ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​អណ្តែង​មាស​នាំ​លាភ​សំណាង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

9 ឆ្នាំ មុន

ទូរទស្សន៍ CCTV របស់​ចិន​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៥ ផ្សាយ​ថា លោក​ហួង ស៊ី​ន រស់នៅ​ទីក្រុង​រុយ​ឆាំង ខេត្ត​ជាំ​ង​ស៊ី ភាគ​ខាងកើត​ប្រទេស​ចិន​ស្ទូច​បាន​ត្រី​អណ្តែង​មាស​ពី​ទន្លេ​យ៉ាំ​ង​ស៊ី

ទូរទស្សន៍ CCTV របស់​ចិន​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៥ ផ្សាយ​ថា លោក​ហួង ស៊ី​ន រស់នៅ​ទីក្រុង​រុយ​ឆាំង ខេត្ត​ជាំ​ង​ស៊ី ភាគ​ខាងកើត​ប្រទេស​ចិន​ស្ទូច​បាន​ត្រី​អណ្តែង​មាស​ពី​ទន្លេ​យ៉ាំ​ង​ស៊ី កាលពី​ស​ប្តា​ហ៍​មុន ។

ត្រី​អណ្តែង​មាស​នោះ​មាន​ប្រវែង​៤០​សង្ទីម៉ែត្រ និង​ទម្ងន់​២,៤​គីឡូ​ម​ក្រាម​ដោយ​តាំងពី​ក្បាល​ដល់​កន្ទុយ​មាន​ពណ៌​មាស​។  អ្នក​ជីវវិទ្យា​ចាត់​ទុក​ថា​ត្រី​នោះ​ជា​ត្រី​ដ៏​កម្រ​ប្រទះ​ឃើញ​បំផុត គឺ​មាន​តែ​មួយ​ក្នុង​ចំណោម​១​លាន​ក្បាល ។ ត្រី​អណ្តែង​មាស​នោះ​បាន​ក្លាយជា​ចំណាប់អារម្មណ៍​របស់​មហាជន និង​ភាគច្រើន​ជឿ​ថា​វា​នាំ​លាភ​សំណាង សិរី​សួស្តី​នៅ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ។

អ្នកជំនាញ​ផ្នែក​សត្វ​ទឹក​បញ្ជាក់​ថា ពណ៌​មាស​របស់​ត្រី​បណ្តាល​មក​ពី​បម្រែបម្រួល​ផ្នែក​ពូជ​ដ៏​ពិសេស ដូច្នេះ​វា​ក្លាយជា​បញ្ហា​ក្នុង​ការ​រស់នៅ ព្រោះ​ពណ៌​ដ៏​លេចធ្លោ​របស់​វា​ទាក់ទាញ​ដល់​អ្នកនេសាទ ៕