ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​-​វៀតណាម​ភ្ញៀវ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ច្រើន

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២២ កុម្ភៈ និង​ជា​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍​ផង​នោះ នៅ​រមណីយដ្ឋាន​ធម្មជាតិ​កៀនស្វាយក្រៅ

ខេត្តកណ្តាល ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២២ កុម្ភៈ និង​ជា​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍​ផង​នោះ នៅ​រមណីយដ្ឋាន​ធម្មជាតិ​កៀនស្វាយក្រៅ ស្ថិត​ក្នុងស្រុក​កៀនស្វាយ គឺ​មាន​សភាព​អ៊ូអរ​ជាង​ថ្ងៃ​ធម្មតា ។ គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​សម្រុក​ធ្វើ​ដំណើរ​តាម​ម​ធ្យោ​យ​បាយ​ផ្សេង​ៗ​ចេញពី​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ ដែល​សម្បូរ​ទៅ​ដោយ​សក្តានុពល​វិស័យ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ។

រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​កៀនស្វាយក្រៅ មានការ​ជួយ​ជ្រោមជ្រែង​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ត​កៀនស្វាយក្រៅ ព្រះ​នាម ច័ន្ទ រតនា​វង្ស ដោយ​បង្កើត​ជា​គណៈកម្មការ​ថ្មី និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ម៉ក ពេ​ជ្ជ​រិ​ទ្ធ ប្រធាន​គណៈ​ពង្រឹង​ឃុំ​ភូមិធំ បាន​ចំណាយ​ទឹកប្រាក់​ផ្ទាល់ខ្លួន​ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​ឱ្យ​ប្រែ​មុខមាត់​ថ្មី ។

ការ​អភិវឌ្ឍ​រមណីយដ្ឋាន​នេះ ដោយ​មាន​ផ្លូវ​បេតុង​គ្រប់​ច្រកល្ហក ទីធ្លា​សម្រាប់​ចត​រថយន្ត ម្ហូប​គ្រប់មុខ​មាន​អនាម័យ​ល្អ តម្លៃ​សមរម្យ មាន​ខ្ទម​ស្បូវ​បណ្តែត​ទឹក​ដ៏​ថ្លាយង់ និង​មាន​ទូក​ទេសចរ​សម្រាប់​ជិះ​លេង​កម្សាន្ត​មើល​ធម្មជាតិ​ខៀវស្រងាត់​គួរ​ឱ្យ​ចង់​គយគន់​តាម​ដងស្ទឹង​ដើម្បី​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ល្អ ។ អ្នក​ដែល​បាន​ទៅ​ដល់ទី​នោះ​ប្រាកដជា​ជក់ចិត្ត​ដិតអារម្មណ៍ សប្បាយ​រីករាយ​ក្នុង​ការ​បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​កៀនស្វាយក្រៅ​នេះ​ជា​ពុំខាន ៕