ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមដើរ​កាច់​.​ក​ម៉ូតូ​គេយ៉ាង​ជំនាញ​ជាប់ជុច​ហើយ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ក្រុម​ចោ​រលួច​ម៉ូតូ​ចំនួន​៣​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បាទី​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​ក្រុម​ចោរ​ទាំងនេះ តែងតែ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ លួច​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ និង​ឆ្លងខេត្ត​ផ្សេង​ទៀត​យ៉ាង​សកម្ម​ផង​នោះ​។ ហេតុ​ការ​ណ៍​បង្ក្រាប​ក្រុម​ចោរ​​កើតឡើង​ នៅ​ថ្ងៃ​ទី​២៨…

ខេត្តតាកែវ​ ៖ ក្រុម​ចោ​រលួច​ម៉ូតូ​ចំនួន​៣​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បាទី​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​ក្រុម​ចោរ​ទាំងនេះ តែងតែ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ លួច​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ និង​ឆ្លងខេត្ត​ផ្សេង​ទៀត​យ៉ាង​សកម្ម​ផង​នោះ​។ ហេតុ​ការ​ណ៍​បង្ក្រាប​ក្រុម​ចោរ​​កើតឡើង​ នៅ​ថ្ងៃ​ទី​២៨ ​សីហា ​វេលា​ម៉ោង​៩និង១៥​នាទី​ ក្នុងភូមិ​ធ្លក​ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ។

លោក​វរសេនីយទោ​ឆាយ កែវ​មុ​នី្ន អធិការ​នគរបាល​ស្រុក​បាទី​បានអោយ​ដឹង​ថា ការ​​បង្ក្រាប​នេះ ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នឹង​មានការ​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​។​

ហើយ​ជនជនសង្ស័យ​ដែល​ត្រូវ​បង្ក្រាប​បាន​មាន​គ្នា​៣​នាក់​រួម​មាន​៖ ទី​១៖ ឈ្មោះ​ចែ​ម សា​រ៉េ​ត ហៅ​ប៉ា​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ព្រះ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​, ទី​២៖ ឈ្មោះ ត្រុ​ក រិ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សង្កែ ឃុំ​ត្រពាំង សាប ស្រុក​បាទីខេត្តតា​កែវ និង​ទី​៣៖ ឈ្មោះ ឌុ​ច សុខ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​តា​ស៊ូ ឃុំត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ចំណែក​​វត្ថុ​តាង​ដកហូត​រួម​មាន ម៉ូតូ​ចំនួន​៦​គ្រឿង ប្រដាប់​កាច់ករ​ម៉ូតូ និង​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​។ កូនសោ​រកំ​ផ្លេ​រ​មួយ​ចំនួន ដាវ​សាំ​ម៉ូ​រៃ​កែ​ច្នៃ​ចំនួន​១ ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​តូច ថង់​ប្លា​ស្ទិ​ច​សំ រាប់​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន និង​ដែកកេះ​ចំនួន​៧ ។ ហើយ​ជន​រង​គ្រោះ​ទី​១៖ ឈ្មោះ អៀន ឈ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​ស្រី​បណ្ឌិត ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ និង​ទី​២៖ ឈ្មោះ ពៅ សុគន្ធ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​ធ្លក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតា​កែវ ។

លោក​វរសេនីយ៍ទោ ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ រូប​លោក និង​កម្លាំង​អធិការ​ស្រុក​បាទី សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល បាន​សុំ​គោលការណ៍​ទៅ​លោកស្នងការ​នគរបាល​ខេត្តតាកែវ និង​លោក ជីវ ចាន់​តារា ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ក្នុង​ការ​ដឹកនាំ​សម្របសម្រួល​ចុះ​បង្ក្រាប​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ម៉ូតូ​៦​គ្រឿង រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ថែម​ទៀត ។
លោក​អធិការ​បន្ថែម​ទៀត​ថា ជនសង្ស័យ​ទាំងអស់​ខាងលើ​ជា​មុខសញ្ញា​ចោរលួច​យ៉ាង​សកម្ម និង​បាន​ធ្វើ​សកម្មភាព​ច្រើន​លើក​មក​ហើយ​។

លោក​វរសេនីយឯក​យ៉ាង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា​ នៅ​ពេល​នេះ​ជំនាញ​របស់​យើង​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជន​សង្ស័យ រួម​នឹង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​ច្បាប់​៕ ​

អត្ថបទសរសេរ ដោយ