ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់ឈ្នះ ៥លានរៀលពីស្រាបៀរ កម្ពុជា មិនព្រមយកតែឯងទេ សុខចិត្តយកមកជប់លៀងសប្បាយមួយភូមិ !

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ ករណីអ្នកគាស់ឈ្នះរង្វាន់ ៥លានរៀលពីស្រាបៀរ កម្ពុជា នៅឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានដំណើរដើមទងគួរឲ្យចាប់អារម្មណ៍ ។…

ខេត្តបន្ទាយមានជ័យ ៖ ករណីអ្នកគាស់ឈ្នះរង្វាន់ ៥លានរៀលពីស្រាបៀរ កម្ពុជា នៅឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានដំណើរដើមទងគួរឲ្យចាប់អារម្មណ៍ ។ អ្នកស្រី កាក់ សុហ៊ុន បច្ចុប្បន្នជាមន្ត្រីរាជការបានរៀបរាប់ហេតុការណ៍ឈ្នះរង្វាន់កាលពីថ្ងៃទី២២ សីហា ថា ផ្ទះអ្នកស្រីមានកម្មវិធីហូបជួបជុំគ្នាជាមួយមិត្តភ័ក្តិ អ្នកជិតខាង ដូចសព្វមួយដង ។ អ្នកស្រីទិញស្រាបៀរ កម្ពុជា ត្រឹម ២ កេសប៉ុណ្ណោះ ។ ដល់តែគាស់ត្រឹមកំប៉ុង ទី ២ ដំបូង ក៏បានឈ្នះ ៥លានរៀលតែម្តង ដែលគាស់ឡើងដោយបុគ្គលិកស្វាមីអ្នកស្រី ។

This image has an empty alt attribute; its file name is 08fe3675fcdee053ead172c462275a0e-1024x683.jpg

លោកស្រីបន្តថា ៖ «ដោយសារគាត់ [អ្នកគាស់ឈ្នះ] តែងតែមកចូលរួមកម្មវិធីផ្ទះខ្ញុំរហូត គាត់ក៏ហុចរង្វាន់ដែលគាត់ត្រូវមកឲ្យខ្ញុំ ដែលជាម្ចាស់កម្មវិធីដោយឥតរារែក ។ ខ្ញុំក៏ចែករង្វាន់ទឹកប្រាក់សុទ្ធខ្លះជូនដល់គាត់វិញរាប់ថា ជាថ្លៃអាំងប៉ាវ ហើយសល់ប៉ុន្មានក៏ទុក្ខជប់ លៀងដោយអញ្ជើញអ្នកភូមិមកចូលរួមសប្បាយនឹងសំណាងបានស្រាបៀរ កម្ពុជា ជាបន្តបន្ទាប់ ដើម្បីរឹតចំណងមេត្រីល្អជាមួយបងប្អូនអ្នកភូមិ» ។

This image has an empty alt attribute; its file name is 75374125186ada783826fca69b74fa87-1024x683.jpg

ស្រាបៀរ កម្ពុជា ផ្តល់ជូនរង្វាន់រាប់រយរង្វាន់ រួមមានរង្វាន់រថយន្ត Porsche Macan ទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ៥ម៉ឺនរៀល និងរង្វាន់ស្រាបៀរ កម្ពុជា រាប់រយកំប៉ុងទៀត ។ ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ