ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងពិសេសសម្រាប់ហ្វេនៗ ហួវៃ ! កក់កំពូលស្មាតហ្វូន HUAWEI nova 7 SE 5G តម្លៃ $349 តាមរយៈ Huawei Fan Club ទទួលបានកាដូសរុប $213

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្តៅៗ ! ក្រុមហ៊ុនហួវៃ បើកទទួលការកក់ទុកមុនលើកំពូលស្មាតហ្វូន Huawei nova 7 SE…

រាជធានីភ្នំពេញ ៖ ក្តៅៗ ! ក្រុមហ៊ុនហួវៃ បើកទទួលការកក់ទុកមុនលើកំពូលស្មាតហ្វូន Huawei nova 7 SE 5G តម្លៃ $349 ជាពិសេសសម្រាប់ Huawei Fan Club កម្ពុជា ចាប់ពីថ្ងៃនេះរហូតដល់ 28 ខែសីហា 2020 ។ រាល់ការកក់របស់ហួវៃហ្វេនតាមរយៈ Link: https://forms.gle/dGsrk9TCtXn7J9HXA (ពត៌មានលម្អិតទំនាក់ទំនងលេខ៖ 093 256 456) នឹងទទួលបានកាដូបន្ថែម QuickCharge Powerbank មានតម្លៃ $29, Original Nova Case មានតម្លៃ $20 ស៊ីម Smart គម្រោងធំហ្មង៎ 12 សប្តាហ៍ មានតម្លៃ $129 និង កាតាបស្តាយ Huawei មានតម្លៃ $35 សរុបជាសាច់ប្រាក់ $213 ព្រមទាំងទទួលបាន ស្តុកជាពិសេសមុនគេ និងអាចទស្សនៈកិច្ចនៅ HUAWEI Head Office និងញុំាអាហារជុំគ្នាជាមួយថ្នាក់ដឹកនាំរបស់ HUAWEI ថែមទៀតផងដែរ !

This image has an empty alt attribute; its file name is f98bf73409aedf2c5463913d182f674c-1024x1024.png

https://www.facebook.com/418041031633648/videos/1563653710470737

ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសា ហាវលើសពីតម្លៃ ទ្រទ្រង់បច្ចេកវិទ្យា 5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព 4 គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេស ភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម ហើយអាចហ្ស៊ូមបានរហូតដល់ 6X ថែមទៀតផង ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram ។ លើសពីនេះ វាអាចថតវីដេអូកម្រិត 4K និង ថតវីដេអូ យឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក ។

This image has an empty alt attribute; its file name is 9da4a1e2bfa7cac164143b589397d6b7-1-666x1024.jpg

សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE មានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិត យករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode ។ កាមេរ៉ាទី 2 ទំហំ 8MP (f/2.4) ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120 ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។ កាមេរ៉ាទី 3 បំពាក់នូវ ឡេន Macro ទំហំ 2 មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី 4 ទំហំ 2 មេហ្គាភិកស៊ែល (f/2.4) ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត ។

This image has an empty alt attribute; its file name is fbe7485f86b67e370e7c7963c564513c-1-683x1024.jpg

Huawei nova 7 SE 5G មានកាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថត ស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ ។ ជាពិសេសបច្ចេកវិទ្យា AI ជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និងពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម ។

This image has an empty alt attribute; its file name is 5a81c97888b1a5932a9891dfcaf31b4e-768x1024.jpg

Huawei nova 7 SE ត្រូវបានរចនាឡើងដោយកញ្ចក់ 3D ស្រស់ស្អាតទាន់សម័យពណ៌ត្រូវចិត្តគឺ បៃតង ស្វាយ និង ទឹកប្រាក់ មានអេក្រង់ទំហំ 6.5” កម្រិតបង្ហាញ 2400×1080 ភិកស៊ែល ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចថាសហោះ Huawei SuperCharge 40W មានស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G ។

This image has an empty alt attribute; its file name is 9531c66640a60acee68f654ed5630d40-4-682x1024.jpg

សម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery ។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមានអាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search ។

This image has an empty alt attribute; its file name is 08828fbc9e3620db6aa1d1bc007b5fbe-970x1024.jpg

ដូច្នេះចាំអង្កាល់ទៀតហួវៃហ្វេនទាំងអស់គ្នា? តោះកក់ កំពូលស្មាតហ្វូន 5G Huawei nova 7 SE ពណ៌បៃតង ស្វាយ ឬទឹកប្រាក់ តម្លៃខ្ទង់ 349 ដុល្លារ តាមរយៈ Link: https://forms.gle/dGsrk9TCtXn7J9HXA ឬ ខលមកសាកសួរព័ត៌មានលម្អិត 093 256 456 ទាន់មានកាដូបន្ថែមតម្លៃសរុប $213 ហើយថែមទាំងអាចមានឱកាសទទួលបាស្តុកមុនគេ រួមទាំងធ្វើទស្សនៈកិច្ច ក៏ដូចជាញុំាអាហាររួមគ្នាជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃថែមទៀតផង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ