ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ជង្រុក​កាក់​មាស​បុរាណ​នៅ​បាតសមុទ្រ

9 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា ក្រុម​អ្នក​មុជទឹក​បាន​ប្រទះ​ឃើញ​ជង្រុក​កាក់​មាស​ច្រើន​សន្ធឹកសន្ធាប់​នៅ​បរិវេណ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ ប្រទេស​អុ​ី​ស្រា​អែ​ល ។ កាក់​បុរាណ​ប្រហែល​២០០០

AFP កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា ក្រុម​អ្នក​មុជទឹក​បាន​ប្រទះ​ឃើញ​ជង្រុក​កាក់​មាស​ច្រើន​សន្ធឹកសន្ធាប់​នៅ​បរិវេណ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ ប្រទេស​អុ​ី​ស្រា​អែ​ល ។ កាក់​បុរាណ​ប្រហែល​២០០០​កាក់​នោះ​មាន​អាយុ​ជាង​១​ពាន់​ឆ្នាំ​មក​ហើយ ។

នាយកដ្ឋាន​វត្ថុ​បុរាណ​របស់​អីុ​ស្រា​អែ​ល​បាន​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក កាក់​មាស​បុរាណ​យ៉ាងច្រើន​រក​ឃើញ​នៅ​អីុ​ស្រា​អែ​ល​ក្នុង​បរិវេណ​បាត​ឈូង​សមុទ្រ​បុរាណ​ក្នុង​ក្រុង Caesarea ។ ក្រុម​អ្នក​មុជទឹក​នៅ​កំពង់​ផែ​ក្នុង​យុគសម័យ​រ៉ូ​ម៉ាំង បាន​ប្រទះ​ឃើញ​ដោយ​ចៃដន្យ កាក់​ទាំងនោះ ។ នាយកដ្ឋាន​វត្ថុ​បុរាណ​របស់​អីុស្រា​អែ​ល​បញ្ជាក់​ថា កាក់​មាស​ទម្ងន់​៩​គីឡូក្រាម ប៉ុន្តែ​មិន​អាច​ប៉ាន់​ប្រមាណ​ពី «​តម្លៃ​បាន​»​ទេ ។

ក្រុម​អ្នកជំនាញ​បញ្ជាក់​ថា «​កាក់​មាស​មាន​ជិត​២០០០​កាក់ មាន​តម្លៃ​ចម្រុះ​គ្នា​និង​ផលិត​នៅ​ក្នុង​យុគសម័យ​រាជវង្ស​Fatimid Culiphate ដោយ​គ្រប់គ្រង​លើ​ដែនដី​ជា​ច្រើន​នៅ​ក្នុង​ភូមិភាគ​មជ្ឈិមប្រទេស និង​អាហ្វ្រិក​ខាងជើង​ចាប់តាំងពី​ឆ្នាំ​៩០៩ ដល់​១១៧១» ។ លោក​កូ​ប៊ី ឆា​វីត នាយក​ផ្នែក​បុរាណវិទ្យា​នៅ​ក្នុង​ទឹក​នៃ​នាយកដ្ឋាន​នោះ​ឱ្យ​ដឹង​ថា «​អាច​មាន​នាវា​ដឹក​ប្រាក់​លិច​នៅ​ទីនោះ ក្នុង​ពេល​ឆ្ពោះទៅ​អេ​ហ្ស៊ី​ប រួម​ទាំង​ប្រាក់​ពន្ធ​ដែល​ប្រមូល​បាន ។ ជួនកាល​កាក់​មាស​ទាំងនោះ​អាច​ជា​ប្រាក់ខែ​សម្រាប់​កង​រក្សា​ព្រះរាជ​វង្ស «​ហ្វា​ទី​មី​យ៉ា​» ដែល​ប្រចាំការ​នៅ​រាជធានី Caesarea » ។

លើស​ពី​នេះ​លោក​កូ​ប៊ី ឆា​វីត ឱ្យ​ដឹង​ថា  ទ្រព្យសម្បត្តិ​ទាំងនោះ​អាច​ជា​ប្រាក់​របស់​នាវា​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ដែល​លិច​ពេល​ធ្វើ​ដំណើរ​ទៅ​លក់ដូរ​តាម​រាជធានី ជាប់​ឆ្នេរសមុទ្រ និង​កំពង់​ផែ​ក្នុង​សមុទ្ទ​មេ​ឌី​ទែ​រ៉ា​នេ ។

នាយកដ្ឋាន​បុរាណវត្ថុ​អីុ​ស្រា​អែ​ល​បាន​បដិសេធ​ធ្វើការ​ប៉ាន់​ប្រមាណ​ពី​តម្លៃ​កាក់​មាស​ទាំងនោះ និង​បញ្ជាក់​ថា វា​ផុស​ចេញពី​បាតសមុទ្រ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ព្យុះ​រដូវរងា ។

ការ​រក​ឃើញ​នេះ គឺ​មានគុណ​តម្លៃ​ខ្ពស់ និង​មិន​អាច​វាយតម្លៃ​បាន ។ លោក​យ៉ូ​រី ឆា​វ៉​ត អ្នកនាំពាក្យ​នាយកដ្ឋាន​បញ្ជាក់​ប្រាប់ AFP ថា វត្ថុ​បុរាណ​ទាំងនោះ ក្លាយជា​ទ្រព្យសម្បត្តិ​ជាតិ តែ​អាជ្ញាធរ​បាន​ផ្តល់​រង្វាន់​ដល់​អ្នក​ដែល​ប្រទះ​ឃើញ ៕