ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តហ្វូន ដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថលនៅខេត្តសៀមរាប ដែលជាគម្រោងសរុបសម្រាប់ 3000 សាលារៀននៅទូទាំងប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ នៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2020 នេះ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)…

ខេត្តសៀមរាប ៖ នៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2020 នេះ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យ 10 មករា 1979 និងក្រុមហ៊ុនមិត្តហ្វូន ត្រូវបានរៀបចំឡើងជាផ្លូវការដែលក្រុមហ៊ុនមិត្តហ្វូន នឹងដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថលសម្រាប់សាលារៀននេះ ។ នេះគឺជាវឌ្ឍនភាពមួយដែលមិត្តហ្វូនបាននឹងកំពុងអនុវត្តប្រព័ន្ធអប់រំសម្រាប់សាលារៀនជាង 3000 កន្លែងនៅទូទាំងប្រទេស ។

This image has an empty alt attribute; its file name is cc36679061b09126bcff24d3efb725ed-1024x768.jpg

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក គឹម ឡេង នាយកនៃវិទ្យាល័យ 10 មករា 1979 ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមិត្តហ្វូន និងអ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ។ អនុស្សារណៈយោគយល់នេះមានគោលបំណងបើកកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រព័ន្ធអប់រំឌីជីថល ជាពិសេសក្នុងការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងពត៌មានសាលា (SIS) ប្រព័ន្ធ e-Learning និង e-Book និងមិនកំណត់លើការប្រើប្រាស់ដំណោះស្រាយសេវាឌីជីថលផ្សេងៗទៀតឡើយ ។ នៅថ្ងៃនោះដែរ មិត្តហ្វូន ក៏បានធ្វើការបណ្តុះបណ្តាល និងសិក្ខាសាលាអំពីប្រព័ន្ធថ្មីនេះសម្រាប់លោកគ្រូ អ្នកគ្រូទាំងអស់នៅក្នុងសាលារៀននេះផងដែរ ។

This image has an empty alt attribute; its file name is 3fc6ff043fe963cf99f9b2ee5cadba25-1024x768.jpg

SIS គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏លេចធ្លោរបស់ មិត្តហ្វូន នៅក្នុងវិស័យអប់រំដែលត្រូវបានដាក់សាកល្បងនៅវិទ្យាល័យហ៊ុនសែនសេរីភាពតាខ្មៅ ខេត្តកណ្តាលមុនគេ និងបានបន្តអនុវត្តនៅខេត្តសៀមរាបសម្រាប់វិទ្យាល័យ 10 មករា 1979 ។ ប្រព័ន្ធ SIS អនុញ្ញាតឱ្យគ្រូបង្រៀនទាំងអស់មើល និងបញ្ចូលវត្តមាន អវត្តមាន របស់សិស្ស និងសម្គាល់ពួកគេនៅក្នុងប្រវត្តិរូបអេឡិចត្រូនិកផ្ទាល់ខ្លួន ។ អាចគ្រប់គ្រងពេលវេលា, ផ្តល់ពិន្ទុសម្រាប់ការប្រលង គ្រប់គ្រងថ្នាក់រៀន មើល និងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ជាពិសេសអាចផ្ញើ និងទទួលការជូនដំណឹងដល់សិស្ស និងឪពុកម្តាយរបស់ពួកគេ ។ នៅផ្នែកផ្សេងទៀត សិស្ស និងឪពុកម្តាយរបស់ពួកគេក៏អាចពិនិត្យមើលវត្តមាន កាលវិភាគ តម្លៃសេវាផ្សេងៗ ឬកាលបរិច្ឆេទប្រឡង ។ អាណាព្យាបាលអាចតាមដានកូនៗរបស់ពួកគេគ្រប់ពេលវេលា គ្រប់ទីកន្លែង ទទួលបានការជូនដំណឹងពីគ្រូ ហើយបញ្ជូនតម្រូវការផ្សេងៗទៅសាលារៀន ។ រាល់សកម្មភាពទាំងអស់នឹងត្រូវបានប្រតិបត្តិការតាមអ៊ិនធឺណិត ដោយស្មាតហ្វូន ឬកុំព្យូទ័រ តាមមធ្យោបាយដ៏ងាយស្រួលបំផុត ។

This image has an empty alt attribute; its file name is b3dd2a3e870549515c16ff3698e1e917-1024x768.jpg

ថ្លែងនៅក្នុងពិធីនោះលោក Bui Minh Binh អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា «នៅក្រុមហ៊ុនមិត្តហ្វូនយើងមិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងតែងតែប្រកាន់ខ្ជាប់នូវការចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើសកម្មភាពទំនួលខុសត្រូវសង្គម ។ ដូច្នេះយើងតែងតែចូលរួមជាមួយក្រសួងអប់រំយុវជន និងកីឡាជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។ មិត្តហ្វូន មានមោទនភាពដែលក្រសួងអប់រំបានជ្រើសរើសធ្វើជាដៃគូក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលានេះនៅវិទ្យាល័យ 10 មករា 1979 និងនៅតាមសាលារៀនដទៃទៀតក្នុងប្រទេសកម្ពុជា ។

នេះគឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ មិនត្រឹមតែរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្ដហ្វូន ប៉ុណ្ណោះទេ តែថែមទាំងសហការរវាងមន្ទីរអប់រំ 100% សាលារៀនទូទាំង 25 ខេត្តក្រុង និងសាខាមិត្តហ្វូនទូទាំងប្រទេសផងដែរ» លោកបានបន្ថែម ។

This image has an empty alt attribute; its file name is 61a1cfaef68fef200391fa29e5bb0b1b-1024x768.jpg

នៅក្នុងពិធីនោះ លោក គឹម ឡេង នាយកនៃវិទ្យាល័យ 10 មករា 1979 ក៏បានចែករំ លែកក្តីរំពឹងទុករបស់លោកលើគម្រោងនេះថា «ជាមួយនឹងបទពិសោធន៍របស់មិត្តហ្វូន លើការដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថលនាពេលថ្មីៗនេះ យើងរំពឹងថា ប្រព័ន្ធនេះនឹងផ្លាស់ប្តូរទំលាប់ធ្វើការរបស់យើងទាំងស្រុង ។ ការបញ្ចូលទិន្នន័យរបស់សិស្ស និងការគ្រប់គ្រងទិន្នន័យសិស្ស នឹងកាន់តែមានភាពងាយស្រួលក្នុងការចូលទៅត្រួតពិនិត្យ មិនថាអវត្តមាន ការរៀបចំកាលវិភាគ ការដាក់ពិន្ទុជាដើម ហើយអាណាព្យាបាលក៏អាចតាមដានការអប់រំកូនៗ របស់ពួកគេតាមរយៈសារជូនដំណឹងតាមទូរស័ព្ទចល័តផងដែរ» ។

This image has an empty alt attribute; its file name is 937bc99f0d1742272ceb70e412d619a2-1024x768.jpg

មិត្តហ្វូន គឺជាក្រុមហ៊ុនឈានមុខគេផ្នែកទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជាដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗដល់វិស័យឯកជន និងសាធារណៈជាពិសេសនៅក្នុងវិស័យអប់រំ ។ ជាមួយនឹងទស្សនវិជ្ជារបស់ខ្លួន «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» ក្រុមហ៊ុនមិត្តហ្វូននឹងបន្តអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន សម្រាប់ប្រជាជនកម្ពុជានិងប្រទេសកម្ពុជាឱ្យមានភាពទាន់សម័យនៅក្នុងយុគសម័យឌីជីថលនេះ ។

ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ឬគេហទំព័រ www.metfone.com.kh ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ