ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ដេញ​តាម​ចាប់ចោរ​ឆក់​បាន​ម្នាក់ និង​ម៉ូតូ​មួយ​គ្រឿង​ឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​គ្នា​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ ដេញ​ចាប់ខ្លួន​បាន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​នារី​ម្នាក់​បាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​គ្នា​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ ដេញ​ចាប់ខ្លួន​បាន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​នារី​ម្នាក់​បាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ ២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ លី​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ជួល​ម្តុំ សង្កាត់​ចោម​ចៅ​៣ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​អ្នក​ជិះ​ពីក្រោយ​)​។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​គី​និក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GQ-៩៩៧២ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៧០ ទិស​ដៅ​ពី​កើត​ទៅ​លិច ខ​ណះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ត្រូវ​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​រហូត​ជិត​ដល់​រង្វង់​មូល​គួ​ច​កាណុង​ទើប​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ពីក្រោយ និង​យក​កាបូប​បាន​មក​វិញ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជា​អ្នក​ឌុ​ប​បាន​រត់​ចោល ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​នាំ​ខ្លួន​ជនសង្ស័យ យក​មក​ប្រគល់​ឲ្យ​កម្លាំង​មា​ប​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​សួរនាំ ទើប​ដឹង​ថា ករណី​នេះ​កើតឡើង ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក​ទើប​បញ្ជូន​ខ្លួន​ជនសង្ស័យ​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ