ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចព័ទ្ធខុនដូ​ដើម្បី​រំដោះ​នារី​ម្នាក់​​ពីក្រុមចាប់ជម្រិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អ​អិ​ការដ្ឋាន​ខណ្ឌចំការមន បានបើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់ជំរិត​ជនជាតិ​ចិន ដែល​បង្ក​ដោយ​ជនជាតិ​ចិន​ដូច​គ្នា​មួយ​ករណី នៅ​ខណ្ឌចំការមន ក្រោយ​ទទួល​ពាក្យបណ្ដឹង​បាន​៦​ម៉ោង​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោងជាង​៣​រសៀលថ្ងៃ​ទី​២៥​ សីហា…

រាជធានីភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អ​អិ​ការដ្ឋាន​ខណ្ឌចំការមន បានបើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់ជំរិត​ជនជាតិ​ចិន ដែល​បង្ក​ដោយ​ជនជាតិ​ចិន​ដូច​គ្នា​មួយ​ករណី នៅ​ខណ្ឌចំការមន ក្រោយ​ទទួល​ពាក្យបណ្ដឹង​បាន​៦​ម៉ោង​។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោងជាង​៣​រសៀលថ្ងៃ​ទី​២៥​ សីហា ឆ្នាំ២០២០ នៅ​អគារ​ខុន​ដូ​មួយ​កន្លែង ដែល​មាន​ទីតាំង​ផ្លូវ​លេខ៤១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន​។​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ។

ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង និង​មាន​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, ឧត្តមសេនីយ៍ឯក អ៉ិ​ន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន និង​មានការ​ចង្អុលបង្ហាញ​ពី ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​, លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល បេ​ី​ក​ការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប​បាន​ជន​ដៃដល់​៦​នាក់​។

ទី​១៖​ឈ្មោះ TU JIAXIN អាយុ​២៦​ឆ្នាំ​, ទី​២៖​ឈ្មោះ YANG CHUNPING អាយុ​៣០​ឆ្នាំ​, ទី​៣៖​ឈ្មោះ LI ZHIWEI អាយុ​២៦​ឆ្នាំ​, ទី​៤៖​ឈ្មោះ XU YONGJUN អាយុ​៣១​ឆ្នាំ​, ទី​៥៖​ឈ្មោះ XU HUICHENG អាយុ​២៨​ឆ្នាំ និង​ទី​៦៖​ឈ្មោះ LIAO XIANMIN អាយុ​២៤​ឆ្នាំ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បាន រថយន្ត​០១​គ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AN-8228 និង​លិខិតឆ្លងដែន​ចំនួន​០៨​ក្បាល និង​សំភា​រះ​ពាក់ព័ន្ធ​មួយ​ចំនួន ។

ឆ្លង​តាម​ការ​សាកសួរ ជនសង្ស័យ​ចំនួន​០៦​នាក់​ខាងលើ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ពី​ជន​រង​គ្រោះ​ឈ្មោះ ZHOU NA ភេទ​ស្រី អាយុ​២៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E០០៥៥៤០៣៩ ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង០៦​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕​

អត្ថបទសរសេរ ដោយ