ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ល្អ​ប្រណីត​ចំនួន 10 កម្រ​បានឃើញ​លើ​ពិភពលោក

9 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​រមណីយដ្ឋាន ល្អ​ប្រណីត​ចំនួន​១០​ដែល​កម្រ​បានឃើញ​នៅ​លើ​ពិភពលោក ។

១-​ផ្លូវ​រថភ្លើង​នៃ​ក្តី​ស្រឡាញ់ «Tunnel of Love»
«Tunnel of Love» គឺជា​ផ្លូវ​រថភ្លើង​កម្សាន្ត​មួយ​ស្ថិត​នៅ​ក្បែរ​ទីក្រុង

កោះសន្តិភាព​សូម​បង្ហាញ​ជូន​រមណីយដ្ឋាន ល្អ​ប្រណីត​ចំនួន​១០​ដែល​កម្រ​បានឃើញ​នៅ​លើ​ពិភពលោក ។

១-​ផ្លូវ​រថភ្លើង​នៃ​ក្តី​ស្រឡាញ់ «Tunnel of Love»
«Tunnel of Love» គឺជា​ផ្លូវ​រថភ្លើង​កម្សាន្ត​មួយ​ស្ថិត​នៅ​ក្បែរ​ទីក្រុង Klevan ប្រទេស​អ៊ុយ​ក្រែ​ន ។ ផ្លូវ​រថភ្លើង​នេះ​មាន​ប្រវែង​បណ្តា​យ​៣​គីឡូម៉ែត្រ ហើយ​បច្ចុប្បន្ន​ហ៊ុម​ព័ទ្ធ​ដោយ​រុក្ខជាតិ​វល្លិ​បៃតង និង​ជា​កន្លែង​កម្សាន្ត​សម្រាប់​គូសង្សារ​សាសង​គ្នា​ដោយ​ដើរ​ឆ្លងកាត់​លើ​ផ្លូវ​មួយ​នេះ ។

២-​ចម្ការ​ផ្កា Turlip
«Tulip Field» គឺជា​សួនផ្កា Tulip ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក​ស្ថិត​ក្នុង​ប្រទេស ហូ​ឡង់ លាតសន្ធឹង​លើ​ទំហំ​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើយ​ចម្រុះ​ដោយ​ពណ៌​ស្រស់​ស្អាត​ដូច​ជា​ពណ៌​ក្រហម លឿង ស ខៀវ ស្វាយ ទឹកក្រូច និង​ពណ៌​ច្រើន​ផ្សេង​ទៀត ។  ផ្កា Tulip មាន កម្ពស់​ចាប់ពី ១០ ទៅ ៧១ សង្ទីម៉ែត្រ ។

៣-​ស្រែអំបិល Salar de Uyuni
Salar de Uyuni គឺជា​ស្រែអំបិល​ធំ​ជាងគេ​ក្នុង​ពិភពលោក​លើ​ទំហំ​ផ្ទៃដី ១០.៥៨២ គីឡូ​ម៉ែត្រការ៉េ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​និរតី​ប្រទេស​បូ​លី​វី ។

៤-​សួន Hitachi Seaside Park
Hitachi Seaside Park គឺជា​សួនផ្កា​ចម្រុះ​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​១៩០​ហិ​កតា និង​មាន​ទីតាំង​ស្ថិត​ក្នុង​ទីក្រុង Hitachinaka ប្រទេស​ជប៉ុន ។ ផ្កា​ដែល​នៅ​ក្នុង​សួន​បញ្ចេញ​សម្រស់​របស់​វា​ដោយ​រីក​ស្គុសស្គាយ​ពេញ​១​ឆ្នាំ​ដែល​មាន​ផ្កា​ប្រមាណ​ជាង​៤,៥​លាន​ប្រភេទ ។  នៅ​ក្នុង​សួន​នេះ​មាន​ផ្កា​ប្រភេទ Daffodil ចំនួន​១​លាន​ដើម​, ផ្កា Tulip ជាង​១៧០​ប្រភេទ និង​ផ្កា​ជា​ច្រើ​ប្រភេទ​ទៀត ។

៥-​រូង​ទឹកកក Mendenhall
«Mendenhall» គឺជា​រូង​ទឹកកក​មាន​ប្រវែងបណ្តោយ​១៩​គីឡូម៉ែត្រ ស្ថិត​ក្នុង​ជ្រលង ភ្នំ Men denhall ចម្ងាយ​១៩​គីឡូម៉ែត្រ​ពី​ទីប្រជុំជន Juneau ភាគ​អាគ្នេយ៍​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអា​មេ​រិ​ក ។

៦-​ឆ្នេរ​ខ្សាច់​ក្រហម Red Beach
«Red Beach» គឺជា​ឆ្នេរ​ខ្សាច់​ពណ៌​ក្រហម​ដែល​សម្បូរ​ដោយ​រុក្ខជាតិ Chenopodiaceae ។ ឆ្នេរ​ខ្សាច់​ពណ៌​ក្រហម​ស្ថិត​ក្នុង​តំបន់​ដា​វ៉ា ទីក្រុង ផេ​ន​ជី​ន ប្រទេស​ចិន ។

៧-​ព្រៃ​ឫស្សី «Bamboo Forest»
«Bamboo Forest» គឺជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​សម្បូរ​ដើម​ឫស្សី​ដុះ​យ៉ាងច្រើន​បង្កើត​បានជា​ព្រៃ​ឫស្សី ។ «Bamboo Forest» ស្ថិត​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

៨-​ចម្ការ​តែ «Field of Tea»
Fields of Tea គឺជា​ចម្ការ​តែ​ដ៏​ធំ​របស់​ប្រទេស​ចិន និង​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​ផង​ដែរ ។

៩-​បឹង​ផ្កាឈូក «Lake Hillier»
«Lake Hillier» គឺជា​បឹង​កើត​មាន​បាតុភូត​ចម្លែក ពោល​គឺ​ទឹក​បឹង​មាន​ពណ៌​ផ្កាឈូក​ពេញ​គ្រប់​រដូវ​ដែល​ស្ថិត​នៅ​លើ​កោះ Middle Island ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី ។

១០-​រូងភ្នំ Hang Son Doong
Hang Son Doong គឺជា​រូងភ្នំ​ប្រវត្តិសាស្ត្រ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ Phong Nha-Kẻ Bàng National Park ស្រុក​ប៊ូ​ត្រាញ់ ខេត្ត​គ័ង​ប៊ិ​ញ ប្រទេស​វៀតណាម ។ រូង​នោះ​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ។ ឆ្នាំ ២០០៩ រូងភ្នំ Hang Son Doong ជាប់​ឈ្មោះ​ជា​រូងភ្នំ​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ៕