ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​កំពុង​ប្រមូល​គំនិត​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ និង​អ្នកខ្លះ​មិន​ទាន់​ទទួល​បាន​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​បាន​កំពុង​ប្រមូល​កំលាំង ដើម្បី​ឈាន​ដល់​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដែល​អាច​មានឈ្មោះ​ថា «​បក្ស​កែទម្រង់​»​។ លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ឲ្យ​ដឹង​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ និង​អ្នកខ្លះ​មិន​ទាន់​ទទួល​បាន​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​បាន​កំពុង​ប្រមូល​កំលាំង ដើម្បី​ឈាន​ដល់​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដែល​អាច​មានឈ្មោះ​ថា «​បក្ស​កែទម្រង់​»​។

លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ឲ្យ​ដឹង​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០​នេះ​ថា លោក​ពិតជា​បាន​ពិភាក្សា​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ដើម្បី​ឈាន​ដល់​បង្កើត​គណបក្ស​ថ្មី​ពិតមែន ប៉ុន្តែ​ទាន់​ដល់​ស៊ីជម្រៅ​ទេ​។

លោក​បញ្ជាក់​ថា ៖ «​យើង​កំពុង​តែ​សិក្សា​អំពី​កំលាំង​នៅ​និ​ន្ន​ការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ថា​តើ​អាច​រួម​រួម​គ្នា​ឡើង​វិញ​បាន​ឬទេ? តើ​កំលាំង​អ្នកនយោបាយ​ចូលរួម​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត តទៅ​ឬ​ពហិការ​បែប​ហ្នឹង? បើសិន​មិនមែន​អ្នកចូលរួម​ទេ កំលាំង​មិន​គ្រប់គ្រាន់​ទេ​យើង​មិន​អាច​ទៅ​រួច​ទេ តែបើ​កំលាំង​ចូលរួម​ច្រើន ហើយ​ប្រជាពលរដ្ឋ​ទុកចិត្ត​បាន យើង​នឹង ពិ​ចារ​បង្កើត​គណបក្ស «​បក្ស​កែទម្រង់​»​។

អតីត​បក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា លោក​បាន​ជជែក​ជាមួយ​លោក សុ​ន ឆ័​យ អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែរ​ហើយ ប៉ុន្តែ​មិន​ទាន់​ជជែក​អ្វី​ស៊ីជម្រៅ ឬ​ធំដុំ​នោះ​ទេ គ្រាន់តែ​យើង​បាន​បង្កើត​គំនិត​ដែល​លោក​ជាមួយ​សមាជិក​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស ប៉ុន្តែ​អ្វី​ដែល​ច្បាស់លាស់​មិន​ទាន់​នោះ​ទេ ។

លោក​បញ្ជាក់​ថា ៖ «​គំនិត​ខ្ញុំ​កំពុង​រក​ចំណុច​ថា តើ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​ដំណើរការ​ប្រក្រតី​នៅ​ក្នុង​ប្រទេស​នោះ៊ ខ្ញុំ​មិន​បាន​ជជែក​យើង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក (​សុ​ន ស័​យ​) ទេ ព្រោះ​ជា​សិទ្ធិ​របស់​លោក ព្រោះថា​វា​ដល់​ពេល​ហើយដោយ​សារ​លោក​ទន្ទឹងរង់ចាំ យូរហើយ​។ ហើយ​យើង​ក៏​ដឹង​ហើយ​ថា គ្មាន​ដំណោះស្រាយ​អ្វី​ធំដុំ​នោះ​ទេ​។ អ្វី​ដែល​យើង​ពឹង​ពី​អន្តរជាតិ​ក៏​យើង​ដឹង​ពី​ការ​ដាក់​សម្ពាធ (EBA) ក៏​បាន​ផ្តាច់​២០% ហើយ​តែ​មិន​មាន​លទ្ធភាព​ជួយ​បាន​ទេ​»​។

លោ​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​លោក​ខិតខំ​ធ្វើការ​សម្របសម្រួល​យ៉ាងណា​ក្តី​ក៏​គ្មាន​ប្រយោជន៍ ហើយ​ជម្លោះផ្ទៃក្នុង​ប្រទេស​នៅ​តែ​បន្ត​កើត​មាន ដូច្នេះ​បានជា​លោក​ជជែក​ជាមួយ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដូច្នេះ​គ្នា​។ លោក​ថា ចំពោះ​រឿង​លោក សុ​ន ឆ័​យ ដល់​ពេល​ហើយ ព្រោះ​គាត់​បាន​ទ្រាំ​រយៈពេល​៣​ឆ្នាំ ដោយ​ពិបាក​ទាំង​ការ​ដើរ សកម្មភាព​ផ្សេង​ៗ និង​ការ​ជជែក​គ្នា​ជាមួយ​អ្នកនយោបាយ គឺ​មានការ​ពិបាក ព្រោះ​ប៉ះពាល់​ដល់​សាលក្រម​របស់​តុលារ​កំពូល​។

លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​លើក​ឡើង​ថា ការ​សម្រេច​របស់​លោក សុ​ន ឆ័​យ និង​មន្ត្រី​មួយ​ចំនួន ទៀត គឺជា​ការ​ត្រឹមត្រូវ​ហើយ​នៅ​ពេល​នេះ​។ បើ​ទោះបីជា​អ្នក​មិន​ចង់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ក៏​មិន​មាន​លើស​អ្វី​ពី​នេះ ។ អ្នក​ចង់​ធ្វើ​នយោបាយ​សុំ​សិទ្ធិ​នយោបាយ​ទៅ បើ​អ្នក​មិន​ចង់​ធ្វើ​នយោបាយ គឺ​នៅ​អី​ញ្ចឹ​ង​ទៅ​! ប៉ុន្តែ​ខ្ញុំ​គិត​ថា បើ​អ្នក​ចង់​បំរើ​ប្រជាពលរដ្ឋ​ទាល់តែ​ធ្វើ​សកម្មភាព តែបើ​នៅ​ស្ងៀម​មិនមែន​ប្រយោជន៍​ទេ​។

មុន​នឹង​ឈាន​ដល់​ការ​បង្កើត​គណបក្ស​ថ្មី​នេះ​លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​បាន​ជជែក​ជាមួយ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​ហើយ ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ការ​សម្រេចចិត្ត​នោះ​ទេ​។ បើ​យើង​បង្កើត​នេះ យើង​ចង់​ស្ថាន​លទ្ធិប្រជាធិបតេយ្យ​គឺ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​ចម្រុះ មាន​ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ ។ យើង​ឃើញ​ហើយ​គណបក្ស​មួយ​ចំនួន​ដែល​កើត​ហើយ​ហាក់ដូចជា​មិន​ក្លាយជា​ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ​»​។

លោក​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​នោះ​សំខាន់​នោះ ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ​។ លោក​ក៏​បាន​លើក​ឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​បច្ចុប្បន្ន​នេះ ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ចំពោះ​ដៃគូ​ប្រកួតប្រជែង​នយោបាយ ហើយ​ជា​ធម្មតា​ក្នុង​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ ជៀស​មិន​ផុត​ទេ​ក្នុង​ការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ គ្រាន់តែ​យូរ ឬ​ឆាប់​ប៉ុណ្ណោះ។

ចំណុច​នេះ លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​សង្កត់ធ្ងន់​ថា ៖ «​ខ្ញុំ​គិត​ថាបើ​សិន​មានការ​កែប្រែ​ឲ្យ​មាន​វប្បធម៌​មួយ​ទូលាយ​ជាង​នេះ កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​ខ្មែរ​គ្នា​ឯង​ពេក ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត គ្នា​នឹង​គ្នា ខ្ញុំ​ជឿ​ង​ថា​ដំណើរ​ប្រទេស​យើង​នឹង​ប្រសើរ​ជាង​នេះ​។ អី​ញ្ចឹ​ង​អា​លូវ​នេះ​ក្នុង ចំណោម​អ្នក​ន​យោ​យ​ទាំងអស់​ខ្វះ​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​យើង​ព្រួយបារម្ភ ពី​ការ​សងសឹក​គ្នា ដែល​ជា​បញ្ហា​មួយ​ចាក់​ឬ​ស​ក្នុង​សង្គម​យើង​»​។

លោក​ក៏​បាន​លើក​ឡើង​ថា នយោបាយ​មិន​គួរ​ប្រកួតប្រជែង​ជាមួយ​គ្នា​ឯង​ដោយ​មានការ​ភ័យ​ខ្លាច​នោះ​ទេ គឺ​គួរ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​ពិភពលោក​ដែល​មាន​ភាព​ជឿនលឿន ជាង​ប្រទេស​កម្ពុជា​យើង​។ សម្រាប់​ការ​ប្រមូល​គំនិត​ផ្តួចផ្តើម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​នេះ​លោក​អ៊ូ ច័ន្ទ​រ័​ត្ន​ក៏​បាន​ឲ្យ​ដឹង ថា​លោក​ក៏​បាន​ជួប​ជាមួយ​លោក ប៉ុ​ល ហំ​ម​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ប៉ុន្តែ​មិន​បាន​ពិភាក្សា​ស៊ីជម្រៅ​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​សួរសុខទុក្ខ​គ្នា​ប៉ុណ្ណោះ​។

លោក​ថា ៖ «​ខ្ញុំ​មិន​ទាន់​ឱកាស​ជជែក​គ្នា​ជាមួយ​គាត់​ធំដុំ​នោះ​ទេ គ្រាន់តែ​ជជែក​គ្នា​ពី​ជីវភាព ពី​អ្វី​មាន​ខ្លះ ប៉ុន្តែ​ជជែក​ពី​នយោបាយ​ពិបាក​ជជែក​គ្នា ព្រោះ​លោក​មិន​ទាន់​មានការ​គិតគូរ​ពី​បញ្ហា​នយោបាយ​នោះ​ទេ ។ ប៉ុន្តែ​បើ​គាត់​ចង់​ធ្វើ​នយោបាយ​គាត់ អាច​ដាក់​សុំ​សិទ្ធិ​នយោបាយ​បាន​»​។ សម្រាប់​គម្រោង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នេះ ត្រូវ​អតីតមន្ត្រី និង​គាំទ្រ​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​រូប​លោក ពិសេស​នោះ​អ្នក​ស្នើ​សុំ​សិទ្ធិ​នយោបាយ​ជាដើម ប៉ុន្តែ​លោក​ថា មិនមែន​ជា​ការ​ត្រឹមត្រូវ​នោះ​ទេ ព្រោះថា​អ្នក​ទាំង​ដែល​ស្នើ​សុំ នោះ​សុទ្ធតែ​ជា​អ្នក​រង​គ្រោះ​ដូច​គ្នា​។ ដូច្នេះ​អ្នក​ដែល​តាំងខ្លួន​អ្នក​ប្រជាធិបតេយ្យ អ្នក​គោរ​សិទ្ធ​មនុស្ស​ទៅ​រំលោភសិទ្ធិ​គេ គឺជា​ការ​មិន​ត្រឹមត្រូវ​នោះ​ទេ​។

យ៉ាងណា​ក្តី​លោក​អ៊ូ ច័ន្ទ​រ័​ត្ន បាន​ឲ្យ​ដឹង​នៅ​ពេល​ខាង​មុខ​នេះ​នឹង​មាន​អ្នក​ន​យោ​យ ដែល​ជាប់​បម្រាម​សុំ​សិទ្ធិ​នយោបាយ​ច្រើន ប៉ុន្តែ​លោក​មិន​អាច​បញ្ចេញ​ឈ្មោះ​បាន​ទេ​។ សូម​ជម្រាប​ថា បក្ស​ថ្មី​ដែល​គ្រោង​បង្កើត​ឡើង​នោះ​មានឈ្មោះ​ថា «​បក្ស​កែទម្រង់​» ឬ “Reform Party” ហើយ​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ផ្តួចផ្តើម​នោះ​មាន ៖

ទី​១- លោក សុ​ន ឆ័​យ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ភ្នំពេញ
ទី​២- លោក អ៊ូ ច័ន្ទ រ័​ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេ​ត្តាកែវ
ទី​៣- លោក មា ជ សុ​វ​ណ្ណា​រ៉ា អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។

ប៉ុន្តែ​បើ​តាម​ប្រភព​មួយ​ចំនួន​ទៀត​បាន​អះអាង​ថា ថ្មី​ៗ​នេះ ក្រុម​អ្នក​ផ្តួចផ្តើម​បាន​ប្តូរ​ពី «​គណបក្ស​កែទម្រង់​» ឬ “Reform Party” ទៅ​ជា «​គណបក្ស​ស្ថាបនា​» ។

ទាក់ទិន​នឹង​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នេះ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​ជា​និច្ច​ចំពោះ​ការ​បង្កើត​គណបក្ស ដើម្បី​ចូលរួម​មក​ប្រកួត​ជាមួយ​គណ​ក្ស​កាន់​អំណាច​នេះ ប៉ុន្តែ​គណបក្ស​នោះ​ត្រូវ​តែ​គោរព​តាម​បទបញ្ជា​ត្តិ​ច្បាប់​។

សូម​បញ្ជាក់​ថា លោក អ៊ូ ច័ន្ទ រ័​ត្ន ស្ថិត​នៅ​ក្នុង​ចំណោម​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចំនួន​១១​នាក់ ដែល​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ ចំណែក​លោក សុ​ន ឆ័​យ អតីត​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​កាលពី​ថ្មី​ៗ​នេះ ជាមួយ​អតីតមន្ត្រី​ជាប់​ខ្ពស់​ចំនួន​២​រូប​ទៀត គឺ​លោក វ៉ា សា​ម៉ុ​ន អតីត​សមាជិក​ក្រុមការងារ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិការ នាយក​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ និង​លោក តា​វ គឹ​ម​ឈ​ន អតីត​សមាជិក​ក្រុមការងារ​ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិការ នាយក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។

គួរ​បញ្ជាក់​ទៀត​ថា ក្រុម​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​មាន​ដូច​ជា ៖ ១. លោក គង់ បូ​រ៉ា​, ២. លោក ជីវ កត្តា​, ៣. លោក រៀល ខេ​ម​រិ​ន្ទ្រ​, ៤. លោក គង់ គាំ​, ៥. លោក កង គឹ​ម​ហាក់​, ៦. លោក អ៊ូ ច័ន្ទ​រ័​ត្ន​, ៧. លោក ច័​ន្ធ សិលា​, ៨. លោកស្រី ទេព សិ​ទ្ធី​, ៩. លោក ស៊ិ​ន សុវណ្ណ​នី​, ១០. លោក សុ​ន ឆ័​យ​, ១១. លោក វ៉ា សា​ម៉ុ​ន និង​១២. លោក តា​វ គឹ​ម​ឈ​ន ។ ក្នុង​ចំណោម​អតីតមន្ត្រី​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ គឺ​មាន​មួយ​ចំនួន​បាន​បង្កើត​គណបក្ស ដោយ​ខ្លួនឯង​ធ្វើ​ឲ្យ​អតីតមន្ត្រី​ជាន់ខ្ពស់​ទាំងអស់​បែកខ្ញែក​គ្នា ដោយសារ​ពួក​គេ​មិន​សង្ឃឹមថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បាន​រស់​ឡើង​វិញ ។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ ២០១៧ ។ គណបក្ស​នេះ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ដាក់​ពាក្យ​ប្តឹង​ស្នើ​សុំ​រំលាយ​ទៅ​តាម​បណ្តឹង​របស់​គណបក្ស ហ្វ៊ី​ន​ស៊ិ​ន​ប៉ិច របស់​ទ្រង់​រណ​ឬ ទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ ហើយ​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​នេះ ចំនួន​១១៨​នាក់ ត្រូវ​បាន​ដកសិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ