ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ថ្មី​សន្លាង​ជាប់​ព្រំដែន​កម្ពុជា​-​​ថៃ ទឹក​ហូរ​ឥត​ដាច់​ស្រស់​ស្អាត​អ្វីម៉្លេះ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​មាន​រមណីយ​ដ្ឋាន​១​កន្លែង មានឈ្មោះ​ថា «​ចម្ការ​ទុ​រ៉េ​ន​២​ដើម​» ខណ​:​ម្ចាស់​ទើបនឹង​បង្កើត​បាន​រយៈពេល​ជាង​១​ឆ្នាំ ស្ថិត​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​មាន​រមណីយ​ដ្ឋាន​១​កន្លែង មានឈ្មោះ​ថា «​ចម្ការ​ទុ​រ៉េ​ន​២​ដើម​» ខណ​:​ម្ចាស់​ទើបនឹង​បង្កើត​បាន​រយៈពេល​ជាង​១​ឆ្នាំ ស្ថិត​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​ទីរួមខេត្ត​ប៉ៃលិន​បន្តិច ដោយ​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស​ខាងលិច​ឈាង​ខាងត្បូង ។

បើសិនជា​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លំ នឹង​ឃើញ​មាន​រុក្ខជាតិ​បញ្ចេញ​ពណ៌​បៃតង​ស្រស់​ត្រកាល​គួរ​ជាទី​ទាក់ទាញ​អារម្មណ៍​មិន​ខាន ។ លើស​ពី​នេះ មាន​ទឹកអូរ​ថ្លាយង់​ហូរ​រឹម​ៗ​ឥត​ដាច់​ខួបប្រាំង​ខួបវស្សា អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ចុះ​ងូត​លេង បង្ក​ឱ្យ​មាន​ភាព​ត្រជាក់​ស្រស់ស្រាយ​ដល់​បេះដូង​បំបាត់​អស់​ទុក្ខ​កង្វល់​នានា​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​មេការ​រមណីយដ្ឋាន​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ម្ចាស់​រមណីយដ្ឋាន​នេះ មាន​ម្ចាស់​ឈ្មោះ រ៉េ​ត ភេទ​ប្រុស ទើប​ចាប់ផ្តើម​បង្កើត​ត្រឹមតែ​រយ​:​ពេល​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​កំពុង​តែ​ធ្វើការ​អភិវឌ្ឍ​ជា​បណ្តើរ​ៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យធ្វើ​ដំណើរ​ចូល​ទៅ​លេង​នា​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ និង​បុណ្យ​ទាន​ផ្សេង​ៗ​ជាដើម ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ក្នុង​រមណីយដ្ឋាន​ដ៏​ថ្មី​សន្លាង​នេះ មាន​ខ្យុ​ស​ចំនួន​២៣​ខ្នង និង​មានផ្ទះ​សំណាក់​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​នា​ពេល​យប់ មាន​ទទួល​ម្ហូបអាហារ​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា រមណីយដ្ឋាន​នេះ ជា​កន្លែង​ដែល​មាន​ទេសភាព​ស្រស់​ល្អ​ជាងគេ គាប់​ជួន​មាន​ទឹកស្ទឹង​ហូរ​ឥត​ដាច់​ធ្លាក់​មក​ពី​ប្រទេស​ថៃ ក៏​មាន​ត្រី​តូច​ធំ​ជា​ច្រើន​បណ្តែត​ខ្លួន​លេង​នៅ​ក្នុង​អូរ អាច​ឱ្យ​ភ្ញៀវ​អង្គុយ​ស្ទូច​លេង​កម្សាន្ត សប្បាយ​បំបាត់​នូវ​ទុក្ខ​កង្វល់ និង​ការ​នឿយហត់​មួយ​កម្រិត។

នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ ម្ចាស់​រមណីយដ្ឋាន​ខាងលើ នឹង​រៀបចំ​អភិវឌ្ឍ​បន្ថែម​ទៀត ដោយ​មាន​តុបតែង​ផ្កា​ភ្ញី ព្រមទាំង​សួនច្បារ​សម្រាប់​ឱ្យ​ភ្ញៀវ​ចូល​ទៅ​ថតរូប​ទុកជា​អនុស្សាវរីយ៍ ផង​ដែរ​។ ម្យ៉ាងវិញទៀត​រមណីយដ្ឋាន​ខាងលើ ស្ថិត​នៅ​ក្បែរ​បន្ទាយ​យោធា ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ខ្ពស់ មិន​បារម្ភ​ពី​បញ្ហា​ចោរលួច​ជាដើម ។ ហើយ​ផ្លូវ​នៅ​ក្បែរ​រមណីយដ្ឋាន​នេះ គេ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​សំឡូត ខេត្តបាត់ដំបង និង​អាច​ធ្វើ​ដំណើរ​បង្ហួស​ទៅ​ដល់​ខេត្តកោះកុង ហើយ​បើ​មាន​ផ្លូវ​ល្អ ដោយ​គេ​អាច​ធ្វើ​ដំណើរ​ត្រឹមតែ​រយ​:​ពេល​ខ្លី​ប៉ុណ្ណោះ ។

ចំណែក​ប្រជាពលរដ្ឋ​មូលដ្ឋាន បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា នៅ​ក្បែរ​កន្លែង​ខាងលើ ក៏​មាន រមណីយ​ដ្ឋាន​មួយទៀត​ផង​ដែរ ឈ្មោះ​ថា «​អន្លង់​ខៀវ​» ដែល​អាជ្ញាធរ​ខេត្ត​ប៉ៃលិន មាន​គំរោង​នឹង​បង្កើត​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​នៅ​ទីនោះ ដែល​អាច​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ចូល​លេង​កម្សាន្ត​សប្បាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ