ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ផ្កា​សាគូ​រ៉ា​រីក​នៅ​ប្រទេស​ជប៉ុន​ប្រចាំឆ្នាំ 2015

9 ឆ្នាំ មុន

ផ្នែក​ឧតុនិយម​របស់​ជប៉ុន​បាន​ព្យាករ​ពី​ការ​រីក​របស់​ផ្កា​សាគូ​រ៉ា នៅ​តាម​តំបន់ ផ្សេង​ៗ​ច្រើន​ជាង​១០០០​កន្លែង​ទូ​ទាំង​ប្រទេស ក្នុង​ឆ្នាំ​២០១៥​នេះ ដោយ​រយៈពេល​នៃ​ការ​រីក​របស់​វា​បាន​អូស​បន្លាយ

ផ្នែក​ឧតុនិយម​របស់​ជប៉ុន​បាន​ព្យាករ​ពី​ការ​រីក​របស់​ផ្កា​សាគូ​រ៉ា នៅ​តាម​តំបន់ ផ្សេង​ៗ​ច្រើន​ជាង​១០០០​កន្លែង​ទូ​ទាំង​ប្រទេស ក្នុង​ឆ្នាំ​២០១៥​នេះ ដោយ​រយៈពេល​នៃ​ការ​រីក​របស់​វា​បាន​អូស​បន្លាយពេល​រហូត​ដល់​ខែឧសភា ។

រដូវ​ផ្កា​សាគូ​រ៉ា​រីក​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺជា​អំឡុង​ពេល​ដែល​អ្នកផង​រង់ចាំ​ទស្សនា ។ ធម្មតា​ផ្កា​សាគូ​រ៉ា ចាប់ផ្តើម​រីក​ពី​ភាគ​ខាងត្បូង គឺ​ប្រជុំ​កោះ​អូ​គី​ណា​វ៉ា ចាប់ពី​ពាក់កណ្តាល​ខែមករា អូស​បន្លាយ​រហូត​ដល់​កោះ​ហុ​ក​កៃ​ដូ នៅ​ភាគ​ខាងជើង​ជប៉ុន ដោយ​ផ្កា​នឹង​រីក​យ៉ាង​យូរ​នៅ​ក្នុង​អំឡុង​ខែឧសភា ។

អំឡុង​ពេល​នៃ​ការ​ចាប់ផ្តើម​រីក​របស់​ផ្កា​សាគូ​រ៉ា នៅ​ក្នុង​ទីក្រុង សំខាន់​ៗ​ក្នុង​ឆ្នាំ​២០១៥​គឺ​៖
-​កោះ​អូ​គី​ណា​វ៉ា ១៥ មក​រា ២០១៥ ។
-​ហ្វូ​៊​គូ​អូ​កា ២១ មីនា ២០១៥ ។
-​ណា​ង៉ាស​នី ២២ មីនា ២០១៥ ។
-​ស៊ី​ស៊ូ​អូ​កា ២៤ មីនា ២០១៥ ។
-​ណា​ង៉ូ​យ៉ា ២៥ មីនា ២០១៥ ។
-​ហុ​ី​រ៉ូ​ស៊ី​ម៉ា ២៥ មីនា ២០១៥ ។
-​តូ​ក្យូ ២៦ មីនា ២០១៥ ។
-​អូ​សា​កា និង​ក្យូ​តូ ២៧ មីនា ២០១៥​។
-​សេន​ដាយ ១២ មេ​សា ២០១៥ ។
-​អូ​មូ​រី ២៥ មេ​សា ២០១៥ ។
-​សាប់​ប៉ូ​រ៉ូ ៥ ឧសភា ២០១៥ ។

ការ​ទស្សនា​សោភ័ណ​ភាព​ផ្កា​សាគូ​រ៉ា ចាំបាច់​ត្រូវ​ស្គាល់​ពី​ពេលវេលា​ដែល​បាន​រីក​នៅ​ក្នុង​តំបន់ នីមួយ​ៗ ព្រោះ​រយៈពេល​នៃ​ការ​រីក​មាន​ត្រឹមតែ​ពី​៧ ទៅ​១០​ថ្ងៃ​ប៉ុណ្ណោះ នឹង​រុះ​រោយ ។ នៅ​ក្នុង​រដូវ​នេះ​ជនជាតិ​ជប៉ុន​ក៏​រៀបចំ​ពិធី​ជួបជុំ​តូច​មួយ​ហៅ​ថា «​អូ​ហា​ណា​មី​» (Ohanami) ជា​ការ​ក្រាលកន្ទេល​ទទួលទាន​អាហារ ផឹកស្រា​នៅ​ក្រោម​ដើម​សាគូ​រ៉ា ដែល​ជា​ប្រពៃណី​មួយ​បាន​បន្ត​តាំងពី​ប្រហែល​៥០០​ឆ្នាំ​មុន​មក ។

នៅ​ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដ៏​សក្តិ​សម​បំផុត​ក្នុង​ការ​ទស្សនា​ផ្កា​សាគូ​រ៉ា ព្រោះ​នៅ​ក្នុង​ខែមករា មាន​សីតុណ្ហភាព​មធ្យម​កក់ក្តៅ​ជាង​ប្រក្រតី ជួយ​ឱ្យ​ផ្កា​រីក​យ៉ាង​ពិសេស និង​រីក​មាន​រយៈពេល​យូរ​ជាង​ប្រក្រតី ៕