ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដាម កុ​ល បង្ហើប​រឿង​ជាមួយ​មនុស្ស​២​រូប​ដែល​ស្រោច​ជីវិត​ឱ្យ​មានឈ្មោះ​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេញ ៖ នា​ឱកាស​ខួបកំណើត​របស់​តារា​ភេទ​ទី​៣ ម៉ា​ដាម កុ​ល កាលពី​យប់​ថ្ងៃ​ទី​២៨ ខែសីហា នា​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន បឹង​ត្របែក…

រាជធានី​ភ្នំ​ពេញ ៖ នា​ឱកាស​ខួបកំណើត​របស់​តារា​ភេទ​ទី​៣ ម៉ា​ដាម កុ​ល កាលពី​យប់​ថ្ងៃ​ទី​២៨ ខែសីហា នា​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន បឹង​ត្របែក មានរឿង​រ៉ាវ​ខ្លះ​បាន​កើតឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍​។ នៅ​ក្នុង​នោះ​ម្ចាស់​ខួប​បាន​និយាយ​រឿង​បុគ្គល​សំខាន់​ចំនួន​២​នាក់ ដែល​អ្នក​ណា​ក៏​ស្គាល់​ដែរ​។

ម៉ា​ដាម កុ​ល បាន​ពញ្ញាក់​អារម្មណ៍​លោក កៅ សីហា ដោយ​រៀបចំ​ឱ្យ​មាន​ពិធី​ខួបកំណើត ដល់​អ្នកដឹកនាំ​រឿង​។ ម៉ា​ដាម កុ​ល បាន​និយាយ​ទាំង​អួល​ដើម​.​កថា មាន​តែ​លោក កៅ សីហា នេះ​ហើយ វែកផ្លូវ​ឱ្យ​នាង​មានឱកាស​ឈរឈ្មោះ​លើ​សិល្បៈ​។ មានរឿង​ខ្លះ​នាង​ធ្វើ​ខុស​ចំពោះ​លោក​សីហា តែ​លោក​ទទួលយក​ជេរ​ស្តី​ខ្លះ ណែនាំ​ខ្លះ​។

បើ​ទោះ​មិន​ទាន់​អាច​ល្អ​លើ​សិល្បៈ​បែប​ណា ក៏​នាង​យល់​ថា សិល្បៈ​បាន​ប៉ុណ្ណឹង គឺ​ប្រសើរ​តែ​ម្តង​។ មួយទៀត​ចំពោះ វី ឌី​ណែ​ត វិញ នាង​ជា​មិត្តភក្តិ​ល្អ​ទៅ​ណា​ក៏​ទៅ​ជាមួយ​គ្នា ដោយ​ណែ​ត ក៏​ឧស្សាហ៍​ព្យាយាម​ឱ្យ​នាង​ចេះ​តស៊ូ​លើ​សិល្បៈ បើ​ដាក់ចិត្ត​ស្រឡាញ់​។ បើ​ស៊ូ​មិនយូរ មិនឆាប់​នឹង​បាន​លេចធ្លោ​លើ​អ្វី​ដែល​យើង​ខិតខំ​។

ទំ​រាំ​នាង​មាន​ថ្ងៃនេះ គឺ​នាង​ហែល​ឆ្លង​នូវ​ជីវិត​ពិបាក​ជា​ច្រើន ជា​ពិសេស​គឺ​ការ​មិន​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ ដោយសារ​តែ​នាង​មាន​ចរិត​ជា​ភេទ​ទី​3 តាំងពី​នៅ​ក្មេង​។ ម៉ា​ដាម កុ​ល បន្ត​ថា នាង​មាន​ជំហា៑ន​ក្លាយជា​អ្នកសិល្បៈ​មក​ទល់​ថ្ងៃនេះ គឺ​ដោយសារ​តែ​នាង​តស៊ូ​រៀន​ផាត់មុខ ហើយ​មានឱកាស​បាន​ផាត់មុខ​ឱ្យ​សិល្បករ​នៅ​ក្នុង​ភាពយន្ត​មួយ​ចំនួន​។

គាប់​ជួន​ជា​ក្នុង​មង្គលការ​តារាចម្រៀង សួ​ស វី​ហ្សា នាង​បាន​លេង Style សក់​ធំ​ម្ដង ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​នោះ ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​ផង ក៏​ធ្វើ​ឱ្យ​នាង​ចេះ​តែ​មានគំនិត​រិះរក Style លេង​ម៉ូ​ដ​សក់​ប្លែក​ៗ​រហូត​មក​។

ជា​សំណាង​ដោយ លោក កៅ សីហា ផលិតករ​ហង្ស​មាស​ផ្ដល់​ឱកាស​ឱ្យ​នាង​បាន​ថត​ម៉ូ​ដ និង​សម្ដែង​ជា​ហូរហែ​ផង ទើប​នាង​បាន​ក្លាយជា​សិល្ប​ការិនី​មក​ទល់​នឹង​ពេល​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ