ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាម​គ្មាន​ធ្មេញ​ជា​ពូជ​កម្រ​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

ឆ្លាម​ពូជ​ដ៏​កម្រ​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​ទើរ​នៅ​លើ​ឆ្នេរ​ខ្សាច់​ក្នុងភូមិ​ម៉ា​រី​ហ្គុ​ន​ដុន ក្រុង​ពី​យ៉ូ​ឌូ​រ៉ា​ន ខេត្ត Albay ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ត្រី​ទឹក​ជ្រៅ​ប្រភេទ​នេះ​ឈ្មោះ

ឆ្លាម​ពូជ​ដ៏​កម្រ​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​ទើរ​នៅ​លើ​ឆ្នេរ​ខ្សាច់​ក្នុងភូមិ​ម៉ា​រី​ហ្គុ​ន​ដុន ក្រុង​ពី​យ៉ូ​ឌូ​រ៉ា​ន ខេត្ត Albay ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ត្រី​ទឹក​ជ្រៅ​ប្រភេទ​នេះ​ឈ្មោះ Mega Chasma Pelagios ឬ​ហៅ «​ត្រី​មាត់​យក្ស​» ប៉ុន្តែ​អ្នកស្រុក​ហៅ ឆ្លាម​អត់​ធ្មេញ ជា​ត្រី​រស់នៅ​ក្នុង​ទឹក​ជ្រៅ​កម្រ​ប្រទះ​ឃើញ ។

ខ្មោច​ឆ្លាម​គ្មាន​ធ្មេញ​ដែល​ទើរ​នៅ​ហ្វ៊ី​លី​ពី​ន នោះ​មាន​ប្រវែង​៤,៦​ម៉ែត្រ ប៉ុន្តែ​កាលពី​ខែកក្កដា  ២០១៤ អ្នកនេសាទ​ហ្វ៊ី​លី​ពី​ន ធ្លាប់​ប្រទះ​ឃើញ​ត្រី​ប្រភេទ​នោះ​មួយ​ក្បាល​ជាប់​អួន​មាន​ប្រវែង​៥,៤​ម៉ែត្រ តែ​អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា វា​នឹង​រីក​ធំធាត់​រហូត​មាន​ប្រវែង​៣០​ម៉ែត្រ ។ ឆ្លាម​គ្មាន​ធ្មេញ​ជា​សត្វ​មួយ​ប្រភេទ​រស់​ដោយ​ប្រើ​ចំណី​ប្លង់តុង  វា​ហែល​យឺត​នៅ​ក្នុង​សមុទ្រ​ជ្រៅ ដោយ​ហាមាត់​នៅ​គ្រប់ពេល​ដើម្បី​ទទួល​ប្លង់​តង់ និង​ចៃ​ទឹក​ធ្វើ​ជា​ចំណី ។

ចំណែក​ប្រវត្តិ​ផ្សេង​ទៀត​ទាក់ទង​នឹង​ជីវិត​របស់​ឆ្លាម​មាត់​យក្ស​គឺ​បានដឹង​តិចតួច​បំផុត ក្នុង​ពេល​បច្ចុប្បន្ន ។ សម្រាប់​ឆ្លាម​គ្មាន​ធ្មេញ​ដែល​មាន​ដងខ្លួន​ធំ​បំផុត​នៅ​លើ​ពិភពលោក​ដូច​ធ្លាប់​បានឃើញ​កន្លង​មក គឺ​ត្រី​ដែល​ប្រទះ​ឃើញ​ក្នុង​ដែនទឹក​តៃវ៉ាន់ មាន​ប្រវែង​៥,៧​ម៉ែត្រ ៕