាល​ខណ្ឌ​ស៊ី​ប៊ូ​យ៉ា លោក​ថូ​ស៊ី​ថា​កា គូ​វ៉ា​ហា​រ៉ា ប្រកាស​ថា ជា​បម្រែបម្រួល​ដែល​ខណ្ឌ​បាន​បង្ហាញ​ពី​ការ​ធានា​សិទ្ធិ​សេរីភាព​លើ​ភេទ និង​សង្ឃឹមថា ការ​ទទួលស្គាល់​លើក​នេះ​នឹង​រីក​រាលដាល​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​បង្ហាញ​ពី​កា​រវិ​វ​ឌ្ឍ​របស់​ជប៉ុន មុន​ពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ក ២០២០ ។

បច្ចុប្បន្ន​មាន​តែ​១៥​ប្រទេស​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក​ដែល​ធានា​លើ​ការ​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ឱ្យ​គូស្នេហ៍​ភេទ​ដូច​គ្នា រួម​មាន​ហូ​ឡង់ បែ​ល​ហ្ស៊ិ​ក និង​កា​ណា​ដា​ជាដើម ខណៈ​នៅ​សហរដ្ឋអាមេរិក​មាននៅ​រដ្ឋ​មួយ​ចំនួន ៕