ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆឹ​ម សក្ក​ដា ត្រៀម​ដកថយ​ពី​សិល្បៈ ក្រោយ​ផ្ទេរ​វិជ្ជា​គុន​ឱ្យ​រលក​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​សោកស្តាយ​ចំពោះ​លោក ឆឹ​ម សក្ក​ដា ដែល​គេ​ដឹង​ថា ផ្ទុះ​រឿង​ស្នេហា​ជាមួយ​ពេជ្រ សោភា ហើយ​មិន​ធ្លាប់​គិត​ថា ចោល​សិល្បៈ…

រាជធានី​ភ្នំពេញ ៖ មានការ​សោកស្តាយ​ចំពោះ​លោក ឆឹ​ម សក្ក​ដា ដែល​គេ​ដឹង​ថា ផ្ទុះ​រឿង​ស្នេហា​ជាមួយ​ពេជ្រ សោភា ហើយ​មិន​ធ្លាប់​គិត​ថា ចោល​សិល្បៈ បែរជា​ប្រកាស​រឿង​មួយ​។ លោក​នឹង​លា​អ្នកគាំទ្រ ក្រោយ​ជោគ​ជាំ​ជាមួយ​សិល្បៈ​អស់​ច្រើន​ឆ្នាំ​។ តារា​សម្តែង​ដែល​គេ​ស្គាល់​ថា ជា​គូស្នេហ៍ ពេជ្រ សោភា លោក​ឆឹ​ម សក្ក​ដា កំពុង​តែ​ទទួល​បាន​ភាព​ជោគជ័យ លើ​វិស័យ​សិល្បៈ​។ ប៉ុន្តែ​តារា​រូប​នេះ ស្រាប់តែ​ប្រកាស​លាឈប់​ពី​ទីលាន​សិល្បៈ នៅ​ពេល​ដែល​លោក​ចែក​វិជ្ជា​គុន​ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​។

បញ្ហា​ដកថយ​នេះ​មិនដឹង​ថា លោក​ទុក​ផ្នែក​ចម្រៀង​បន្ត​ស្នាដៃ ឬ​ចោល​ទាំង​អស់នោះ​ទេ ព្រោះថា លោក​ជាតា​រា​នៅ​ក្នុង​ផលិតកម្ម​ថោ​ន​នឹង​គេ​ដែរ​។ ហើយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ដោយសារ​តែ​គេ​បានឃើញ ឆឹ​ម សក្ក​ដា សរសេរ​សំ​ណេ​រ​ស្តី​អំពី​ការ​ចង់​ចាក​ឆ្ងាយ​ពី​តួនាទី​ជា​តារា​សម្តែង​។ មិនដឹង​ថា លោក​មាន​សភាព​ធុញ​ធ​ប់​បែប​ណា និង​អាជីព​ដែល​ខ្លួន​ស្រឡាញ់ និង​តស៊ូ​។

មានការ​សោកស្តាយ​នៅ​ពេល​ប្រកាស​បែប​នេះ ព្រោះ​ក្នុង​ពិភព​ភាពយន្ត​សព្វ​ថ្ងៃនេះ សង្សារ​ពេជ្រ សោភា គឺ​លោក ឆឹ​ម សក្ក​ដា ក៏​មាន​ភាព​លេចធ្លោ​។ ស្ទីល ឬ​តិច​និ​ច​សម្តែង របស់ សក្ក​ដា ក៏​មាន​លក្ខណៈ​សម​ទៅ​តាម​សាច់​រឿង​។ បើ​ការ​ពិត​ជាង​នេះ មែន​យើង​កាន់តែ​ពិបាក​ស្វែងរក​ធនធាន​សម្តែង​របស់​តារា​ផ្នែក​បុរស​ជាក់​ជា​មិន​ខាន​។

ក្នុង​សំ​ណេ​រ ឆឹ​ម សក្ក​ដា លើក​បញ្ជាក់​ថា «​ខ្ញុំបាទ ឆឹ​ម សក្ក​ដា ចង់​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​សម្ដែង​ទៅ​មនុស្ស​ចំនួន​១០​នាក់​ដំបូង​ដែល​មាន​ឧបនិស្ស័យ មុន​នឹង​ខ្ញុំ​ចាក​ចេញពី​សិល្បៈ​! ( និយាយ​​រួម​ចង់​ផ្ទេរ​វិជ្ជា​គុន ) ស្រី​៥ ៖ កំពស់ ១.៦៥​ម ឡើង​ទៅ ប្រុស​៥៖ កំពស់ ១.៧៥ ឡើង​ទៅ អ្នក​ដែល​ស្រលាញ់ និង​ចង់បាន​ជំនាញ​នេះ អាច comments ខាងក្រោម​នេះ​បាន ។ បញ្ជាក់ ៖ បង្រៀន​មនុស្ស​ដែល​មាន​ឧបនិស្ស័យ​តែ​ប៉ុណ្ណោះ​!»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ