ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាមពលថ្ម 6000mAh ដំបូងគេបង្អស់ជាផ្លូវការនៅប្រទេសកម្ពុជាបានមកដល់ហើយ realme C12 តម្លៃត្រឹមតែ 139 ដុល្លារ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ realme ម៉ាកស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតនៅក្នុងពិភព លោក ដោយគ្រាន់តែចូលក្នុងទីផ្សារប្រទេសមកម្ពុជានៅក្នុងរយៈពេលខ្លីក៏ទទួលបានចំ ណាត់ថ្នាក់លេខ ៤ ក្នុងទីផ្សារប្រទេសកម្ពុជា ហើយនៅថ្ងៃនេះ…

រាជធានីភ្នំពេញ ៖ realme ម៉ាកស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតនៅក្នុងពិភព លោក ដោយគ្រាន់តែចូលក្នុងទីផ្សារប្រទេសមកម្ពុជានៅក្នុងរយៈពេលខ្លីក៏ទទួលបានចំ ណាត់ថ្នាក់លេខ ៤ ក្នុងទីផ្សារប្រទេសកម្ពុជា ហើយនៅថ្ងៃនេះ realme បានដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មីនៃត្រកូល C series ដែលមានបំពាក់ថាមពលថ្មធំ 6000mAh គឺ realme C12 និងជាស្មាតហ្វូន 6000mAh ដំបូងគេបង្អស់ជាផ្លូវការនៅប្រទេសកម្ពុជា ដែលអាចកាន់ថ្ម 57 ថ្ងៃ ដើម្បីដោះស្រាយនូវបញ្ហាអស់ថ្មរបស់យុវវ័យ ។ realme C12 ដែលមាន 3GB RAM + 32GB ROM ដាក់លក់ក្នុងតម្លៃ139ដុល្លារ ។

ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ realme C12 ដែលដាក់ប្រកាសលើកនេះ ៖

ថាមពលថ្មធំ 6000mAh ដែលអាចកាន់ថ្មបាន 57 ថ្ងៃ ៖

ដើម្បីអោយមុខងារស្មាតហ្វូនដំណើរការបានល្អ សមត្ថភាពនៃការកាន់ថ្មគឺពិតជាសំខាន់ខ្លាំងណាស់ ។ ដោយឃើញពីតម្រូវការរបស់យុវវ័យទៅលើថាមពលថ្មនៃស្មាតហ្វូន realme C12 បានបំពាក់នូវថាម ពលថ្មធំ 6000mAh ដែលអាចស្តាប់ចំរៀងបាន 60 ម៉ោង ឬការមើលវីដេអូ YouTube 28 ម៉ោង និងអាចទុក standby បានរហូតដល់ 57 ថ្ងៃ ។ សម្រាប់ផ្នែកកម្មវិធីនៃស្មាតហ្វូន realme C12 មានមុខងារសន្សំសំចៃថ្ម ដែលថ្ម 5% អាចនិយាយទូរស័ព្ទបានដល់ទៅ ២ម៉ោង ៤៥នាទី និងអាចទុករយៈជិត ៣ថ្ងៃ ដូច្នេះលោកអ្នកងាយស្រួលក្នុងការស្វែងរកឆ្នាំងសាកដើម្បីសាកបន្តជីវិតទៀត ។

ក្រៅពីនេះថែមទាំងមានមុខងារដែលអាចកាត់បន្ថយការប្រើប្រាស់ថាមពលថ្មដែលបានមកពីកម្មវីធីមិនចាំបាច់មួយចំនួន ដោយមានការរួមផ្សំនៃកម្មវិធី គឺអាចឆ្លើយតបយ៉ាងល្អឥតខ្ចោះនូវតម្រូវការរបស់អ្នកប្រើប្រាស់និងដោះស្រាយនូវបញ្ហាថាមពលថ្មរបស់អ្នកប្រើប្រាស់ផងដែរ ។ ស្មាតហ្វូនដែលមានថាមពលថ្មធំត្រូវការប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ទើបធ្វើអោយអ្នកទាំងអស់គ្នាមានអារម្មណ៍សុវត្ថិភាព ។ realme C12 មានតួខ្លួនរឹងមាំ ផ្ទៃខាងក្រោយផលិតពីវត្ថុធាតុដើមដែលអាចការពារកម្តៅ ។ ហើយនិងមានប្រើឧបករណ៍ចាប់សញ្ញាថាមពល និងឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យសីតុណ្ហភាពដើម្បីតាមដានស្ថានភាពបន្ទាន់នៃស្មាតហ្វូនដោយស្វ័យប្រវត្តិដូច្នេះធ្វើអោយអ្នកប្រើប្រាស់កាន់តែទុកចិត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃដោយមិនបានរម្ភណ៍រឿងផ្ទុះថ្មទូរស័ព្ទ ។ លើសពីនេះទៅទៀតថាមពលថ្មធំ 6000mAh realme C12 ថែមទាំងអាចប្រើប្រាស់ខ្សែរសាក OTG សាកបន្តអោយទូរស័ព្ទដទៃបានផងដែរ ។

គុណភាពល្អ ជាមួយនឹងការរចនាដែលពេញនិយមឈានមុខគេ ៖

realme C12 មានជាពណ៍ Marine Blue និង Coral Red ពីរជម្រើស ដែលសាកសមសម្រាប់យុវវ័យអាចជ្រើសរើសតាមចំនូលចិត្តរបស់ខ្លួន ។ រីឯលេខ “ 1 ” នៃឈ្មោះនៃ realme C12 តំណាងអោយស្មាតហ្វូនថាមពលថ្មធំ 6000mAh ដំបូងនៅក្នុងប្រទេសកម្ពុជា លេខ “ 2 ” តំណាងអោយការទុក Standby បានរយៈពេលជិត ២ខែ ។

ស្របពេលនេះដែរ realme បានយល់ពីយុវវ័យដែលតែងតែស្វែងរកនូវផលិតផលដែលបង្ហាញពីបុគ្គលិកលក្ខណៈពិសេស និងមានរូបរាងទាន់សម័យ ហើយ realme ក៏បានប្រើប្រាស់ការរចនានៃផ្ទៃខាងក្រោយរបស់ realme C12 ដោយមានលក្ខណៈឆ្នូត និងមានការប៉ូលា និងការបាញ់ឡាស៊ែរ ដើម្បីទទួលបាននូវប្រសិទ្ធភាពកាន់តែល្អ និងក្លាយជាផលិតផលដែលមានគុណភាពពេញនិយមឈានមុខគេ ។

ជាមួយគ្នានេះដែរ realme នៅតែបន្តផ្តោតសំខាន់ទៅលើគុណភាពជាចំបង ។ realme C12 មានការការពារជម្រាបទឹក រន្ធសាកមានជ័រការពារយ៉ាងល្អ មានប្រសិទ្ធភាពការពារការសាចទឹក ។ រីឯរន្ធSpeaker ក៏មានការរចនាដែលមានការការពារចូលធូលីដែលបណ្តាលអោយប៉ះពាល់ដល់គុណភាពសំលេងពេលនិយាយទូរស័ព្ទផងដែរ ។ realme C12 សុទ្ធតែមានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងមានគុណភាពល្អ ។

អេក្រង់បែបដំណក់ទឹកលាតពេញ ទំហំ 6.5” ប្រភេទ LCD ដែលលាតសន្ធឹងរហូតដល់ 88.7% នៃតួខ្លួនទាំងមូល ៖

ទាំងគុណភាព និងបទពិសោធន៍ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រើសរើសស្មាតហ្វូនដែលយុវវ័យចង់បាន ។ realme C12 ត្រូវបានបំពាក់ជាមួយនឹង realme UI ដែលមានល្បឿនលឿន និងទាន់សម័យដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់យុវវ័យ ។ ស្មាតហ្វូននេះមានថាមពលខ្លាំងបំពាក់ដោយប្រព័ន្ធដំណើរការ Helio G35 octa-core ដែលមានល្បឿន 2.3GHz ហើយវាដំណើរការបានល្អជានិច្ច ។ វាគាំទ្រការប្រើស៊ីមកាត ២ Nano និងកាត microSD ១ និងអាចដំឡើងមេម៉ូរីរហូតដល់ ២៥៦ ជីកាបៃដែលអាចផ្ទុកហ្គេមរូបភាព និងឯកសារកាន់តែងាយស្រួល ។ ដើម្បីធានាបាននូវសុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់ realme C12 ប្រើឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃដើម្បីការពារព័ត៌មានឯកជនរបស់អ្នក ។

realme C12 បំពាក់អេក្រង់បែបដំណក់ទឹកលាតពេញ ទំហំ 6.5” ប្រភេទ LCD ដែលលាតសន្ធឹងរហូតដល់ 88.7% នៃតួខ្លួនទាំងមូល និងទំហំសមាមាត្រអេក្រង់ 20:9 ដែលអាចឲ្យយើងងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ការកម្សាន្តកាន់តែជក់ចិត្ត ព្រមទាំងទទួលបានបទពិសោធន៍កាន់តែល្អ ។ យុវវ័យជាច្រើនចង់បានស្មាតហ្វូនដែលមានមុខងារកាមេរ៉ាមុខងារច្រើន ដូច្នេះ realme C12 បំពាក់កាមេរ៉ាខាងក្រោយ AI ៣ គ្រាប់ ដែលកាមេរ៉ាគោលទំហំ 13MP f/2.2 អាចស្រូបពន្លឺបានគ្រប់គ្រាន់ និងថតរូបភាពបានច្បាស់ល្អថែមទៀត ។ មុខងារថតពេលរាត្រីក៏បានបំពាក់ជាមួយ Super The Nightscape Mode ដែលជួយក្នុងការថតរូបកន្លែងដែលមានពន្លឺមិនគ្រប់គ្រាន់ ។ ហើយក៏មានថតព្រាលផ្ទៃខាងក្រោយ ដែលអាចឲ្យយើងថតរូបបែបច្នៃប្រឌិត កាន់តែច្រើន ។ មិនតែប៉ុណ្ណោះ realme C12 ក៏អាចថតរូបភាពប្លង់ជិត ដែលយើងអាចថតបានចំងាយ ៤សម ពីវត្ថុដែលយើងថត ដូច្នេះយើងអាចផ្តិតយកភាពច្បាស់បានយ៉ាងល្អ ។ ចំណែកកាមេរ៉ាខាងមុខទំហំ 5 MP f / 2.4 មានមុខងារជំនួយសម្រស់ AI ព្រមទាំងអាចថតរូបព្រាលផ្ទៃខាងក្រោយ និងគាំទ្រដល់ការប្រើប្រាស់ កាយវិការដើម្បីថតរូប វាធ្វើឲ្យការថតរូប Selfie កាន់តែអស្ចារ្យ ។

realme ត្រូវបានប្រើសម្រាប់បទពិសោធន៍ប្រើប្រាស់ប្រសើរជាងមុន ។ realme C12 មិនត្រឹមតែមានការរចនា ស្អាតមុខងារកាមេរ៉ាល្អ និងមានគុណភាពល្អប៉ុណ្ណោះទេថែមទាំងដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់វ័យក្មេង ដែលទូរស័ព្ទតែងតែឆាប់អស់ថ្ម ។ ថ្មធំ 6000mAh អាចអោយយុវវ័យនាំមកភាពអស្ចារ្យ ការជជែកកម្សាន្ត និងការមើលវីដេអូ ធ្វើអោយ realme C12 ក្លាយទៅជាផលិតផលមួយដែលមានភាពឆ្ពោះទៅមុខ ។

ដោយឡែក ដើម្បីកាន់តែមានទំនាក់ទំនងល្អជាមួយយុវវ័យ realme បានបង្កើតនូវព្រឹត្តការណ៍ “ 828 realme Fan Fest” ដែលមានទីតាំងនៅ ផ្សារទំនើប អ៊ីអន សែនសុខ ដែលចាប់ថ្ងៃទី ២៨ ដល់ ៣០ សីហា ២០២០ នេះ និងបានជ្រើសយកនូវសកម្មភាពដែលយុវវ័យបច្ចុប្បន្ននិយមចូលចិត្ត ហើយបានបង្ហាញពីបុគ្គលិកលក្ខណៈ និងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ទាំងអស់ចូលរួមជាមួយ realme ហ៊ានលេងហ៊ានធ្វើជាខ្លួនឯង ។ និងមានកាដូដូចជា PowerBank កាបូបស្ពាយក្រោយនិងកាដូផ្សេងៗជាច្រើនទៀត យើងរង់ចាំជួបគ្នាទាំងអស់គ្នា ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ