ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង 10 នៅ​ចិន​អាកាសធាតុ​មាន​ជាតិពុល​ក្នុង​ឆ្នាំ​2014

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រសួងបរិស្ថាន​របស់​ចិន បាន​បង្ហាញ​លទ្ធផល​អង្កេត​ពី​ជាតិពុល​ក្នុង​ចំណោម​៧៤​ទីក្រុង​ប្រចាំឆ្នាំ​២០១៤ ដោយ​ផ្អែក​លើ​កម្រិត​បទ

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រសួងបរិស្ថាន​របស់​ចិន បាន​បង្ហាញ​លទ្ធផល​អង្កេត​ពី​ជាតិពុល​ក្នុង​ចំណោម​៧៤​ទីក្រុង​ប្រចាំឆ្នាំ​២០១៤ ដោយ​ផ្អែក​លើ​កម្រិត​បទដ្ឋាន​ជាតិពុល​ក្នុង​អាកាសធាតុ​ឆ្នាំ​២០១៣​ឃើញ​ថា មាន​តែ​៨​ទីក្រុង​ប៉ុណ្ណោះ​ដែល​គុណភាព​អាកាសធាតុ​ឆ្លងកាត់​កម្រិត​បទដ្ឋាន​តាម​រយៈ​ការ​វាស់​ស្ទង់​កម្រិត «PM 2,5» ឬ​សារធាតុ​ល្អងធូលី​តូច​ៗ ឧស្ម័ន​កាបូន​អុក​ស៊ី​ដ និង​អូហ្សូន ។

ទីក្រុង​ចំនួន​១០​ដែល​មាន​ជាតិពុល​ច្រើន​បំផុត​ចាប់ពី​លំដាប់​ទី​១​ដល់ទី​១០ រួម​មាន​ក្រុង​ប៉ោង​ទីង ក្រុង​ស៊ី​ង​ថៃ ក្រុង​ជៀ​ជាំ​ង ក្រុង​ថាំង​សាន ក្រុង​ហាន​តាន ក្រុង​ហ៊ើ​ង​ឈុ​យ ខេត្ត​ហ៊ឺ​ប៉ើយ ក្រុង​ជាំ​ង​ចូ​វ ខេត្ត​ហ៊ឺ​ណា​ន និង​ក្រុង​ធៀន​ជី​ន ។

កាលពី​ឆ្នាំ​មុន​អាជ្ញាធរ​ចិន បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជាតិពុល​ក្នុង​អាកាសធាតុ ដោយ​កាត់​បន្ថយ​ការ​ផលិត​ក្នុង​ឧស្សាហកម្ម​ទាប​ជាង​បទដ្ឋាន និង​កាត់​បន្ថយ​តម្រូវការ​ប្រើ​ធ្យូងថ្ម ៕