ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​ស្អុយ​តាម

9 ឆ្នាំ មុន

មហាជន​កំពុង​រង់ចាំ​មើល​មនុស្ស​ដែល​ទើប ​«​យក​ចេញពី​សាលាដំបូង​» ​ថ្មី​ៗ​នេះ តើស្ងាត់​ៗ​យក​មក​ប្រើ​វិញ​ដែរ​ឬ​អត់ ?
សំណូមពរ​សូមកុំ​ប្រើ ប្រយ័ត្ន ​«​ស្អុយ​តាម​» ​ឬ​មួយ «​ចង់​ស្អុយ​តាម​» ។​ល​។

ព្រះរាជាណាចក្រ​កម្ពុជា អំណាច​មាន​៣ គឺ​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ ។

អំណាចតុលាការ ជា​អំណាច​ឯករាជ្យ ។ អំណាច​ឯករាជ្យ​វា​ស័ក្តិសម​ណាស់ ដើម្បី​ឱ្យ​រាស្ត្រ​មាន​យុត្តិធម៌​ក្នុង​សង្គម​ក្រោម​ម្លប់​ព្រះរាជា ។ ចៀសវាង​ការ​ជ្រៀតជ្រែក​ពី​មន្ត្រី​នានា​ដែល​កាន់​អំណាច​រដ្ឋ ។

អំណាច​ឯករាជ្យ​ពិតជា​មាន​សច្ចធម៌​មែន ប៉ុន្តែ​មនុស្ស​ទេ ដែល​យក​អំណាច​ឯករាជ្យ​ធ្វើ​ជា​ឈ្នាន់​បង្កើត​ព្យុះ​ភ្លៀង ​ស្រេច​តែ​ក្បាលវ៉ាល់​របស់​ខ្លួន ។ គឺ​មនុស្ស​ទេ​ ដែល​ធ្វើ​ឱ្យអំណាច​ឯករាជ្យ​ក្រឡាប់ចាក់ ។ គឺ​មនុស្ស​ទេ ​ដែល​យក​អំណាច​ឯករាជ្យ​ធ្វើ​មាន ធ្វើ​បាន ដោយ​អត់​ដឹង​ខ្យល់​សោះ​ថា ក្នុង​សង្គម​មាន​បញ្ញវន្ត មាន​អ្នកចេះ​ដឹង​លើ​ខ្លួន​ច្រើន​នោះ​សោះ ប្រព្រឹត្ត​ទាំង​ល្ងើ​ពកថ្ងាស ។

អ្នក​ច្បាប់​ដែល​យក «​អំណាច​ឯករាជ្យ​» ធ្វើ​តាម​ចិត្ត​របស់​ខ្លួន​ជា​មនុស្ស​ «​អគតិ​» មិន​សម​យក​មក​ប្រើ ឬ​យក​មក​ដាក់​ក្នុង​អង្គការ​នីតិ​តុលាការ​ឡើយ ។ បើ​មិនឆាប់ ​«​យក​ចេញ​ឱ្យ​ផុត​» ​ទេ គេ​នឹង​ថា អ្នក​ដែល​លើក​បន្តុប​មនុស្ស​ធុន​នេះ​ក៏​ជា​មនុស្ស «​ធុនអន់​» ​ដែរ ។
មហាជន​កំពុង​រង់ចាំ​មើល​មនុស្ស​ដែល​ទើប ​«​យក​ចេញពី​សាលាដំបូង​» ​ថ្មី​ៗ​នេះ តើស្ងាត់​ៗ​យក​មក​ប្រើ​វិញ​ដែរ​ឬ​អត់ ?
សំណូមពរ​សូមកុំ​ប្រើ ប្រយ័ត្ន ​«​ស្អុយ​តាម​» ​ឬ​មួយ «​ចង់​ស្អុយ​តាម​» ។​ល​។
                      អា​ឡេវ