ខេត្តឧត្តរមានជ័យ៖ ស្ត្រីថៃម្នាក់បានដើរជាន់មីនបណ្តាលបាត់បង់ជីវិតក្នុងចំណោមមនុស្ស៩នាក់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៧ សីហា ខណៈពួកគេទាំង៩នាក់រូបនេះ ដើរុករានព្រៃរកដកផ្សិតនឹងរកបេះបន្លែឈើព្រៃ ។
ហេតុការណ៍ដែលផ្ទុះគ្រាប់មីន១គ្រាប់នេះ ជាប្រភេទមីនតោនដែលសេសសល់
កាលពីសម័យសង្គ្រាមស៊ីវិល ស្ថិតនៅទល់មុខភូមិសាស្ត្រប៉ុស្តិ៍ចុងព្រិចក្បែរផ្លូវ
ឡានចាស់ កាលពីសម័យតាម៉ុក ចំណុចនិយាមកាUA(03 89900-1586636)
ក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ ទល់មុខខាងថៃ
ភូមិច្របាច់ ឃុំច្រាច់ ស្រុកប៊ូឆេត ខេត្តសុរិន្ទ ប្រទេសថៃ។
ជនរងគ្រោះជាជនជាតិថៃឈ្មោះមុភីត តា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឆុងលួង ឃុំទឹកឈូ ស្រុកភូស៊ីង ខេត្តស៊ីសាកេត(សពដាច់ជាច្រើនកំណាត់)។
ប៉ូលិសកងវរលេខ៩០៥ការពារព្រំដែនគោកកម្ពុជា ថៃបានឱ្យដឹងថា ភាគគីថៃ អ្នក
មានសមត្តកិច្ចគ្រប់ស្ថាប័នគ្រប់លំដាប់ថ្នាក់សរុប២៨នាក់ ដឹកនាំដោយលោកផាត់
ថា ណាផឹងផុន អភិបាលរងស្រុកប៊ូឆេត ខេត្តសុរិន្ទបានមកសុំសហការជាមួយ
កងកំលាំងប៉ូលិសទាហាន បេអឹមឱ្យចូលរួមត្រួសត្រាយផ្លូវ ដាក់ម៉ាសុីន រាវមីននៅ
បរិវេណកន្លែងកើតហេតុ ដើម្បីបានពួកគាត់ រើសប្រមូលវេចខ្ចប់សាកសពយក
ទៅធ្វើបុណ្យតាមប្រពៃណី បញ្ចប់នៅវេលាម៉ោង២រសៀលនាថ្ងៃដដែល។
គួរំលឹកផងដែរថា បញ្ហាជាន់គ្រាប់មីនដែលសេសសល់ កាលពីសម័យសង្គ្រាម
នេះ ដោយឡែកខាងកម្ពុជាវិញក៏បានកើតមាន១ករណីកាលពីវេលាម៉ោង.៣០នា
ទីព្រឹកថ្ងៃទី២១ សីហា ២០២០ ប្រជាពលរដ្ឋខ្មែរបានជាន់មីនផ្ទុះបាត់បង់ជីវិត
ម្នាក់ឈ្មោះយី យ៉ានភេទប្រុស អាយុ១៨ឆ្នាំ ក្នុងចំណោមពួកគេ៣នាក់រស់នៅក្នុង
ភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅចំណុចយា
មការ(UA៦៨៦៧២ ៨៧៧៣៣) ។
លុះមកដល់ថ្ងៃទី២៤សីហា២០២០ដដែល ទើបសាច់ញាតិបងប្អូនរកឃើញសាកសពវេចខ្ចប់យកមកធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋាន ខណៈពួកគេឆ្លងដែនចូលទៅរុករកកាប់ឈើគ្រញួងនិងរកជីកគល់ឈើបេង ថ្នុង គ្រញួងដែលស្ថិតនៅទល់មុខតំបន់ការពារព្រំដែន ដោយសឹករងស្រុកអន្លង់វែងជាអ្នកគ្រប់គ្រង ៕
ចែករំលែកព័តមាននេះ