ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ទីតាំង​ពិឃាត​សុនខ (ឆ្កែ) ​និង​រំដោះ​បាន​​ជិត​20​ក្បាល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ស្រុក​ភ្នំស្រុក កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ បានបិទ​ទី​តាំង​ពិឃាត​សុនខ​ដែល​ជា​កន្លែង​នាំ​ចេញទៅ​លក់​តាម​ខេត្ត និង​រំដោះ​សុនខ​បាន​ជិត​២០​ក្បាល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម​កណ្តាល ឃុំ​ប៉ោយ​ចារ…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ស្រុក​ភ្នំស្រុក កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ បានបិទ​ទី​តាំង​ពិឃាត​សុនខ​ដែល​ជា​កន្លែង​នាំ​ចេញទៅ​លក់​តាម​ខេត្ត និង​រំដោះ​សុនខ​បាន​ជិត​២០​ក្បាល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម​កណ្តាល ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​ថ្លែង​ថា តាម​ការ​ណែនាំ​របស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក​បាន​ដឹកនាំ​មន្ត្រី​កា​រិ​យាល័យ​កសិកម្ម​ស្រុក និង​កម្លាំង​នគរបាល កម្លាំង​កង
រាជ​អាវុធហត្ថ រួម​ជាមួយ​អាជ្ញាធរ​ឃុំ​-​ភូមិ ចុះ​ពិនិត្យ​ទីតាំង​ពិឃាត​សុនខ​(​ឆ្កែ​)​លក់​១​កន្លែង ឃើញ​កំពុង​ធ្វើ​សកម្មភាព​កាប់​និង​ស្រុសទឹកក្តៅ​១​ក្បាល និង​កំពុង​អាំង​សាច់​លក់​១​ក្បាល ហើយ​នៅ​ក្នុង​ទ្រុង​លើ​ម៉ូតូ​មាន​ចំនួន​៦​ក្បាល និង​នៅ​ទ្រុង​ក្បែរ​ផ្ទះ​មាន​ចំនួន​១០​ក្បាល​ទៀត ។

លោក​អភិបាលខេត្ត​ថ្លែង​ទៀត​ថា សុនខ​រស់នៅ​ក្នុង​ទ្រុង​សរុប​ចំនួន​១៦​ក្បាល ត្រូវ​បាន​ដឹក​យក​មក​លែង​នៅ​សាលាស្រុក ហើយ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​សម្លាប់​សុនខ​បន្ត​ទៀត បើសិនជា​រក​ឃើញ​ធ្វើ​សកម្មភាព​បន្ត នឹង​មាន​វិធានការ​តាម​ច្បាប់ ។

លោក យឹ​ម សំណាង ឲ្យ​ដឹង​ដែរ​ថា គ្រួសារ​ដែល​សម្លាប់​សុនខ​លក់​នេះ ជា​អ្នក​រស់នៅ​ខេត្ត​កំពង់ចាម ទើប​មក​ជួល​ផ្ទះ​នៅ​ស្រុក​ភ្នំស្រុក​ប្រ​មា​ណ​៣​ខែ ដោយ​ប្រកបរ​បរកាប់​សុនខ​លក់​ឱ្យ
អ្នកស្រុក និង​នាំ​ចេញ​ទៅ​លក់​នៅ​ខេត្ត​សៀម​រាម ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​។

សាច់​សុនខ​នេះ គឺ​ដឹក​តាម​រថយន្តឈ្នួល​ទៅ​ឲ្យ​គេ​តាម​ការ​កុម្ម​ង់​ទិញ ដោយ​សាច់​ស្រស់​លក់​១​គីឡូក្រាម​១០.០០០​រៀល និង​សាច់​អាំង​ក្រៀម​លក់​នៅផ្ទះ​១​គីឡូក្រាម​១៥.០០០​រៀល ។
តាម​ប្រភព​ព័ត៌មាន​ថា សុនខ​ដែល​យក​មក​កាប់​លក់​នេះ គឺ​បាន​មក​ពី​ការ​ដើរ​ដូរ​ឆ្នាំង​ចាន​នៅ
តាម​ភូមិ ដែល​ក្នុង​១​ថ្ងៃ​ដូរ​បាន​ពី​៤​ទៅ​៥​ក្បាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ