ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តឹង​លែង​ប្តី​ព្រោះ​មិន​អាច​រួមរ័ក​បាន​ក្នុង​មួយ​ថ្ងៃ​ពី​2 ទៅ​3​ដង

9 ឆ្នាំ មុន

ស្ត្រី​អេ​មី​រ៉ាត អា​រ៉ាប់​រួម​ម្នាក់​បាន​ប្តឹង​តុលាការ​ក្រុង​ឌូ​បៃ សុំ​លែងលះ​ប្តី​ដោយ​លើក​ហេតុផល​ថា គេ​មិន​អាច​បំពេញ​តាម​បំណង​ជីវិត​គូ​បាន ព្រោះ​មិន​អាច​ធ្វើ​ឱ្យ​នាង​ពេញចិត្ត​ចំពោះ​ការ​រួមរ័ក​ពី​

ស្ត្រី​អេ​មី​រ៉ាត អា​រ៉ាប់​រួម​ម្នាក់​បាន​ប្តឹង​តុលាការ​ក្រុង​ឌូ​បៃ សុំ​លែងលះ​ប្តី​ដោយ​លើក​ហេតុផល​ថា គេ​មិន​អាច​បំពេញ​តាម​បំណង​ជីវិត​គូ​បាន ព្រោះ​មិន​អាច​ធ្វើ​ឱ្យ​នាង​ពេញចិត្ត​ចំពោះ​ការ​រួមរ័ក​ពី​២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​ស្រប​តាម​តម្រូវការ ។

សារព័ត៌មាន​ក្នុងស្រុក​របស់​អេ​មី​រ៉ាត អា​រ៉ាប់​រួម ឱ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​បញ្ជាក់​ថា ប្តី​រួមរ័ក​ជាមួយ​នាង​បាន​ត្រឹមតែ​៣​ទៅ​៤​ដង​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្តា​ហ៍ ធ្វើ​ឱ្យ​នាង​មិន​ពេញចិត្ត​ទេ ។ ចំណង់​របស់​នាង គឺ​ត្រូវការ​រួមរ័ក​ជាមួយ​ប្តី​ឱ្យ​បាន​ច្រើន​ជាង​នេះ ពី​២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​គេ​មិន​អាច​ប្រតិបត្តិ​បាន ដូច្នេះ​ជា​រឿង​មួយ​បង្កើត​ភាព​មិន​ពេញចិត្ត​ដល់​នាង ។

តុលាការ​បញ្ជាក់​ប្រាប់​នារី​ដើមចោទ​ថា វា​ជា​ហេតុផល​គ្មាន​គោលការណ៍​គ្រប់គ្រាន់​ក្នុង​ការ​កាត់ក្តី​ថា​ជា​ការ​បង្កើត​ក្តី​ខូចខាត និង​ឈាន​ទៅ​ដល់​ការ​អនុញ្ញាត​ឱ្យ​លែងលះ ។ ទោះបីជា​បែបណា​ក៏​ដោយ នារី​នោះ​នៅ​តែ​ជម្នះ​លើ​ហេតុផល​របស់​ខ្លួន ។ តុលាការ​បាន​ណែនាំ​ឱ្យ​នាង​ត្រូវ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ប៉ុន្តែ​នាង​ប​ដិសេ​ធ​ដោយ​បញ្ជាក់​ថា មនុស្ស​ដែល​គួរ​ចូល​ទៅ​ព្យាបាល​គឺ​ប្តី​របស់​នាង​វិញ​ទេ ។ ដូច្នេះ​ហើយ​តុលាការ​សម្រេច​ឱ្យ​បុរស​ជា​ប្តី​ទៅ​ត្រួតពិនិត្យ​សុខភាព​ដើម្បី​បញ្ជាក់​ថា គេ​មាន​ភាព​រឹងប៉ឹង​ល្អ និង​អាច​ធ្វើ​ឱ្យ​នាង​ពេញចិត្ត​ទៅ​ថ្ងៃ​មុខ ។

បុរស​ជា​ប្តី​យល់ព្រម​ធ្វើ​តាម​តុលាការ តែ​រឿង​ក្តី​តម្កល់​នៅ​តុលាការ​បន្ត​ទៀត និង​មិន​ទាន់​អនុញ្ញាត​ឱ្យ​លែងលះ​ទេ ត្រូវ​រង់ចាំ​លទ្ធផល​ពី​គ្រូពេទ្យ​សិន ៕