ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​វៀតណាម​ម្នាក់​សក់​វែង​ជិត​3​ម៉ែត្រ​ដោយ​ទុក​មិន​កាត់​អស់​រយៈពេល​ជិត​60​ឆ្នាំ

9 ឆ្នាំ មុន

សារព័ត៌មាន​វៀតណាម​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៥ បាន​ផ្សាយ​ពី​ជីវប្រវត្តិ​របស់​លោកតា​ង្វៀ​ន វ៉ា​ន់​ឈៀន អាយុ​៨៧​ឆ្នាំ ដែល​ទុក​សក់​ប្រវែង​ជាង​៣​ម៉ែត្រ ទម្ងន់​ប្រហែល​៣​គីឡូក្រាម រស់នៅ​ក្នុងភូមិ​ដាវ

សារព័ត៌មាន​វៀតណាម​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៥ បាន​ផ្សាយ​ពី​ជីវប្រវត្តិ​របស់​លោកតា​ង្វៀ​ន វ៉ា​ន់​ឈៀន អាយុ​៨៧​ឆ្នាំ ដែល​ទុក​សក់​ប្រវែង​ជាង​៣​ម៉ែត្រ ទម្ងន់​ប្រហែល​៣​គីឡូក្រាម រស់នៅ​ក្នុងភូមិ​ដាវ ស្រុក​ឆាវ​ថា​ន់ ខេត្ត​តា​វៀន​ក្វា​ង ភាគ​ខាងត្បូង​ប្រទេស ។

លោកតា​ង្វៀ​ន វ៉ា​ន់​ឈៀន រស់នៅ​លើ​ទូក​តូច​មួយ​បណ្តែត​នៅ​ក្បែរ​វត្ត​ដែល​គាត់​កសាង​ឡើង​តាំងពី​ជិត​៤០​ឆ្នាំ​មុន ។

លោកតា​ង្វៀ​ន វ៉ា​ន់​ឈៀន ឱ្យ​ដឹង​ថា  គាត់​មិន​កាត់សក់ ព្រោះ​មាន​ជំនឿ​ថា ក្មេង​ៗ​គ្រប់​រូប គួរ​ថែរក្សា អ្វី​ៗ​គ្រប់យ៉ាង​ដែល​មាន​តាំង​កំណើត​ដើម្បី​បង្ហាញ​ពី​កតញ្ញូ​ដល់​ជីដូន ជីតា និង​ឪពុក​ម្តាយ ។ រូប​គាត់ ព្រមទាំង​បងប្រុស​និង​ប្អូនប្រុស​ប្រកាន់​យកគំនិត​នេះ​យ៉ាង​តឹងរ៉ឹង ។

បងប្រុស​របស់​លោកតា​ង្វៀ​ន វ៉ា​ន់​ឈៀន ដែល​ទើបតែ​ស្លាប់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និង​ប្អូនប្រុស​ម្នាក់​ទៀត​អាយុ​៧០​ឆ្នាំ​មាន​សក់​វែង​ជិត​២​ម៉ែត្រ​ដូច​គ្នា ។

លោកតា​ង្វៀ​ន វ៉ា​ន់​ឈៀន កាលពី​អាយុ​៤០​ឆ្នាំ បាន​ចាក​ចេញពី​ប្រពន្ធ និង​កូន​ចំនួន​៧​នាក់ រស់នៅ​ក្នុង​វត្ត​នៅ​លើ​កោះ​តូច​មួយ​ក្នុង​ខេត្ត​ប៊េ​ន​ជែ ដើម្បី​ភាវនា​ធម៌ និង​បន់ស្រន់​សុំ​ឱ្យ​មាន​សន្តិភាព ។ ក្រោយ​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព គាត់​បាន​ផ្លាស់​ទៅ​ស្នាក់​នៅ​ក្នុងភូមិ​ដាវ ដោយ​បច្ចុប្បន្ន​កំពុង​ដំណើរការ​ជីវិត​រស់នៅ​ដោយ​ភាវនា​ធម៌ ហូប​អាហារ​បួស និង​គោរព​បុព្វបុរស ឪពុក​ម្តាយ ជនរួមជាតិ និង​ប្រទេស​ជាតិ​ដែល​រូប​គាត់​ហៅ​ថា គោរព​លើ​ផ្នែក​សាសនា ។
នៅ​ក្នុង មួយ​ថ្ងៃ​ៗ​កូនប្រុស​របស់​លោកតា​ង្វៀ​ន វ៉ា​ន់​ឈៀន បាន​យក​បាយ និង​ចំណីអាហារ​ដែល​ចម្អិន​ពី​បន្លែ​ជូន​គាត់​ទទួលទាន​នៅ​ពេល​ថ្ងៃត្រង់ ។

លោកតា​ង្វៀ​ន វ៉ា​ន់​ឈៀន បញ្ជាក់​ថា ការ​កាត់សក់​គឺជា​រឿង​មួយ​មើល​ស្រាល​លើ​ពូជពង្សវង្សត្រកូល និង​កូនប្រុស​របស់​គាត់​ក៏​បាន​ប្រតិបត្តិ​តាម​មិន​កាត់សក់​អស់​រយៈពេល​ជិត​៦០​ឆ្នាំ​មក​ហើយ ។ 

បច្ចុប្បន្ន​សក់​របស់​លោកតា​ង្វៀ​ន វ៉ា​ន់​ឈៀន មាន​ពណ៌​ខុស​ប្លែក​គ្នា​ដល់​ទៅ​៣​ពណ៌​ដោយ​ក្នុង​ដំណាក់កាល នីមួយ​ៗ​ពណ៌​របស់​សក់​បាន​ប្តូរ​ពី​ខ្មៅ លឿង និង​ពណ៌​ស រីឯ​វិធី​ថែរក្សា​គឺ​ក្នុង​មួ​យស​ប្តា​ហ៍​កក់សក់​ម្តង ៕