ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​នាយ​រង​ប៉ុស្តិ៍​ផ្ទុះអាវុធ​របួស​មនុស្ស​ម្នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​មួយ កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា ២០២០​នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត សមត្ថកិច្ច​អះអាង​ថា ជា​ករណី​ក្មេង​ទំនើង…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​មួយ កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា ២០២០​នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត សមត្ថកិច្ច​អះអាង​ថា ជា​ករណី​ក្មេង​ទំនើង ឯ​សាច់ញាតិ​ជន​រង​គ្រោះ​បដិសេធន៍​ថា ជា​រឿង​មិន​ពិត ។

ជន​រង​គ្រោះ​ឈ្មោះ នាង មក​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ ។ ជន​រង​គ្រោះ​រង​របួស​ខ្នង​ខាងឆ្វេង​គ្រាប់​បៀម​ក្រោម​ឃ្លៀ​ក​ខាងស្តាំ និង​ជា​គ្រាប់​អាវុធ​ខ្លី ។

ប្រភព​ថា សមត្ថកិច្ច​ដែល​ផ្ទុះអាវុធ គឺ​លោក​អនុសេនីយ៍ទោ​ឬ​ទ្ធី ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត ។

ក្រោយ​សាកសួរ​តាម​ទូរស័ព្ទ​លោក ម៉ា រិ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ផ្ទុះអាវុធ​របួស​បុរស​ម្នាក់​ពិតជា​កើត​មាន​មែន កាលពី​យប់​ថ្ងៃ​២៧ សីហា ប៉ុន្តែ​លោក​ថា ជា​ករណី​ក្មេង​ទំនើង ព្រោះ​សមត្ថកិច្ច​ចុះ​ល្បាត​ម្នាក់ឯង ។ពេល​សាកសួរ​ថា តើ​ករណី​ហ្នឹង​មាន​ដំណោះស្រាយ​យ៉ាងណា​ហើយ លោកនាយ​ប៉ុស្តិ៍​ថា​មិនដឹង​ច្បាស់​ទេ ព្រោះ​ថ្នាក់ដឹកនាំ​យក​ទៅ​លើ​ហើយ ។

ដោយ​ឈ្មោះ នួន វ័​រ អាយុ​៤៩​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ និង​ជា​ឪពុក​ជន​រង​គ្រោះ​ប្រាប់​តាម​ទូរស័ព្ទ​រសៀល​នេះ​ថា កូន​គាត់​ត្រូវ​គេ​បាញ់​ដោយ​អាវុធ​ខ្លី​របួស​១​គ្រាប់ ពីក្រោយ​ខ្នង​ផ្នែក​ខាងស្តាំ​បញ្ឆិត​ខាងឆ្វេង​បៀម​គ្រាប់​ក្រោម​ឃ្លៀ​ក​ខាងស្តាំ តែ​ពេល​នេះ​គ្រូពេទ្យ​ធ្វើការ​វះកាត់​យក​ក្បាល​គ្រាប់​ចេញ​រួច​ហើយ ។

យោង​តាម​ការ​សាកសួរ​កូន​ប្រាប់​គាត់​ថា មុន​កើតហេតុ​កូន​គាត់​បាន​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​ដូច​សព្វមួយដង លុះ​ឃើញ​មិត្តភក្តិ​ម្នាក់​ជិះ​ម៉ូតូ​ទៅ​មុនគេ​ក៏​ជិះ​ម៉ូតូ​ទៅ​តាម ក្រោយ​លុះ​មាន​សមត្ថកិច្ច​ម្នាក់​កាក់​ម៉ូតូ សួរនាំ​មិត្តភក្តិ​កូន​គាត់ ក៏​បើក​ត្រឡប់​មក​វិញ ហើយ​សួរ​សមត្ថកិច្ច​ថា​មានរឿង​អី​បង?​សមត្ថកិច្ច​ម្នាក់​នោះ​ឆ្លើយ​ថា មិន​មានរឿង​អ្វី​ទេ ។ កូន​គាត់​ក៏​ឈប់​ និង​អង្គុយ​លើ​ម៉ូតូ ស្រាប់តែ​សមត្ថកិច្ច​ខាងលើ​និយាយ​ថា ហែង​ខ្លាំង​អី​,​អាង​អី?​ចុះ​ពីលើ​ម៉ូតូ​មើល៍​!!​កូន​គាត់​ក៏​តប​វិញ​ថា ឲ្យ​ខ្ញុំ​ចុះ​ធ្វើ​អី​ទៅ​ផ្ទះ​ហើយ​ៗ ពេល​បើក​ម៉ូតូ​ចេញ​ស្រាប់តែ​សមត្ថកិច្ច​រូប​នេះ​បាញ់​ពីក្រោយ បណ្តាល​ឲ្យ​របួស​តែ​ម្តង ។

ឪពុក​ជន​រង​គ្រោះ​និយាយ​ថា កាលពី​ម្សិលមិញ​២៨​ ខែសីហា​នេះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ដើម្បី​ទាមទារ​រក​យុត្តិធម៌​ហើយ តែ​លទ្ធផល​យ៉ាងណា​មិន​ទាន់​ដឹង​ទេ ខណៈ​កូន​គាត់​រង​របួសធ្ងន់​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​មង្គល​បូ​រី​នៅឡើយ ។ ជំវិញ​ករណី​ផ្ទុះអាវុធ​រង​របួស​មនុស្ស​នេះ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​ពី​លោក​អនុសេនីយ៍ទោ​ឬ​ទ្ធី ពិសិដ្ឋ ដែល​កំពុង​រង​ការ​ចោទប្រកាន់​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ