ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​រ៉ូ​ម៉ា​នី​ប្រកាស​លក់​ភាព​បរិសុទ្ធ​2.300​ដុល្លារ

9 ឆ្នាំ មុន

«​ដឹ​មី​រ័​រ​» របស់​អង់គ្លេស​ផ្សាយ កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោក​សូ​រី​ន ជ័រ​ជៀន សាលី​នី​វី​ស៊ី ជនជាតិ​រ៉ូ​ម៉ា​នី អាយុ​២៤​ឆ្នាំ បាន​ប្រកាស​លក់ «​ភាព​បរិសុទ្ធ​» របស់​ខ្លួន ក្នុង​តម្លៃ​ជាង​២.០០០​អឺ​រ៉ូ

«​ដឹ​មី​រ័​រ​» របស់​អង់គ្លេស​ផ្សាយ កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោក​សូ​រី​ន ជ័រ​ជៀន សាលី​នី​វី​ស៊ី ជនជាតិ​រ៉ូ​ម៉ា​នី អាយុ​២៤​ឆ្នាំ បាន​ប្រកាស​លក់ «​ភាព​បរិសុទ្ធ​» របស់​ខ្លួន ក្នុង​តម្លៃ​ជាង​២.០០០​អឺ​រ៉ូ ឬ​ប្រហែល​២.៣០០​ដុល្លារ ។

លោក​សូ​វី​ន ជ័រ​ជៀន សាលី​នី​វី​ស៊ី បញ្ជាក់​ថា «​ខ្ញុំ​ធ្លាប់​អាន​ព័ត៌មាន​ដឹង​ថា ស្ត្រី​មួយ​ចំនួន​ប្រកាស​លក់​ព្រហ្មចារី ។ ពួក​នាង​ធ្វើ​បាន ចំណែក​ខ្ញុំ​ក៏​ធ្វើ​បាន ប៉ុន្តែ​អ្នក​ដែល​ទិញ​ភាព​បរិសុទ្ធ​របស់ខ្ញុំ​ក្រៅពី​មាន​ប្រាក់​ត្រូវ​មាន​លក្ខណៈ​សមរម្យ ។ មាន​ន័យ​ថា ស្ត្រី​ដែល​អាច​ទិញ​ភាព​បរិសុទ្ធ​របស់ខ្ញុំ​បាន ត្រូវ​មាន​លក្ខណៈ​សមរម្យ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា រូប​នាង​ត្រូវ​ស្អាត​ទេ ត្រូវ​មាន​ឫកពា​ធម្មតា និង​គួរ​ឱ្យ​គយគន់ រួម​ទាំង​ជា​មនុ​ស្សមានភាព​ស្មោះត្រង់​» ។

នៅ​ក្នុង​ស្លាក​ឃោសនា ដែល​សូ​រី​ន ជ័រ​ជៀន សាលី នី​វី​ស៊ី បិទ​នៅ​ទូ​ទាំង​ក្រុងមាន​អត្ថន័យ​ថា «​ភាព​បរិសុទ្ធ​របស់ខ្ញុំ នឹង​ជា​រង្វាន់​ដ៏​ពិសេស សម្រាប់​ទិវា​នារី​អន្តរជាតិ​៨​មីនា​» ។ លោក​សូ​រី​ន ជ័រ​ជៀន សាលី​នី​វី​ស៊ី និយាយ​ថា «​ខ្ញុំ​ធ្វើ​បែប​នេះ ព្រោះ​កំពុង​មាន​បញ្ហា​ប្រាក់ មិនមែន​ធ្វើ​ដើម្បី​ភាព​សប្បាយ​រីករាយ​ទេ តែ​ខ្ញុំ​ត្រូវការ​ប្រាក់​២.៣០០​ដុល្លារ បើ​តម្លៃ​ទាប​ជាង​នេះ​ខ្ញុំ​មិន​លក់​ភាព​បរិសុទ្ធ​របស់ខ្ញុំ​ទេ​» ។

មិត្តភក្តិ​ឱ្យ​ដឹង​ថា សូ​រី​ន ជ័រ​ជៀន លី​នី​វី​ស៊ី ធ្លាប់​សេពគប់​ជាមួយ​នារី​ជា​ច្រើន​នាក់ ប៉ុន្តែ​រូបគេ​មិន​ដែល​រួមរ័ក​ជាមួយ​នាង​ណា​ម្នាក់​ទេ​។ រូបគេ​គិត​ថា ការ​រួមរ័ក​ជា​រឿង​ដ៏​ស្មោះស្ម័គ្រ និង​តាំងចិត្ត​ថា គេ​នឹង​រក្សា​ទុក​ភាព​បរិសុទ្ធ​របស់​ខ្លួន​សម្រាប់​នារី​ដែល​មាន​ភាព​ស្មោះស្ម័គ្រ និង​ស្មោះត្រង់ ។ គេ​ប្រកាស​លក់​ភាព​បរិសុទ្ធ​នេះ ព្រោះតែ​ខ្វះខាត​ប្រាក់​ប៉ុណ្ណោះ ។

មាន​នារី​អាយុ​២៩​ឆ្នាំ​ម្នាក់ ដែល​មាន​ប្រាក់​ចំណូល​ប្រចាំខែ​ប្រហែល​១៦០​អឺ​រ៉ូ ឬ​១៨៧​ដុល្លារ ទាក់ទង​សុំ​ទិញ​ភាព​បរិសុទ្ធ​របស់​សូ​រី​ន​ជ័រ​ជៀន សាលី​នី​វី​ស៊ី ក្នុង​តម្លៃ​១.១២៥​អឺ​រ៉ូ ឬ​១.២៨០​ដុល្លារ ប៉ុន្តែ​គេ​បដិសេធ ព្រោះ​តម្លៃ​នេះ​ទាប​ពេក ៕