ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម៉េច​ទើប​អាច​បំភ្លេច​គូស្នេហ៍​ដែល​បែកបាក់​គ្នា​បាន

9 ឆ្នាំ មុន

ស្នេហា​របស់​មនុស្ស ម្នាក់​ៗ​ហាក់​លំបាក​នឹង​ស្វែង​រកបាន ហើយ​ក៏​ពិបាក​នឹង​បំភ្លេច​ដោយ​ងាយស្រួល​ដែរ ។ ដូច្នេះ​ដើម្បី​បំភ្លេច​គូស្នេហ៍​ដែល​បែកបាក់​គ្នា​ទៅ​ហើយ​នោះ លោក​អ្នក​គួរ​ធ្វើ​បែប​ណា ។

ស្នេហា​របស់​មនុស្ស ម្នាក់​ៗ​ហាក់​លំបាក​នឹង​ស្វែង​រកបាន ហើយ​ក៏​ពិបាក​នឹង​បំភ្លេច​ដោយ​ងាយស្រួល​ដែរ ។ ដូច្នេះ​ដើម្បី​បំភ្លេច​គូស្នេហ៍​ដែល​បែកបាក់​គ្នា​ទៅ​ហើយ​នោះ លោក​អ្នក​គួរ​ធ្វើ​បែប​ណា ។ ខាងក្រោម​នេះ​ជា​វិធី​លៃលក​យ៉ាងណា​ឱ្យ​លោក​អ្នក​អាច​បំភ្លេច​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​បាន ។

១-​ព្យាយាម​យល់​ថា​ខ្លួន​អ្នក​មិន​ដែល​មានចិត្ត​លង់​ស្រឡាញ់​មនុស្ស​ម្នាក់​នោះ​ឡើយ ។
២-​ដើរ​លំហែកាយ និង​ព្យាយាម​ធ្វើ​សកម្មភាព​ខ្លះ​ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ក្នុង​បេះដូង​អ្នក​។ ទៅ​ជាមួយ​មិត្ត​របស់​អ្នកជា រឿយ​ៗ ព្រោះ​ពួក​គេ​នឹង​យល់​ពី​ស្ថានភាព​របស់​អ្នក ហើយនឹង​ជួយ​ដល់​អ្នក​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​យ៉ាង​ពិតប្រាកដ ឬ​ក៏​អាច​ស្វែងរក​អ្នក​ថ្មី​ឱ្យ​អ្នក ។

៣-​ញ៉ាំ​អាហារ​ឱ្យ​បាន​ច្រើន​ដើម្បី​ធ្វើ​ឱ្យ​សុខភាព​ល្អ ។ រឿង​អាក្រក់​បំផុត​ដែល​អ្នក​ធ្វើ​បន្ទាប់​ពី​ស្នេហា​បាក់បែក​ប្រេះឆា​នោះ គឺ​ការ​បង្អត់អាហារ​ខ្លួនឯង ដូច្នេះ​សូមកុំ​ធ្វើ​បែប​នេះ​ឱ្យ​សោះ​គឺ​ត្រូវ​ញ៉ាំ​តាម​ធម្មតា​ទើប​ប្រសើរ ។

៤-​ស្វែងរក​អ្នក​ថ្មី​ល្អ​ម្នាក់ ។ នេះ​គឺជា​ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត​ក្នុង​រយៈពេល​ខ្លី  ។
៥-​សូម​ចង​ចាំ​ថា​ក្តី​ស្រឡាញ់​ភាគច្រើន​នឹង​កើត​មាន​ជា​ថ្មី ។

សម្គាល់​៖ គួរ​យក​ពេលវេលា​ដ៏​មាន​តម្លៃ​ទៅ​គិត​រឿង​ដទៃ ដូច​ជា​ការងារ និង​ធ្វើ​អ្វី​ជា​ការ​កម្សាន្ត​អារម្មណ៍ ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​ការ​បំភ្លេច​មនុស្ស​ម្នាក់​នោះ​ឱ្យ​បាន ។ ជា​ការ​ប្រសើរ​បំផុត​គឺ​ជួបជុំ​ជាមួយ​មិត្តភក្តិ ជា​ជាង​នៅ​កណ្តោចកណ្តែង​ម្នាក់ឯង ។

បើ​វិល​ទៅ​រក​គូស្នេហ៍​ចាស់​វិញ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​បំផុត​ឡើយ​ពីព្រោះ​អ្នក​អាច​នឹង​ងាយ​ឈឺចាប់ ហើយ​ថែម​ទាំង​អាច​នាំ​ឱ្យ​រឿង​មិនល្អ​មួយ​ចំនួន​មក​បំបែកបំបាក់​មិន​ខាន ពិសេស​មនុស្ស​ទី​៣ ៕