ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​និង​កូន​វាយតប់​គ្នា​ព្រោះ​ទាក់ទង​តាម​អុ​ី​ន​ធើ​រ​ណេ​ត​ប៉ះ​ចំ​ប្រុស​តែ​មួយ

9 ឆ្នាំ មុន

សារព័ត៌មាន «​អាន​ហ៊ុយ ដេ​លី​» របស់​ចិន កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥​ផ្សាយ​ថា ប៉ូលិស​ស្រុក​អ៊ូ​វ៉ើ​យ ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន​បាន​ទទួល​បណ្តឹង​តាម​រយៈ​ទូរស័ព្ទ​ទាក់ទិន​រឿង​វាយតប់​គ្នា​នៅ​ក្នុង​ហាង​ស្ប៉ា​មួយ ។

សារព័ត៌មាន «​អាន​ហ៊ុយ ដេ​លី​» របស់​ចិន កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ  ២០១៥​ផ្សាយ​ថា  ប៉ូលិស​ស្រុក​អ៊ូ​វ៉ើ​យ ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន​បាន​ទទួល​បណ្តឹង​តាម​រយៈ​ទូរស័ព្ទ​ទាក់ទិន​រឿង​វាយតប់​គ្នា​នៅ​ក្នុង​ហាង​ស្ប៉ា​មួយ ។ ពេល​ប៉ូលិស​ទៅ​ដល់​កន្លែង​កើតហេតុ​បានឃើញ​គូទំនាស់​ជា​ម្តាយ និង​កូនស្រី​ស្ថិត​ក្នុង​សភាព​ដាច់​រហែក​សម្លៀក​បំពាក់ និង​មាន​របួស​ដោយ​ក្រចក ។

ប៉ូលិស​បាន​ឃាត់​គូទំនាស់​ទាំង​២ ហើយ​សាកសួរ​រក​មូលហេតុ​នៃ​ការ​ទាស់ទែង​គ្នា ប៉ុន្តែ​ពួក​គេ​ព្យាយាម​លាក់បាំង ។ ទោះជា​យ៉ាងណា​ក្តី  ម្ចាស់​ហាង​ស្ប៉ា​បាន​លាតត្រដាង​ពី​ការណ៍​ពិត​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ និង​កូនស្រី​នោះ​វាយតប់​គ្នា​ដោយសារ​ស្រឡាញ់​ប្រុស​តែ​ម្នាក់​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ។ ចៃដន្យ​អ្នក​ទាំង​៣​ជួប​គ្នា​នៅ​ហាង​ស្ប៉ា ហើយ​ក៏​ធ្លាយ​អាថ៌​កំបាំង​ម្តាយ និង​កូនស្រី​ស្រឡាញ់​ប្រុស​តែ​មួយ ។

ប៉ូលិស​បាន​ចំណាយពេល​ប្រហែល​១​ម៉ោង​ធ្វើ​ជា​អាជ្ញាកណ្តាល​សម្របសម្រួល​និង​ហាម​ម្តាយ និង​កូន​មិន​ឱ្យ​ទាស់់ទែង​គ្នា​រឿង​ស្រឡាញ់​ប្រុស​តែ​មួយទៀត ៕