ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​គី​ស្ថាន​បំពាក់អាវុធ​គ្រូបង្រៀន​បារម្ភ​ពី​ពួក​តា​លី​បង់​វាយប្រហារ

9 ឆ្នាំ មុន

លោក​មហា​ម៉េ​ដ លី​កប​ល ជា​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បាន​ប្រដាប់​អាវុធ​ទៅ​បង្រៀន​រាល់ថ្ងៃ ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​នៅ​ខែធ្នូ ឆ្នាំ​២០១៤ មាន​ជនល្មើស​ប្រដាប់​អាវុធ​ដែល​ជា​សមាជិក

លោក​មហា​ម៉េ​ដ លី​កប​ល ជា​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បាន​ប្រដាប់​អាវុធ​ទៅ​បង្រៀន​រាល់ថ្ងៃ ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​នៅ​ខែធ្នូ ឆ្នាំ​២០១៤ មាន​ជនល្មើស​ប្រដាប់​អាវុធ​ដែល​ជា​សមាជិក​របស់​ក្រុម​តា​លី​បង់ ចូល​បាញ់​រះ​ក្នុង​សាលារៀន​មួយ​នៅ​ក្រុង​ប៉េ​ចា​វ៉ា នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាងតិច​១៥០​នាក់ ភាគច្រើន​ជា​សិស្ស ។

រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ទើបតែ​អនុញ្ញាត​ឱ្យ​គ្រូបង្រៀន​យក​អាវុធ​ការពារ​ខ្លួន លើស​ពី​នេះ​ប្រសិនបើ​កកើត​ហេតុការណ៍​អាសន្ន គ្រូ​ទាំងនោះ​អាច​រួម​សហការ​ជាមួយ​ប៉ូ​លិ​សត​ស៊ូ​ជាមួយ​សត្រូវ​។

លោក​មហា​ម៉េ​ដ លី​កប​ល បញ្ជាក់​ថា «​អ្វី​ដែល​គ្រូបង្រៀន​គ្រប់​រូប​ត្រូវការ គឺ​ការ​ផ្ទេរ​ចំណេះដឹង​ដល់​កុមារ មិនមែន​បង្ហាត់បង្រៀន​ពី​ការ​ប្រើ​អាវុធ ប៉ុន្តែ​ស្ថានការណ៍​បាន​តម្រូវ​ឱ្យ​ប្រតិបត្តិ​បែប​នេះ គឺ​ដើម្បី​សុវត្ថិភាព​របស់​ពួក​យើង​គ្រប់​រូប ។ មាន​ន័យ​ថា ប៉ូលិស​មិន​អាច​ការពារ​សាលារៀន​នៅ​ក្នុង​ប្រទេស​ដែល​មាន​ច្រើន​ជាង​១០.០០០​កន្លែង​បាន​ទេ ម្យ៉ាងទៀត​សាលារៀន​របស់​រដ្ឋាភិបាល​គ្មាន​ប្រាក់​សម្រាប់​ជួល​កង​សន្តិសុខ​ការពារ​សុវត្ថិភាព​ទេ ខុស​ពី​សាលារៀន​ឯកជន​ទូទៅ​នៅ​ក្នុង​ប្រទេស​» ។

ក្រោយ​ពេល​កើតហេតុ​ចលាចល​នា​ពេល​កន្លង​មក រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​ការពារ​សន្តិសុខ​នានា​ដូច​ជា ដាក់​របង​លួស​បន្លា​បិទ​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​សាលា និង​បង្កើត​កង​សន្តិសុខ​ផង​ដែរ ។

លោក​ម៉ា​រិ​ក ការី​ដ​ខាន ប្រធាន​សមាគម​គ្រូបង្រៀន បាន​និយាយ​ថា «​តួនាទី​របស់​យើង​គឺ​ការ​បង្ហាត់់បង្រៀន និង​ផ្តល់​ចំណេះដឹង​ដល់​សិស្ស មិនមែន​កាន់​អាវុធ​ដើរ​ការពារ​ទៅ​មក​ទេ ព្រោះ​យើង​មិន​បាន​ទទួល​ការ​ហ្វឹកហាត់​ការពារ​សុវត្ថិភាព​»៕