ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​លេចធ្លោ​៣​ដួង មានកូន​ព្រម​គ្នា តែ​មិន​បង្ហាញមុខ​ស្វាមី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុងឆ្នាំនេះ តារា​ស្រី​លេចធ្លោ​ចំនួន​៣​ដួង ស្រាប់តែ​បង្ហាញ​ការ​ចាប់អារម្មណ៍​ពេញ​សង្គម​សិល្បៈ គ្រា​ស្ងាត់​ៗ​មានកូន​ម្នាក់​មួយ​។ ពួក​គេ​សុទ្ធតែ​មានចិត្ត​ក្លាហាន បង្ហាញ​មុខមាត់​កូន​ឱ្យ​ហ្វេ​ន​ៗ​បានដឹង​ទាំង​ញញឹម ខណៈ​មុខមាត់​ពិត​របស់​ស្វាមី​បែប​ណា នៅ​មិន​ទាន់​បើក​ចិត្ត​។…

រាជធានី​ភ្នំពេញ ៖ ក្នុងឆ្នាំនេះ តារា​ស្រី​លេចធ្លោ​ចំនួន​៣​ដួង ស្រាប់តែ​បង្ហាញ​ការ​ចាប់អារម្មណ៍​ពេញ​សង្គម​សិល្បៈ គ្រា​ស្ងាត់​ៗ​មានកូន​ម្នាក់​មួយ​។ ពួក​គេ​សុទ្ធតែ​មានចិត្ត​ក្លាហាន បង្ហាញ​មុខមាត់​កូន​ឱ្យ​ហ្វេ​ន​ៗ​បានដឹង​ទាំង​ញញឹម ខណៈ​មុខមាត់​ពិត​របស់​ស្វាមី​បែប​ណា នៅ​មិន​ទាន់​បើក​ចិត្ត​។ តារា​ស្រី​ទាំង​៣​ដួង​នោះ រួម​មាន សម ម៉ា​ណា​, ឌុ​ច លី​ដា និង​តារា​កំប្លែង លន់ ដា​ណេ។

តារា​ស្រី​រាយ​នាម​ខាងលើ​នេះ​ឃើញ​ថា មានការ​រីករាយ​ចិត្ត​ណាស់ ដែល​មានកូន​មក​ប្រឡែង​លេង​រាល់ថ្ងៃ បំបាត់​ភាព​នឿយហត់ ពេល​មក​បំពេញការងារ​។ យ៉ាងណា​ម្នាក់​ៗ ដែល​មានកូន​មិន​ទាន់​ការ​ធ្វើ​ឱ្យ​ផ្អើល​គេឯង នៅ​តែ​មិន​ព្រម​បង្ហាញ​មុខមាត់​ស្វាមី​ឱ្យ​ដឹង​ពី ប្រវត្តិ​ខ្លះ ៗ​និង​តួនាទី​ជូន​ដល់​អ្នកគាំទ្រ​ឡើយ​។

ករណី​ដូច​ជា ឌុ​ច លី​ដា បាន​អះអាង​ថា មិន​ទាន់​មាន​គម្រោង​ចង់​បង្ហាញ​មុខមាត់​ស្វាមី​ឱ្យ​គេ​ឃើញ​ពេល​នេះ​នៅឡើយ​ទេ​។ នាង​ថា ចាំ​កូនប្រុស​ធំ​ជាង​នេះ នឹង​ធ្វើ​ពិធី​រៀប​ការ​ឱ្យ​មហាជន​បានដឹង​ឮ​។

ចំណែក សម ម៉ា​ណា វិញ តារា​ដែល​លេចធ្លោ​ជំនាន់​លោក​ហ្វៃ សំអាង​អុកលុក និពន្ធ​បទ​ចម្រៀង បាន​បិទ​បាំង​ឈឹង​សូន្យ មិន​ដែល​បង្ហើប​ប្រាប់​ថា ប៉ា​កូនប្រុស​របស់​នាង​ជា​អ្នក​ណា​ឡើយ​។ សូ​ម្បី​តែ​នៅ​លើ​បណ្តាញ​សង្គម​នាង​ក៏​មិន​បាន​ទម្លាយ​ឱ្យ​ឃើញ​រូប​ប្តី​ដែល​បង្ហោះ​ជា​លក្ខណៈ​គ្រួសារ​ដែរ។

ឯ លន់ ដា​ណេ ក៏​ដូច​គ្នា ក្រោយ​បានកូន​ប្រុស ស្វាមី​ស្រឡាញ់ ជូន​កាដូ​ផ្ទះ​១​ជុង ធ្វើ​ឱ្យ​មានសំណាង ហើយ​ឆាប់​ៗ​នេះ​នាង​នឹង​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នៅ​បុរី​មួយ​កន្លែង​។ បើ​ទោះជា​ពេល​នេះ ការ​មិនសូវ​ប្រកាន់​រឿង​តារា​មានកូន​លាក់​មុខ​ស្វាមី ក៏​អាច​ធ្វើ​ពិធី​ចូល​រោងការ​ផ្លូវការ​មួយ​នា​ពេល​ខាង​មុខ ។ ហេតុផល​ឱ្យ​សមជា​តារា ដែល​មានមុខមាត់​មហាជន​ធ្លាប់​គាំទ្រ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ