ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​វត្តមាន​ម្ដងនេះ TV5 ប្ដូរ​រូបមន្ត​ប្រកួត​ខ្ទេច​គ្មាន​សល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បិទ​សង្វៀន​អស់​ជា​ច្រើន​ស​ប្ដា​ហ៍ ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ប្រកាស​ដំណើរការ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​របស់​ខ្លួន​វិញ​ហើយ កាលពី​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០២០ នៅ​ព្រែក​កំ​ពិស​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បិទ​សង្វៀន​អស់​ជា​ច្រើន​ស​ប្ដា​ហ៍ ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ប្រកាស​ដំណើរការ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​របស់​ខ្លួន​វិញ​ហើយ កាលពី​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០២០ នៅ​ព្រែក​កំ​ពិស​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​ការ​ប្រកួត​លើក​នេះ ប៉ុស្តិ៍​លេខ​៥ មិន​ប្រើ​រូបមន្ត​យក​៣២​នាក់ ជម្រុះ​គ្នា​នោះ​ទេ តែ​ប្ដូរ​មក​ប្រកួត​១៦​នាក់​ជម្រុះ​គ្នា​វិញ​ម្ដង​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ស្ថាប័ន​ប៉ុស្តិ៍​លេខ​៥ បាន​ដំណើរការ​បើក​ប្រដាល់​របស់​ខ្លួន​ជា​ថ្មី​ឡើង​វិញ​ហើយ ដោយ​ការ​ប្រកួត​លើក​នេះ គឺ​នៅ​តែ​ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ដូច​មុន​ដដែល​។

ការ​ប្រកួត​លើក​នេះ មិន​ប្រើ​រូបមន្ត​៣២​នាក់ ជម្រុះ​យក​តែ​ម្នាក់​ដូច​មុន​នោះ​ទេ គឺ​ប្រើ​រូបមន្ត​ជម្រុះ​ក្នុង​ចំណោម​១៦​នាក់​វិញ​ម្ដង ដោយ​ឱ្យ​អ្នក​ទាំង​១៦ ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​ធម្មតា ដែល​មាន​ន័យ​ថា កីឡាករ​ទាំងអស់​នឹង​ប្រកួត​គ្នា​តិច​ដង​ជាង​មុន បើ​ធៀប​នឹង​អ្នក​កាន់​ពាន​មុន​ៗ​។

លោក​ថា ហេតុផល​នៃ​ការ​ផ្លាស់​ប្ដូរ​រូបមន្ត​នេះ គឺ​ដោយសារ​តែ​អំឡុង​កូ​វី​ដ​១៩ ពិបាក​ក្នុង​ការ​ស្វែងរក​កីឡាករ​ដែល​មាន​សមាសភាព​ប៉ិន​គ្នា​ឱ្យ​ចូល​ប្រកួត​បាន​គ្រប់​៣២​រូប​ផង និង​ចង់ឱ្យ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​លើក​នេះ មាន​រូបមន្ត​ថ្មី​នេះ កុំឱ្យ​អ្នកគាំទ្រ​យល់​ថា ដដែល​ផង​។

ការ​ប្រកួត​លើក​នេះ គឺជា​តម្រូវការ​ចង់បាន​របស់​ស្ពុ​ន​ស័​រ ដោយ​ប៉ុស្តិ៍​លេខ​៥ នឹង​ដំណើរ​លែង​ផ្អាក​ទៀត​ហើយ បើ​ទោះជា​បញ្ហា​កូ​វី​ដ​១៩ នៅ​តែ​ជា​ឧបសគ្គ​នៅឡើយ​។ លោក​ថា ការ​ប្រកួត​ជា​ថ្មី​នេះ មានការ​រំពឹង​ថា នឹង​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ ខណៈ​ដែល​ស្ថានភាព​កូ​វី​ដ​១៩ ក៏​ស្ងប់ស្ងាត់​ផង​។ នៅ​ក្នុង​កីឡា​ដែល​បាន​បង្ហាញខ្លួន ក៏​បាន​បញ្ចេញ​សមត្ថភាព​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​យ៉ាង​ខ្លាំង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ